Home ព័ត៌មានអន្តរជាតិ ចិនមិនពេញចិត្តប្រធានាធិបតីអាមេរិកនិយាយថា មេដឹកនាំចិនផ្តាច់ការ

ចិនមិនពេញចិត្តប្រធានាធិបតីអាមេរិកនិយាយថា មេដឹកនាំចិនផ្តាច់ការ

73
0

ប្រទេសចិន ៖ លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានចេញសេចក្តីប្រកាសមួយពាក់ព័ន្ធនឹងករណីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថា មេដឹកនាំប្រទេសចិន លោក ស៊ី ជិនពីង ជាមេដឹកនាំផ្តាច់ការ ។ លោកប្រធានាធិបតីអាមេរិកបាននិយាយបែបនេះក្នុងពិធីជប់លៀងបរិច្ចាគប្រាក់សម្រាប់គណបក្សប្រជាធិបតេយ្យ កាលពីថ្ងៃទី២០ ខែមិថុនា កន្លងមក ។Foreign Ministry Spokesperson Mao Ning's Regular Press Conference on  September 16, 2022

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងថា ហេតុផលដែលប្រធានាធិបតីចិន លោក ស៊ី ជិនពីង មិនពេញចិត្តយ៉ាងខ្លាំងនៅពេលលោក ចូ បៃដិន បញ្ជាឱ្យគេបាញ់បាឡុងស៊ើបការណ៍របស់ចិន ដែលក្នុងបាឡុងនោះបំពាក់ឧបករណ៍ស៊ើបការណ៍ ហើយលោក ស៊ី ជិនពីង មិនដឹងថា បាឡុងហោះទៅដល់ណាទេ ។ ដូច្នេះ វាគួរឱ្យខ្មាសអៀនណាស់សម្រាប់មេដឹកនាំផ្តាច់ការដែលមិនដឹងថា មានរឿងអ្វីកើតឡើង ។

ចំណែកលោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបញ្ជាក់ថា ការលើកឡើងរបស់លោក ចូ បៃដិន បែបនេះ គឺជារឿងគ្មានប្រយោជន៍ និងខ្វះភាពទទួលខុសត្រូវយ៉ាងខ្លាំង ។ ដូច្នេះ ពាក្យសម្តីនេះចាត់ទុកថា ជាការញុះញង់នយោបាយដោយបើកចំហ និងរំលោភលើសីលធម៌ការទូត ។

ករណីបាឡុងចិនហោះចូលដែនអាកាសរបស់សហរដ្ឋអាមេរិកនោះ បានកើតឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២៣ ហើយគេសង្ស័យថា វាជាបាឡុងស៊ើបការណ៍ ។ ប៉ុន្តែប្រទេសចិនបញ្ជាក់ថា វាជាបាឡុងសម្រាប់ពិនិត្យមើលអាកាសធាតុប៉ុណ្ណោះ ដែលបានហោះចេញក្រៅប្រទេសចិន ។ ហេតុការណ៍កើតឡើងនាពេលនោះបានធ្វើឱ្យលោក Anthony Blinken រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក ត្រូវពន្យារពេលការធ្វើដំណើរទៅប្រទេសចិន ។I'm not looking for conflict': Biden discusses three-hour meeting with Xi |  CNN Politics

ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិនមានភាពរង្គោះរង្គើជាមួយគ្នាជាបន្តបន្ទាប់ ដូចជា រឿងសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន ក្នុងជំនាន់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដោយចិនអះអាងថា តៃវ៉ាន់ជាទឹកដីមួយផ្នែករបស់ប្រទេសចិន ។ ចំណែកអាមេរិកបានបាញ់បាឡុងចិន ព្រោះសង្ស័យថា វាជាបាឡុងស៊ើបការណ៍សម្ងាត់ ហើយកន្លងមក ប្រទេសទាំងពីរបានបង្ហាញឥរិយាបថចង់ចរចាជាមួយគ្នា ប៉ុន្តែរហូតមកដល់ពេលនេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរមិនទាន់ល្អប្រសើរឡើយ ៕ ប្រភព ៖ Mono News