Home ព័ត៌មានអន្តរជាតិ ចិនគ្រោងសាងសង់កប៉ាល់រុករកវត្ថុបុរាណក្នុងទឹកដំបូងបង្អស់របស់ខ្លួន

ចិនគ្រោងសាងសង់កប៉ាល់រុករកវត្ថុបុរាណក្នុងទឹកដំបូងបង្អស់របស់ខ្លួន

90
0

ប្រទេសចិន៖ ប្រទេសចិនបានចាប់ផ្តើមសាងសង់កប៉ាល់រុករកវត្ថុបុរាណ និងវិទ្យាសាស្ត្រក្នុងជម្រៅទឹកដ៏ជ្រៅបំផុតរបស់ខ្លួននៅទីក្រុង Guangzhou ខេត្ត Guangdong កាលពីថ្ងៃទី ២៥ ខែមិថុនា។
យោងតាមសារព័ត៌មាន CGTN របស់ចិនបានឱ្យដឹងថា ការសាងសង់កប៉ាល់រុករកវត្ថុបុរាណក្នុងទឹកនេះ ត្រូវបានធ្វើឡើងដោយក្រុមហ៊ុន Guangzhou International Shipyard (GSI)។ កប៉ាល់ថ្មីនេះដែលមានប្រវែងរចនាប្រហែល ១០៣ ម៉ែត្រ និងមានទម្ងន់ ៩,២០០ តោន អាចផ្ទុកមនុស្សបានចំនួន ៨០ នាក់ និងធ្វើដំណើរក្នុងល្បឿនប្រហែល ៣០ គីឡូម៉ែត្រក្នុងមួយម៉ោង ជាមួយនឹងការគ្របដណ្តប់ក្នុងជម្រៅទឹកចម្ងាយ ២៧,៧៨០ គីឡូម៉ែត្រ។National Business Daily on Twitter: "nice" / Twitter

គោលបំណងនៃការសាងសង់កប៉ាល់ថ្មីនេះ គឺដើម្បីរុករកវត្ថុបុរាណក្នុងជម្រៅទឹកដ៏ជ្រៅបំផុត នឹងជាយានជំនិះថ្មីអាចធ្វើដំណើរក្នុងសមុទ្រ ផ្តល់ការគាំទ្រប្រតិបត្តិការដ៏ទូលំទូលាយ និងដឹកជញ្ជូនទំនិញធ្ងន់ៗដោយសុវត្ថិភាព រួមជាមួយសមត្ថភាពបំបែកទឹកកកនៅតំបន់ប៉ូលក្នុងរដូវក្តៅផងដែរ។

អ្នកជំនាញរំពឹងថា កប៉ាល់នឹងនាំយកមកវិញនូវសំណាកគំរូ និងទិន្នន័យបរិស្ថានដែលត្រូវការដើម្បីសិក្សាពីបញ្ហាទាក់ទងនឹងភូគព្ភសាស្ត្រសមុទ្រជ្រៅ វិទ្យាសាស្ត្រជីវិត និងគាំទ្រប្រតិបត្តិការក្រោមទឹកសម្រាប់បុរាណវិទ្យាទឹកជ្រៅ។China's research vessel fulfills deep-sea exploration missions - CGTNគួរបញ្ជាក់ដែរថា ការស្រាវជ្រាវថ្មីនេះពិតជាមានសារសំខាន់ក្នុងការពង្រឹងអំណាចរបស់ប្រទេសចិនក្នុងសកម្មភាពនៅសមុទ្រជ្រៅ ដូចជាការស្រាវជ្រាវផ្នែកបុរាណវិទ្យា និងការមុជទឹកជ្រៅដោយគ្មាន mannequin ជាដើម ហើយត្រូវបានគេរំពឹង នឹងចាប់ផ្តើមដំណើរការដំបូងក្នុងសមុទ្រនៅឆ្នាំ ២០២៥ ផងដែរ៕ ប្រភព៖vnexpress