Home ព័ត៌មានអន្តរជាតិ ប្អូនស្រីរបស់ Elon Musk រងទុក្ខដោយសារតែបងប្រុសរបស់នាងគឺជាមហាសេដ្ឋីពិភពលោក

ប្អូនស្រីរបស់ Elon Musk រងទុក្ខដោយសារតែបងប្រុសរបស់នាងគឺជាមហាសេដ្ឋីពិភពលោក

194
0

សហអាមេរិក៖ លោកស្រី Tosca Musk គឺជាប្អូនស្រីបង្កើតរបស់មហាសេដ្ឋីពិភពលោក Elon Musk នឹងជាផលិតករភាពយន្តរបស់អាមេរិក។ Tosca Musk បាននិយាយថា ការក្លាយជាប្អូនស្រីរបស់មហាសេដ្ឋីអាមេរិកគឺជា “ពរជ័យមួយ ហើយក៏ជាបណ្តាសា” ផងដែរ ដោយសារតែការជួលទីតាំងសម្រាប់ថតភាពយន្តថ្មីរបស់ខ្ញុំគឺមានតម្លៃខ្ពស់ពេក។Tosca Musk says having Elon Musk as her brother made someone try to charge  her more | Fox Business

លោកស្រីបន្តទៀតថា៖ តំបន់សម្រាប់ការថតភាពយន្តនោះជាធម្មតាមានតម្លៃត្រឹមតែ ៥,០០០ ដុល្លារក្នុងមួយថ្ងៃ ប៉ុន្តែនៅពេលគេឮឈ្មោះខ្ញុំ អ្នកដែលកាន់កាប់តំបន់នោះបែរជាដំឡើងតម្លៃភ្លាមរហូតទៅដល់ ២,៥០០០ ដុល្លារក្នុងមួយថ្ងៃ។ ដោយពួកគេយល់ច្រឡំថាបងប្រុសច្បងរបស់ខ្ញុំចំណាយគ្រប់យ៉ាងសម្រាប់ខ្ញុំ ប៉ុន្តែវាមិនពិតទេ។Tosca Musk: how Elon and I overcame our difficult childhood

យោងតាមលោកស្រី Tosca Musk បានឱ្យដឹងថា ការធ្វើជាសាច់ញាតិរបស់ Elon Musk ក៏ជា “ដាវមុខពីរ” ផងដែរព្រោះវាជួយបង្កើតទំនាក់ទំនងការងារក្នុងសង្គមកាន់តែច្រើន ប៉ុន្តែក៏បណ្តាលឱ្យគាត់ជួបប្រទះសម្ពាធកាន់តែច្រើនផងដែរ។ ទោះជាយ៉ាងណាក៏ដោយ Tosca បាននិយាយថាការមាននាមត្រកូល Musk គឺជាពរជ័យមួយ ហើយគាត់មិនដែលចង់ផ្លាស់ប្តូរទេ។I'm more than Elon Musk's sister: Meet Tosca Musk | Daily Mail Online

លោកស្រី Tosca Musk កើតនៅឆ្នាំ ១៩៧៤ បន្ទាប់ពី Elon Musk និងបងប្រុសធំម្នាក់ទៀតគឺលោក Kimbal Musk ។ លោកស្រីបានចាប់ផ្តើមធ្វើការនៅក្នុងផលិតកម្មភាពយន្តក្នុងឆ្នាំ ២០០១ ហើយបានផលិតខ្សែភាពយន្តជាង ៥០ មកទល់ពេលនេះ។ ហើយគាត់ក៏ជាស្ថាបនិក និងជានាយកប្រតិបត្តិនៃ Passionflix ដែលជាក្រុមហ៊ុនផលិត និងសេវាកម្មស្ទ្រីមដែលមានឯកទេសក្នុងខ្លឹមសារមនោសញ្ចេតនាផងដែរ៕ ប្រភព៖vnexpress