លោក លូ បានហាប គឺជាស្ថាបត្យករដ៏ល្បីមួយរូប នៅពីក្រោយការអភិវឌ្ឍទីក្រុងភ្នំពេញអំឡុងសម័យសង្គមរាស្ត្រនិយម ពេលបានទទួលមរណភាពហើយ ដោយរោគរោគគាពាធ។
លោក លូ បានហាប គឺជាស្ថាបត្យករខ្មែរសម័យទំនើបដ៏ល្បីមួយរូបរបស់កម្ពុជានៅអំឡុងឆ្នាំ១៩៥៣ដល់ឆ្នាំ១៩៧០។ លោកមានស្រុកកំណើតនៅខេត្តកំពង់ចាម លោកបានផ្លាស់ទីលំនៅមករស់នៅក្រុងភ្នំពេញ ក្នុងអាយុ១៤ឆ្នាំ។
នៅឆ្នាំ១៩៤៩លោកត្រូវបានបញ្ជូនឱ្យទៅសិក្សានៅប្រទេសបារាំងផ្នែកវិស្វករ ប៉ុន្តែក្រោយពីមានការណែនាំជំរុញពីសិស្សច្បងដែលជាបិតាស្ថាបត្យករដ៏ល្បី លោក វណ្ណ មូលីវណ្ណ លោកក៏បានប្តូរមកសិក្សាផ្នែកស្ថាបត្យកម្មនៅវិញ។
ក្រោយពីត្រលប់មកពីបារាំងវិញ លោក លូ បានហាប បានទទួលកិច្ចការថ្នាក់ជាតិជាច្រើន ជាពិសេសកិច្ចការទទួលបន្ទុកផ្នែកហេដ្ឋារចនាសម្ព័ន្ធក្រុង រាប់ចាប់ពី នគរូបនីយកម្ម ការរចនា និងថែរក្សាសួនច្បារសាធារណៈ ការគ្រប់គ្រងសំណល់ ភ្លើងបំភ្លឺតាមចិញ្ចើមផ្លូវ ការផ្គត់ផ្គង់ថាមពល និងការអនុញ្ញាតិសាងសង់។ លោកក៏បានធ្វើជំរឿនប្រជាជន និងចំនួនអគារផ្សេងៗនៅក្នុងក្រុងភ្នំពេញផងដែរ។
មុនពេលទៅរស់នៅបារាំងលោកលូ បានហាប បានបន្សល់ទុកស្នាដៃស្ថាបត្យកម្មជាច្រើនដល់កូនខ្មែរជំនាន់ក្រោយ ក្នុងនោះរួមមានអគារសណ្ឋាគាកាំបូឌីយ៉ាណា អគារប៊ូឌីង រោងមហោស្របចេនឡា សួនច្បារវិមានឯករាជ វិទ្យាល័យទួលស្វាយព្រៃ(គុកទួលស្លែង)៕










