មហាជនជ្រាបមកហើយថារឿងរ៉ាវរបស់អ្នកលេងទិកតុកល្បីឈ្មោះ ហ៊ាទី និងអ្នកលេងបណ្តាញសង្គមហ្វេកប៊ុកល្បីឈ្មោះ ចែតា បានផ្ទុះកក្រើកនិងជជែកវែកញែកគ្នាមិនធម្មតា។ ថ្មីនេះៗទៀតសោត ចែតា ក៏រងនូវពាក្យរិះគន់ពីសំណាក់អ្នកលេងបណ្តាញសង្គមដូចគ្នាក្រោយប្រើពាក្យសម្តីទៅកាន់ ហ៊ាទី ពីមុខរបរលក់ជ្រូកខ្វៃនិងប្រើពាក្យថា ស្រីមិនចំស្រីប្រុសមិនចំប្រុស និងសល់ប៉ុន្មានហើយតាំងពីលក់ជ្រូកខ្វៃល្បីតាមទិកតុកមក ខណៈកាលពីយប់មិញនេះភ្ជាប់ជាមួយការLive អ្នកលេងទិកតុកម្នាក់ទៀតហៅថា ចែជឿន , ហ៊ាទី ក៏បានបញ្ជាក់ពីទំហំទឹកប្រាក់របស់ខ្លួនដែលរកបានកន្លងមកនេះផងដែរ។No photo description available.

កាលពីយប់មិញនេះ ចែតា ដែលមានគណនីហ្វេកប៊ុក Alexl Conan Real បានLive និយាយរឿងជាច្រើនដែលជាប់ទាក់ទងនឹងការបង្ហោះសាររបស់អ្នកលេងទិកតុកឈ្មោះ ចែជឿន។ មិនត្រឹមតែប៉ុណ្ណោះ ចែតា បានខលសួរគ្នាដោយផ្ទាល់ជាមួយចែជឿនតែម្តងនៅក្នុង Live ព្រោះមិនចង់ឱ្យហ្វេនទាំងសងខាងមានការយល់ច្រលំគ្នា។ ជាមួយគ្នានេះដែរ ចែតា ក៏បានខលទៅ ហ៊ាទី ព្រោះការដែលគេបាននិយាយជាប់ទាក់ទងនឹង ហ៊ាទី គឺដោយសារតែ Status របស់ ហ៊ាទី តែសារនោះត្រូវបានលុបហើយខ្លួនត្រូវរងទុក្ខតែម្ខាងទៅវិញ។ ប៉ុន្តែបំណងដែលចង់ខលជួបផ្ទាល់មិនបានសម្រេចឡើយដោយសារតែមិនមានFriend ក្នុងហ្វេកប៊ុកជាមួយគ្នា។ យ៉ាងណាមិញ ខាង ចែជឿន ក៏បាន Live នៅលើបណ្តាញសង្គមផ្ទាល់ខ្លួនវិញដូចគ្នាផងដែរ។May be an image of 1 person

ក្នុងការ Live នោះ ហ៊ាទី ក៏បានចូលមកនិយាយផងដែរដោយបានបញ្ជាក់ថាពួកគេកំពុងតែថតវីដេអូប្រូម៉ូតជាមួយគ្នា។ ហ៊ាទី បាននិយាយនៅក្នុងថាខ្លួនមិនបានតាំងខ្លួនឯងជាតារាអ្វីនោះទេ គ្រាន់តែជាអ្នកធ្វើវីដេអូដើម្បីឱ្យគេសើចតែប៉ុណ្ណោះ ហើយក៏មិនចង់តបតច្រើនទាក់ទងនឹងពាក្យដែលគេបាន Bully ពីរូបរាងឬជីវភាពរបស់ខ្លួនឡើយ។No photo description available.

អ្នកលេងទិកតុកខាងលើនេះបន្តថា ខ្លួនរៀនបានចប់ត្រឹមថ្នាក់ទី៩ប៉ុណ្ណោះ មិនបានធ្វើកំសត់អ្វីនោះទេហើយខ្លួនគេមានមុខរបរត្រឹមត្រូវ មានផ្ទះ មានឡាន មានម៉ូតូជារបស់ខ្លួនផ្ទះរបស់ឪពុកម្តាយក៏មាន ផ្ទះផ្ទាល់ខ្លួនក៏មាន។ ហ៊ាទី បានបញ្ជាក់យ៉ាងច្បាស់ៗទៀតថា បើសួរថាតាំងពីល្បីតាមទិកតុកមក ហើយឈានជើងចូលក្នុងវិស័យនេះសល់ប៉ុន្មានហើយ រូបគេបាននិយាយដែរថា តាំងពីចូលលេងទិកតុកកន្លះឆ្នាំមកនេះខ្លួនបានសន្សំលុយទិញផ្ទះតម្លៃជាង១០ម៉ឺនដុល្លារ។No photo description available.

យ៉ាងណាជុំវិញរឿងខាងលើនេះទាំងភាគីចែតា និងចែជឿន ហ៊ាទី ហ្វេនៗរបស់ពួកគេសុទ្ធតែមានការគាំទ្ររៀងៗខ្លួនទៅតាមការគិតរបស់ពួកគេ ហើយទ្វេភាគីសុទ្ធតែមានទាំងមតិគាំទ្រ និងមតិរិះគន់ដូចគ្នាព្រមទាំងទម្លាយហេតុផលរៀងៗខ្លួន សម្រាប់ប្រិយមិត្តយល់យ៉ាងណាគឺទៅតាមការគិតរបស់លោកអ្នក៕