Home ព័ត៌មានជាតិ ទៅកំពតច្រើនដងហើយ មានធ្លាប់បានទៅលេងស្ទឹងភេអត់?

ទៅកំពតច្រើនដងហើយ មានធ្លាប់បានទៅលេងស្ទឹងភេអត់?

179
0
ស្ទឹងភេ កំពត ឬក៏គេច្រើនហៅថា ស្ទឹងភេ កំពត រីសត មានទីតាំងស្ថិតនៅ ភូមិពងទឹក ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត និងមានចម្ងាយប្រហែល៦១គីឡូម៉ែត្រ ពីរង្វង់មូល​ទុរេន។
តំបន់ទេសចរណ៍បែបធម្មជាតិថ្មី នៅលើទឹកដីខេត្តកំពត ហើយនៅជុំវិញព័ទ្ធទៅដោយភ្នំព្រៃព្រឹក្សាទឹកថ្លាឈ្វេង អមជាមួយខ្យល់បរិសុទ្ធត្រជាក់យ៉ាងស្រស់ស្រាយ ព្រមទាំងអង្គុយគយគន់ មើលទេសភាពយ៉ាងស្រស់ស្អាត និងពិសារអាហារកម្មង់បែបធម្មជាតិយ៉ាងឈ្ងុយឆ្ងាញ់។
ស្ទឹងភេ កំពត

មុនទៅដល់ រមណីយដ្ឋានទេសចរណ៍ទំនប់ស្ទឹងភេ ភ្ញៀវទេសចរក៏បានគយគន់ចម្ការដំណាំអ្នកភូមិ យ៉ាងជក់ចិត្ត ជាមួយនឹងផ្លូវគមនាគមន៏ យ៉ាងល្អទៀតផង។

លុះពេលភ្ញៀវទេសចរទៅដល់អាងទំនប់ស្ទឹងភេ នឹងទទួលបានអារម្មណ៍រីករាយ ដោយបាន ស្រូបយកខ្យល់អាកាសត្រជាក់បរិសុទ្ធ ជាមួយនឹងការដើរលម្ហែលើស្ពានឫស្សីប្រវែងជាង២០០ម៉ែត្រ និងបានផ្តិតយករូបភាព ទុកជាអនុស្សាវរីយ៍ក្នុងកញ្ចុះលើផ្ទៃទឹកថ្លាឆ្វង់។ លើសពីនោះ ភ្ញៀវបានអង្គុយគយគន់ទេសភាពបណ្តើរ ញ៉ាំអាហារបណ្តើរ ដោយខ្លះបានបោះតង់សម្រាករ់ចាំមើលថ្ងៃរះនិងថ្ងៃលិចនៅលើខ្នងភ្នំ ក្រោមពន្លឺរស្មីក្រហមព្រឿងៗ បង្កប់នូវអារម្មណ៏ ស្រស់ស្រាយ បាត់អស់ក្តីកង្វល់៕តំបន់ទេសចរណ៍ទំនប់ស្ទឹងភេ ខេត្តកំពតកំពុងទាក់ទាញភ្ញៀវមកកម្សាន្តតាមបែបធម្មជាតិ – ខ្មែរប៉ុស្ដិ៍តំបន់ទេសចរណ៍ទំនប់ស្ទឹងភេ ខេត្តកំពតកំពុងទាក់ទាញភ្ញៀវមកកម្សាន្តតាមបែបធម្មជាតិ – ខ្មែរប៉ុស្ដិ៍