Home ព័ត៌មានជាតិ ក្រសួងព្រមានអ្នកផលិតមាតិកាប្រាសចាកក្រមសីលធម៌ ខណៈអ្នកប្រម៉ូតផលិតផលម្នាក់មហាជនរិះគន់ពេញប្រទេស

ក្រសួងព្រមានអ្នកផលិតមាតិកាប្រាសចាកក្រមសីលធម៌ ខណៈអ្នកប្រម៉ូតផលិតផលម្នាក់មហាជនរិះគន់ពេញប្រទេស

151
0

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានព្រមានដល់អ្នកផលិតមាតិកាកម្សាន្តគ្រប់ទម្រង់ដែលមានផលប៉ះពាល់ចំពោះវប្បធម៌ ប្រពៃណីជាតិ ព្រមទាំងតម្លៃស្ត្រីខ្មែរ និងកុមារដែលមានរូបភាព និងខ្លឹមសារប្រាសចាកក្រមសីលធម៌ បង្កឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីជាតិ។ ខណៈអ្នកប្រូម៉ូតផលិតផល និងជាអ្នកលេងទិកតុកមានអ្នក Followជាង4M បានប្រើពាក្យប្រមាថដល់អ្នកក្រ ប៉ះពាល់យ៉ាងខ្លាំងដល់សេចក្តីថ្លៃថ្នូរព្រោះតែចង់បានផលប្រយោជន៍ផ្ទាល់ខ្លួនទោះដឹងថាត្រូវគេជេរពេញប្រទេសក៏នៅប្រព្រឹត្តរួចអាងប្រើពាក្យសូមទោស…។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEif6W3MK2_gwWynNW2ep3Kss0e893APBL2fouMIBGagyrOrWQONQo2lqVP3VBHMc45wdfkD_2ULfThzuRTOeG0zDYW7kqZdn5kt_FldeLj-ss-vbVgPZsBjPA7eUDvGzwSvVz5buLT4trRRAO1Ye6SsB6EamdCl0dHtip1WrzST9k5Pz7YVrrcT4ZnaQnI/s2048/354449137_244451654977801_1753150324430147451_n.jpg

នៅល្ងាចថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចេញសេចក្តីណែ និងព្រមានដល់អ្នកបង្កើតមាតិកាកម្សាន្តទាំងឡាយដែលមានរូបភាព និងខ្លឹមសារប្រាសចាកក្រមសីលធម៌ បង្កឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីជាតិ ពិសេសតម្លៃស្ត្រី និងកុមារ។ ក្នុងនោះក្រសួងបានឱ្យបញ្ឈប់ជាបន្ទាន់នូវការផលិត ការផ្សព្វផ្សាយ ឬការ ចែកចាយស្នាដៃវីដេអូ និងមាតិកាកម្សាន្តដែលមានចរិតលក្ខណៈអាសអាភាស ស្រើបស្រាល ហិង្សា អសីលធម៌ បើនៅបន្តប្រព្រឹត្តសកម្មភាពអវិជ្ជមានដូចបានរៀបរាប់ខាងលើ ក្រសួងនឹងធ្វើការសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីចាត់វិធានការយ៉ាងម៉ឹងម៉ាត់ ស្របតាមបទបញ្ញត្តិ ច្បាប់ដែលមានជាធរមាន។

ការចេញលិខិតខាងលើនេះបានធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនពេញចិត្តចំពោះវិធានការខាងលើនេះរបស់ក្រសួងព្រោះកន្លងមកមានអ្នកផលិតមាតិកាមួយចំនួនហេតុតែចង់បានអ្នកមើល(Views) ធ្វើគ្រប់បែបយ៉ាងដោយមិនចេះអៀនខ្មាស។ បន្ថែមពីលើនេះមហាជនសង្ឃឹមថាចំណាត់ការរបស់ក្រសួងវប្បធម៌មានប្រសិទ្ធភាពដើម្បីកុំឱ្យជនទាំងអស់នោះនៅបន្តបំពុលសង្គមបាត់បង់ក្រមសីលធម៌តទៅទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOrCmeJ-vDjdZb6SOxLRkjZsBvbQZDz25ccrt8RkNR-H1Ck3_EjLq7QX0Fr_1Otn1iaK_W8c_Hx84o4uD-WqKWz7ERZ793fRRvLxnT_QT9zdSjfnPd8HoijqL1FYTL6j4PWFDoBR3I88KyadK84UwnZsIyj5wS6zpEy4hIt9LXYFndQxaWo7XJyyySCw4/s1211/image_2023-06-26_09-22-08.png

ទន្ទឹមនឹងការចេញលិខិតព្រមានរបស់ក្រសួង នៅលើបណ្តាញសង្គមក៏ផ្ទុះការរិះគន់យ៉ាងខ្លាំងថែមទាំងមានការស្នើឱ្យមានវិធានការលើបុរសម្នាក់ជាអ្នកប្រូម៉ូតផលិតផល និងជាអ្នកលេងទិកតុកមានអ្នកតាមដានច្រើន ដែលបានប្រើពាក្យមិនសមរម្យប្រមាថអ្នកក្រ អ្នកស្រែគ្មានលុយទិញទុរេនញុំាឆ្លៀតបង្ហាញផលិតផលថែមទៀត។ ក្រោយពេលបង្ហោះវីដេអូរួចមហាជនរិះគន់ពេញប្រទេសអាងប្រើពាក្យសូមទោសដឹងថាខ្លួនមានកំហុសសុំការអធ្យាស្រ័យ កុំឱ្យមហាជនជេរលោកតទៅទៀត ថែមទាំងនិយាយទៀតថាអ្នកណាក៏ចេះធ្វើខុសដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEie531a7C-vgUP9LcVnVumTZsl_WMnag3_m04edDEsVqKkJhfQQ5-p3O3RkMyLbu4qSZZw1iPgF9B5uLZ70OM15J7fUJzH-35nR43A_UBMHAGZSCo2mwieyUISBkOOsWN6u0DWN2TQv_iRx670Q3yZDMsptyQHih_Oo16ccGXdEbJCu2syKUfVHwko-Wnw/s1728/355665301_810553680634410_4584604706417329208_n.jpg

ការបង្ហាញទង្វើរបស់អ្នកលេងទិកតុកនោះធ្វើឱ្យមហាជនប្រតិកម្មយ៉ាងខ្លាំងមានទាំងអ្នកចង្កោមសិល្បៈដូចជាតារាកំប្លែងពាក់មី ពូណុយ និងអ្នកផ្សេងទៀតសុទ្ធតែដឹងហើយថាវីដេអូដែលមើលងាយអ្នកក្រនោះផុសទៅដឹងតែមានអ្នកជេរ។ ប៉ុន្តែបុគ្គលនោះនៅតែធ្វើដដែលព្រោះដើម្បីប្រូម៉ូតផលិតផលឱ្យមានអ្នកស្គាល់។ មហាជនអ្នកលេងបណ្តាញសង្គមលើកឡើងជាច្រើនទៀតថាការប្រូម៉ូតបែបនេះជាទង្វើអសីលធម៌ គួរកុំបន្តគាំទ្រតទៅទៀត៕