Home ព័ត៌មានអន្តរជាតិ ម្ហូប១០មុខ ឆ្ងាញ់ជាងគេបំផុតនៅលើពិភពលោក ដែលធ្វើពីសាច់គោឆៅ ! ចង់សាកឬទេ ?

ម្ហូប១០មុខ ឆ្ងាញ់ជាងគេបំផុតនៅលើពិភពលោក ដែលធ្វើពីសាច់គោឆៅ ! ចង់សាកឬទេ ?

152
0

TasteAtlas គឺជាគេហទំព័រពេញនិយមផ្នែកត្រួតពិនិត្យម្ហូបអាហារល្បីៗនៅលើពិភពលោក បានចាត់ចំណាត់ថ្នាក់ម្ហូបចំនួន១០មុខ ដែលធ្វើពីសាច់គោឆៅដ៏ឆ្ងាញ់បំផុតនៅលើពិភពលោក ។ ក្នុងចំណោមម្ហូបទាំងនោះ ម្ហូបទទួលបានចំណាត់ថ្នាក់ពីលេខ១ ដល់លេខ១០ រួមមាន ៖

១-Yukhoe ៖ មកពីប្រទេសកូរ៉េខាងត្បូង ម្ហូបនេះធ្វើពីសាច់គោឆៅ ដោយគេបានហាន់វាជាបន្ទះវែងៗ និងផ្សំគ្រឿងដោយអំបិល ស្ករ ប្រេងល្ង ម្រេច ខ្ទឹមសរ និងដាក់ស៊ុតក្រហមឆៅពីលើ ។Yukhoe | Traditional Appetizer From South Korea

២-Carpaccio ៖ មកពីប្រទេសអ៊ីតាលី ម្ហូបនេះធ្វើពីសាច់គោឆៅហាន់ជាបន្ទះស្តើងៗ និងរោយពីលើដោយប្រេងម្កាក់ និងផ្សិតពណ៌ស ហើយគេអាចបរិភោគវាឆៅៗជាមួយនំប៉័ង ។Italian Carpaccio Recipe

៣-Hackepeter ៖ មកពីប្រទេសអាល្លឺម៉ង់ ម្ហូបនេះជាប្រភេទនំប៉័ងដាក់សាច់ឆៅពីលើ ។ គេចម្អិនវាដោយដាក់អំបិល ម្រេច និងដាក់គ្រឿងទេសបន្តិច ។Hackepeter - Rezept | GuteKueche.de

៤-Steak Tartare ៖ មកពីប្រទេសបារាំង គេបានយកសាច់គោទៅកិនឱ្យល្អិត រួចយកសាច់គោឆៅដែលកិនរួចមកផ្សំគ្រឿងជាមួយទឹកជ្រលក់ ម្ទេសចិញ្ច្រាំ ខ្ទឹមបារាំង និងម្រេច បន្ទាប់មក គេដាក់ស៊ុតឆៅពីលើ ។Steak tartare - Wikipedia

៥-Cig Kofte ៖ មកពីប្រទេសតួកគី គេបានយកសាច់គោឆៅទៅកិនឱ្យល្អិត និងដាក់បញ្ចូលនូវគ្រឿងផ្សំផ្សេងៗ បន្ទាប់មក គេយកវាមកសូនឱ្យដូចគ្នានឹងប្រហិតដែរ ។Chi Kofte / Cig Kofte (Armenian Steak Tartare) - Mission Food Adventure

៦-Filet Americain ៖ មកពីប្រទេសបែលហ្សិក វាជាប្រភេទ Steak Tartare ប៉ុន្តែគេយកវាមកបរិភោគជាមួយនំប៉័ង ។Filet américain (ou steak tartare), une recette de Lucullent!

៧-Carne Salada ៖ មកពីប្រទេសអ៊ីតាលី គេបានយកសាច់គោមកហាន់ជាបន្ទះស្តើងៗ បន្ទាប់មក រោយអំបិល និងម្រេចពីលើ ។The Ten Commandments for Carne Salada - La Cucina Italiana

៨-Kebbeh nayyeh ៖ មកពីប្រទេសលីបង់ គេយកសាច់គោឆៅទៅកិនឱ្យល្អិត រួចលាយជាមួយគ្រឿងផ្សំផ្សេងៗ និងគ្រឿងទេស ។ ក្រៅពីនេះ គេនឹងដាក់គ្រាប់ស្រូវសាឡីស្ងួតពីលើ ដែលធ្វើឱ្យវាស្រួយពេលទំពារចូលក្នុងមាត់ ។Kibbeh Nayeh: The Finest Lebanese Dish for all Festivities

៩-Kitfo ៖ មកពីប្រទេសអេត្យូពី គេយកសាច់គោឆៅទៅក្រឡុកជាមួយប័រហឹរ និងដាក់គ្រឿងទេសមានរសជាតិហឹរខ្លាំង ។What is Kitfo? And Can You Make It at Home?

១០-Carne de onca ៖ មកពីប្រទេសប្រេស៊ីល ម្ហូបនេះធ្វើឡើងដោយយកសាច់គោកិនឱ្យល្អិត រួចយកវាផ្សំគ្រឿងជាមួយខ្ទឹមសរ ខ្ទឹមបារាំង ស្លឹកខ្ទឹម ប្រេងម្កាក់ និងម្ទេសម៉ត់ បន្ទាប់មក គេយកវាទៅដាក់ពីលើនំប៉័ង ៕Festival de Carne de Onça tem início em Curitiba - QUE GOSTOSO! ប្រភព ៖ Amarin News