បរទេស៖ ក្រុមហ៊ុនអភិវឌ្ឍន៍ទីក្រុង Atrium Ljungberg គ្រោងនឹងសាងសង់អាគារដែលធ្វើពីឈើទាំងអស់ក្នុងទីក្រុង Stockholm ដោយចាប់ផ្តើមសាងសង់នៅឆ្នាំ ២០២៥។
យោងតាមប្រភព Interesting Engineering កាលពីថ្ងៃទី២៤ ខែមិថុនា បានឱ្យដឹងថា ក្រុមហ៊ុន Atrium Ljungberg មានគោលបំណងអភិវឌ្ឍន៍ទីក្រុង Stockholm នឹងកំណត់ឡើងវិញនូវជីវិតទីក្រុងតាមរយៈការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ភាពច្នៃប្រឌិត និងសោភ័ណភាព មួយវិញទៀតគឺដើម្បីដោះស្រាយបញ្ហាបរិស្ថានដែលកំពុងប្រឈមមុខនឹងទីក្រុងស៊ុយអែត។
ក្រុមហ៊ុនគ្រោងសាងសង់ទីក្រុងឈើ ដែលលាតសន្ធឹងលើផ្ទៃដី ២៥០,០០០ ម៉ែត្រការ៉េ ដោយទីក្រុងនេះនឹងមានការិយាល័យចំនួន ៧,០០០ និងលំនៅដ្ឋានចំនួន ២,០០០ រួមជាមួយភោជនីយដ្ឋាន សាលារៀន និងហាងនានាផងដែរ។ មូលហេតុនៃការសាងសង់ទីក្រុងឈើនេះគឺ ដោយសារឈើបង្កើតការបំភាយកាបូនតិចជាងដែក និងបេតុង គម្រោងទីក្រុងឈើក៏ផ្តល់អត្ថប្រយោជន៍ដល់បរិស្ថានជាច្រើនទៀតផងដែរ។ ដូច្នេះហើយ ប្រភេទឈើដែលត្រូវប្រើក្នុងគម្រោងគឺឈើប្លុកធន់នឹងភ្លើង យោងតាមអ្នកអភិវឌ្ឍន៍ បានឱ្យដឹងថា ឈើដែលបានកែច្នៃបង្កើតជាស្រទាប់ការពារលើផ្ទៃ ជួយរក្សាកម្លាំងភាគច្រើន រួមចំណែកដល់អគារដែលមានសុវត្ថិភាពជាងមុន។
យោងតាមអ្នកតំណាងក្រុមហ៊ុន Atrium Ljungberg ក៏បាននិយាយថា ទីក្រុងនឹងមានលក្ខណៈពិសេសជាច្រើនដែលផ្អែកលើធម្មជាតិ នឹងត្រូវបានរចនាឡើងដើម្បីឱ្យមានអារម្មណ៍ដូចជាព្រៃឈើ។ យើងក៏បានស្វែងរកការបង្កើតបរិយាកាសទីក្រុងដែលបំផុសគំនិតដោយភាពស្ងប់ស្ងាត់នៃព្រៃឈើ។ ស្ថាបត្យកម្មនឹងរួមបញ្ចូលធាតុធម្មជាតិជាច្រើនដូចជាដំបូលពណ៌បៃតងសម្រាប់អ៊ីសូឡង់ល្អប្រសើរជាងមុននិងបង្អួចធំដើម្បីឱ្យមានពន្លឺ៕
ប្រភព៖vnexpress










