Home ព័ត៌មានអន្តរជាតិ ក្រុមអ្នកសង្គ្រោះចម្រុះជាតិសាសន៍ មិនទាន់អស់សង្ឃឹម លើការស្វែងរកនាវាមុជទឹកដឹកមហាសេដ្ឋី

ក្រុមអ្នកសង្គ្រោះចម្រុះជាតិសាសន៍ មិនទាន់អស់សង្ឃឹម លើការស្វែងរកនាវាមុជទឹកដឹកមហាសេដ្ឋី

290
0

រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រោយការបាត់ទំនាក់ទំនងជាមួយនឹងនាវាមុជទឹក Titan ដឹកក្រុមអ្នកទេសចរ ជាមហាសេដ្ឋី ទៅទស្សនាកប៉ាល់ទីតានិក (Titanic) ដែលបានលិច នៅក្នុងអំឡុងឆ្នាំ១៩១២ នៅភាគខាងជើង នៃមហាសមុទ្រអាត្លង់ទិកនោះមក សហរដ្ឋអាមេរិក និង កាណាដា បានដឹកនាំការរុករកនេះ ដោយរួមទាំងបារាំង និង ចក្រភពអង់គ្លេស ផងដែរ ហើយក្រុមអ្នកជួយសង្គ្រោះ នៅតែមានក្ដីសង្ឃឹម ក្រោយការរកឃើញសំឡេងមួយ នៅក្រោមទឹកសមុទ្រ។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២២ ខែមិថុនា ថា មន្រ្ដីឆ្មាំសមុទ្ររបស់សហរដ្ឋអាមេរិក បានបញ្ជាក់ ថា ក្រុមអ្នកជួយសង្គ្រោះ កំពុងតែស្វែងរកនាវាមុជទឹក Titan ដែលបានបាត់ នៅភាគខាងជើង នៃមហាសមុទ្រអាត្លង់ទិក។ ការរុករកនេះ កំពុងតែផ្តោតទៅលើតំបន់ដែលរកឃើញសំឡេង នៅខាងក្រោមទឹកសមុទ្រ។Submarine carrying tourists to see Titanic wreckage goes missing - Submarine carrying tourists to see Titanic wreckage goes missing -

លោក ជេមី ហ្វ្រែដេរីក (Jamie Frederick) កាពីតែន នៃកងឆ្មាំសមុទ្រសហរដ្ឋអាមេរិក បានបញ្ជាក់ កាលពីថ្ងៃពុធ ថា អាជ្ញាធរសហរដ្ឋអាមេរិក និង កាណាដា នៅតែមិនទាន់ដឹង ថា សំឡេងនៅក្រោមទឹកសមុទ្រដ៏ជ្រៅនោះ ជាអ្វីនៅឡើយ។ ប៉ុន្ដែក្រុមអ្នកជួយសង្គ្រោះ នៅតែមានក្តីសង្ឃឹម នៅក្នុងការជួយសង្គ្រោះដល់មនុស្ស ចំនួន៥នាក់ នៅក្នុងនាវាមុជទឹក Titan ដែនបានធ្វើដំណើរទៅកាន់ទីដែលកប៉ាល់ទីតានិក បានលិច ហើយនៅមុនពេលបាត់ទំនាក់ទំនង ជាមួយនាវាមុជទឹកនោះ កាលពីថ្ងៃអាទិត្យ។

លោកកាពីតែន នៃកងឆ្មាំសមុទ្រសហរដ្ឋអាមេរិក បានប្រាប់ដល់ក្រុមអ្នកយកព័ត៌មាន ថា នៅពេលអ្នកស្ថិតក្នុងដំណាក់កាលស្វែងរក ហើយជួយសង្គ្រោះដល់មនុស្ស អ្នកតែងតែមានក្តីសង្ឃឹម នៅក្នុងចិត្តជានិច្ច។ នេះជាមូលហេតុរបស់យើងត្រូវតែធ្វើអ្វីៗ ដែលយើងអាចធ្វើបាន។ យន្តហោះរបស់កាណាដា ដំបូងគេ បានរកឃើញសំឡេង កាលពីថ្ងៃអង្គារ ហើយសំឡេងនោះ នៅតែបន្ដឮ រហូតមកដល់ថ្ងៃពុធ។What we know about the missing Titanic-exploring submersible | CNN

លោក ជេមី ហ្វ្រែដេរីក កាពីតែន នៃកងឆ្មាំសមុទ្រសហរដ្ឋអាមេរិក បានបន្ថែម ថា ប្រតិបត្តិការយានរុករកពីចម្ងាយ (ROV) ត្រូវបានផ្លាស់ប្តូរទីតាំង សម្រាប់ការព្យាយាមស្វែងរកប្រភពដើម នៃសំឡេងនោះ។ ចំណែកក្រុមនាវិក កំពុងតែស្វែងរក នៅក្នុងតំបន់រកឃើញសំឡេង ហើយសកម្មភាពរុករកនេះ កំពុងតែបន្ត។

លោក កាល់ ហាតស្វ៊ៀល (Carl Hartsfield) ជាអ្នកជំនាញ នៃគ្រឹះស្ថាន Woods Hole Oceanographic (វូដ ហូល អូសៀណូហ្ក្រាហ្វីក) ដែលពាក់ព័ន្ធនឹងប្រតិបត្តិការនេះដែរ បានបញ្ជាក់ ថា សំឡេងនៅក្រោមទឹកសមុទ្រនោះ ជាសំឡេងដ៏សង័្សយមួយ។ ប៉ុន្ដែក្រុមអ្នកវិទ្យាសាស្ត្រ កំពុងតែស្វែងរក ថាតើវាជាសំឡេងអ្វីឲ្យប្រាកដ?Boston-based Coast Guard officials involved in search for missing sub

គេហទំព័ររបស់ក្រុមហ៊ុន OceanGate (អូសៀនហ្គេត) បានផ្សព្វផ្សាយ ថា បេសកកម្ម ទៅកាន់កប៉ាល់ទីតានិក គឺមនុស្សម្នាក់ៗ ត្រូវចំណាយលុយ រហូតដល់ចំនួន ២៥០ ០០០ដុល្លារអាមេរិក។ ចំណែកការចាប់ផ្ដើមដំណើរ នឹងចាកចេញពី St. John (សេនស៍ ចន) ស្ថិតក្នុងខេត្តកោះញូវហ្វោនឡែនដ៍ (Newfoundland ) ប្រទេសកាណាដា ហើយការធ្វើដំណើរនេះ នឹងមានចម្ងាយប្រហែល៦៤០គីឡូម៉ែត្រ ចូលទៅក្នុងមហាសមុទ្រអាត្លង់ទិក ឆ្ពោះទៅកាន់ទីកន្លែង ដែលកប៉ាល់ទីតានិក បានលិច។

នៅពេលនាវា ស្ថិតនៅលើផ្ទៃទឹក ដែលធ្វើដំណើរទៅដល់កន្លែងរបស់កប៉ាល់ទីតានិក បានលិចនោះ គឺអាចអាស្រ័យទៅលើអាកាសធាតុផងដែរ។ ជាតាមធម្មតា នាវាមុជទឹក អាចនឹងចំណាយពេល១០ម៉ោង ទើបមុជទឹកទៅដល់កន្លែងកប៉ាល់ទីតានិក ដែលបានលិចនោះ។titanic: Titanic tourist submarine used to take people to view the shipwreck goes missing in Atlantic Ocean - The Economic Times

ក្រុមអ្នកទេសចរជាមហាសេដ្ឋី ធ្វើដំណើរតាមនាវាមុជទឹក Titan ដែលបានបាត់ទំនាក់ទំនងនោះ មានចំនួន៥នាក់ រួមមាន ទី១-លោក សាហ្សាដា ដាវូដ (Shahzada Dawood) ជាមហាសេដ្ឋីអង់គ្លេស ដើមកំណើតប៉ាគីស្ថាន, ទី២-កូនប្រុសរបស់គាត់ គឺលោក ស៊ូឡេម៉ាន់ អាយុ១៩ឆ្នាំ, ទី៣-លោក ហាមីស ហាឌីង (Hamish Harding) ជាមហាសេដ្ឋីជនជាតិអង់គ្លេស, ទី៤-លោក ផលហេនរី ហ្កាហ្សេឡេត (Paul-Henri Gargeolet) អាយុ៧៧ឆ្នាំ ជាអ្នកស្រាវជ្រាវជនជាតិបារាំង និង ទី៥-លោក ស្ដុកថុន រូស (Stockton Rush) ជាស្ថាបនិក និង ជានាយកប្រតិបត្ដិ OceanGate (អូសៀនហ្គេត) ជាក្រុមហ៊ុន មានមូលដ្ឋាន នៅសហរដ្ឋអាមេរិក។5 Reportedly Missing After Titanic Wreck Tourism Vessel Disappears In Atlantic

លោក ជេមី ហ្វ្រែដេរីក ប្រធានកងទ័នាវាឆ្មាំសមុទ្រសហរដ្ឋអាមេរិក បានប្រាប់ដល់ក្រុមអ្នកកាសែត កាលពីវេលាម៉ោង១៧ ថ្ងៃអង្គារ វេលាក្នុងតំបន់ ថា នាវាមុជទឹក Titan ដែលបានបាត់នោះ មានអុកស៊ីសែន ប្រហែល៤០ម៉ោង។ ប៉ុន្ដែរហូតមកដល់ថ្ងៃពុធ វេលាដដែលនេះ គឺនាវាមុជទឹកនោះ នឹងនៅសល់អុកស៊ីសែន ប្រហែលត្រឹមតែ១៦ម៉ោង។ ចំណែកចំណីអាហារ និង ទឹក នៅក្នុងនាវាមុជទឹកនោះ ត្រូវបានគេជឿ ថា វាស្ថិតក្នុងកម្រិតមួយប៉ុណ្ណោះ។Titanic sub missing updates: Race against time for rescuers | kgw.com

ជាមួយគ្នានេះ លោកកាពីតែន នៃកងឆ្មាំសមុទ្រសហរដ្ឋអាមេរិក ក៏បានគូសបញ្ជាក់ អំពីការលំបាក សម្រាប់ការស្វែងរកនាវាមុជទឹក Titan ដែលបានបាត់ នៅក្នុងផ្ទៃទឹកដ៏ធំល្វឹងល្វើយ នៃមហាសមុទ្រអាត្លង់ទិក។ រីឯទីបញ្ជាការបង្រួបបង្រួម ត្រួតពិនិត្យប្រតិបត្តិការនេះ កំពុងតែនាំយកនូវទ្រព្យសម្បត្តិ កាន់តែច្រើន រួមទាំងនាវា យន្តហោះជាច្រើនគ្រឿង និង ប្រតិបត្តិការយានរុករកពីចម្ងាយ (ROV)។Search Underway for Missing Titanic Submarine — Best Life

លោក ជេមី ហ្វ្រែដេរីក កាពីតែន នៃកងឆ្មាំសមុទ្រសហរដ្ឋអាមេរិក បានបន្ដ ថា «យើងក៏ត្រូវការកត្តាលក្ខខណ្ឌអាកាសធាតុ ដែលផ្លាស់ប្តូរជានិច្ច ចរន្ត និង ការពង្រីកតំបន់ស្វែងរក ជារៀងរាល់ម៉ោង។ ករណីនេះមានការស្មុគស្មាញខ្លាំងបំផុត ទាក់ទងនឹងបញ្ហានេះ ព្រោះវាមានទីតាំងស្ថិតនៅឆ្ងាយបំផុត ហើយត្រូវតែសុំសម្របសម្រួលជាច្រើន ជាមួយនឹងបណ្ដាទីភ្នាក់ងារ និង ប្រទេសផ្សេងៗទៀត ស្របពេលសហរដ្ឋអាមេរិក និង កាណាដា កំពុងតែដឹកនាំការស្វែងរក រួមទាំង ចក្រភពអង់គ្លេស និង បារាំង ផងដែរ៕Search for missing Titanic sub like 'going into space'