នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជាងជួសជុលម៉ូតូម្នាក់ និងដកហូតគ្រឿងញៀនជាង៣០គីឡូក្រាម។
ជនសង្ស័យជាជាងជួសជុសម៉ូតូ មានឈ្មោះ ថោង សូស៊ីវិន ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិបោះពោធិ ឃុំ អូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។
ប្រតិបត្តិការនេះ កម្លាំងជំនាញរឹបអូសបានម៉ាទឹកកកសរុបចំនួន៤៧កញ្ចប់ធំ ទម្ងន់ចំនួន ៣១៧១៣,៣៤ ក្រោម ដែលជនសង្ស័យបានឆ្លើយសាភាពថា គ្រឿងញៀនទាំងនេះ គឺជារបស់ឈ្មោះ ធន ឆវ័ន្ត ជាមេក្លោងដែលយកមកលាក់ទុកនៅបន្ទប់ជួល ស្ថិតនៅភូមិចំការឬស្សី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានទីបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង ធ្វើការសាកសួរដើម្បីឈានទៅកាន់ការកំណត់មេក្លោងធំបន្តទៀត៕










