Home ព័ត៌មានជាតិ ឯកឧត្តមស៊ុន ចាន់ថុល ចង់ឃើញ​ផ្លូវល្បឿនលឿន​ទៅដល់​មណ្ឌលគិរី

ឯកឧត្តមស៊ុន ចាន់ថុល ចង់ឃើញ​ផ្លូវល្បឿនលឿន​ទៅដល់​មណ្ឌលគិរី

123
0

ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានបើកការដ្ឋានសាងសង់រួចមកហើយនូវផ្លូវល្បឿនលឿនទី២ ភ្នំពេញ-បាវិត ហើយក៏នឹងកំពុងសិក្សាសាងសង់ផ្លូវល្បឿនលឿនទី៣ ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ថែមមួយទៀតផងដែរ។

ទន្ទឹមគ្នានេះ ឯកឧត្តមស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ បានថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ក្នុងស្រុកមួយថា៖”ឯកឧត្តមចង់ឃើញណាស់ ផ្លូវល្បឿនលឿនពីភ្នំពេញទៅស្នួល ទៅមណ្ឌលគិរី ទៅរតនគិរី មកស្ទឹងត្រែង មកព្រះវិហារ ហើយមកភ្ជាប់ផ្លូវល្បឿនលឿនទី៣ នៅសៀមរាប ឬផ្លូវល្បឿនលឿនពីភ្នំពេញ ទៅត្រពាំងក្រៀល ព្រំដែនកម្ពុជា-ឡាវ តែម្តង”។

សូមជម្រាបថា ផ្លូវល្បឿនលឿនទី២ ពីភ្នំពេញ-បាវិត ប្រវែង ១៣៥គីឡូម៉ែត្រ ដែលភ្ជាប់ពីស្រុកល្ងាឯម ខេត្តកណ្តាល កាត់ខេត្តព្រៃវែង ស្វាយរៀង រហូតដល់ក្រុងបាវិត ព្រំដែនកម្ពុជា-វៀតណាម ខណៈដែលផ្លូវល្បឿនលឿនទី៣ពីភ្នំពេញ-សៀមរាប-ប៉ោយប៉ែត បែងចែកជាពីរដំណាក់កាល រួមមាន ដំណាក់កាលទី១ ពីរាជធានីភ្នំពេញ ទៅក្រុងសៀមរាប មានប្រវែង ២៥០គីឡូម៉ែត្រ និងដំណាក់កាលទី២ បន្តពីក្រុងសៀមរាប ទៅក្រុងប៉ោយប៉ែត ប្រវែង ១៥០គីឡូម៉ែត្រ៕