កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Ocean Gate ដែលបានបញ្ជូននាវិក៥នាក់ ចុះទៅមើលសាកសពកាប៉ាល់ Titanic នោះ បានបានប្រកាសជាផ្លូវការថាខ្លួននឹង បានបញ្ចប់ការុករកជាស្ថាពរហើយ ដោយនាវិកដែលនៅក្នុងនាវាមុជទឹកខ្នាតតូច Titan របស់ក្រុម OceanGate ដែលបានបាត់ដំណឹងអស់រយៈពេល ៤ថ្ងៃ ទៅក្នុងមហាសមុទ្រអាត្លង់ទិក ត្រង់ទីតាំងដែលកប៉ាល់ Titanic បានលិចក្នុងជម្រៅទឹក ៣.៨គីឡូម៉ែត្រ គឺបានបាត់ជីវិតទាំងអស់។នៅក្នុងនោះម្នាក់នោះក្នុងចំណោម៥ ដែលបានស្លាប់នោះគឺជាចៅទួតរបស់ មហាសេដ្ឋីមួយគូ ដែលជាគូស្នេហ៍ដ៏ល្បីនៅ អំឡុងហេតុការណ៍លិចកាប៉ាល់ទីតានិចឆ្នាំ១៩១២។
ម្នាក់នោះគឺជាលោក Stockton Rush ដែលជា CEO ក្រុមហ៊ុន OceanGate និងជាអ្នកបើកយានជ្រមុជទឹក “Titan” នេះតែម្តង ដែលលោកគឺជាចៅទួតរបស់លោក Isidor Straus និងលោកស្រី Ida Straus ជនរងគ្រោះប្តីប្រពន្ធដ៏ល្បីមួយគូរ ដែលបានស្លាប់ក្នុងព្រឹត្តិការណ៍ លិចកប៉ាល់ Titanic កាលពីឆ្នាំ១៩១២។
សូមរំលឹកផងដែរថា សម្រាប់ដំណើរទេសចរណ៍បាតសមុទ្រនេះមានរយៈពេល ៨ថ្ងៃ ដោយសំបុត្រមួយសន្លឹកតម្លៃខ្ទង់ ២៥០,០០០ដុល្លារអាមេរិកឯណោះ ដែលរៀបចំដោយក្រុមហ៊ុន OceanGate Expeditions៕
ប្រភព៖ New York Times









