Home ព័ត៌មានជាតិ ចប់បាត់! បណ្តាយផ្លូវនៅ Pub Street ពេញដោយស្រ្តីយកក្មេងមកសុំទានធ្វើអាជីវកម្ម

ចប់បាត់! បណ្តាយផ្លូវនៅ Pub Street ពេញដោយស្រ្តីយកក្មេងមកសុំទានធ្វើអាជីវកម្ម

169
0

ថ្មីៗនេះវីដេអូមួយនៅលើបណ្តាញសង្គមទិកតុក ធ្វើឱ្យមហាជនសម្តែងក្តីហួសចិត្តជាខ្លាំងក្រោយពីឃើញរូបភាពស្រ្តីបានបីក្មេងមកសុំទានទាំងយប់អធ្រាត្រដែលក្នុងវីដេអូនោះបញ្ជាក់ថានៅទីតាំងតាមដងផ្លូវ Pub Street ខេត្តសៀមរាបដែលជាទីតាំងមានជនបរទេសច្រើនមកលេងកម្សាន្ត។ ការធ្វើបែបនេះអ្នកលេងបណ្តាញសង្គមលើកឡើងថាជាការសុំទានបែបអាជីពកម្ម ហើយអជ្ញាធរខេត្តសៀមរាបគួរពិនិត្យលើករណីនេះព្រោះការធ្វើយ៉ាងអណាធិបតេយ្យបែបនេះពិតជាមានផលប៉ះពាល់ខ្លាំងណាស់ជាពិសេសមុខមាត់ខេត្តសៀមរាបតែម្តង។Siem Reap Pub Street - Angkor Focus Travel - Great Way to Discover Angkor Tours

គណនី ទិកតុកមួយឈ្មោះ kids shina បានបង្ហោះវីដេអូប្រមាណ៣ថ្ងៃមុនដោយបង្ហាញថាខ្លួនទើសភ្នែក និងអាណិតក្មេងផងព្រោះពេលវេលាដែលថតនោះជិតម៉ោង១១យប់ ប៉ុន្តែជាយកក្មេងៗមកសុំលុយតាមដងផ្លូវ Pub Street ដែលកន្លែងមានភ្ញៀវបរទេសច្រើនការធ្វើបែបនេះពិតជាមិនសមភ្នែកទាល់តែសោះហើយខ្លួនក៏អាណិតក្មេងខ្លាំងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2ms3RhGFvjJlf_3hedn17eYwsrXh_vHQbM7gPZvQNRQW7jxC2AHGYAO-YjqrC41sdchRkhptGNYlTDHSLJ7gEZDflIR4hJFRE_w6-35t75kuK6RXtbG2Vjq-8Dva3Yp17IZSbb3tiGJJImrpPmSLQA8m5--s-hiWx76Ts0AtEZoT1QCURyX-PsrI2ysE/s447/Screenshot%202023-06-21%20153224.jpg

វីដេអូនោះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនសម្តែងការពេញចិត្តមិនគួរណាមានហេតុការណ៍នេះកើតឡើង ហើយពួកគេបានលើកឡើងទៀតថា ការធ្វើទង្វើបែបនេះជាលក្ខណៈអាជីវកម្មយកកម្លាំងកុមារមកធ្វើជាផលប្រយោជន៍ផ្ទាល់ខ្លួន។ អ្នកខ្លះក៏លើកឡើងទៀតថា ការធ្វើបែបនេះពិតជាមានផលប៉ះខ្លាំងណាស់ទៅដល់មុខមាត់ប្រទេសជាតិ ជាកន្លែងមានភ្ញៀវទេសចរមកកម្សាន្តច្រើនបែរជាត្រូវមានរូបភាពមិនគួរកើតឡើងទៅវិញក្នុងតំបន់ទេសចរណ៍។
អ្នកផ្សេងទៀតក៏បានលើកឡើងថាអជ្ញាធរគួរអើពើនិងមានវិធានការណ៍ជាចាំបាច់មិនអាចទុករឿងនេះបន្តទៀតនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYTmUv_j0rVlN0Q2AEWxXa7nF0JAgonxJVha8bPjhrNZpA6jqt9Q2vkdR-WYxGmTjJv0VWzGgjKMEGpEkqUihxd2imtR2iTcI8yfZkoJg0AC4er-_Ya-dhx7BL-OabTdWjqplPMA_mipmo4I0xTjxvufL0-SBRYhYRvegFPQZ08-7vS492aLlhO2MRSjQ/s455/Screenshot%202023-06-21%20153340.jpg

រឿងនេះដែរ លោក តាន់ គីមសួរ ក៏បានលើកឡើងនៅលើបណ្តាញសង្គមរបស់លោកដែរថា «ចប់ ទៅហើយមកវិញ មុខមាត់ខេត្តសៀមរាបទៅជាយ៉ាងណា? នេះមិនមែនជាការសុំទានទេ នេះគឺជាមុខជំនួញមួយដែលជិះជាន់កំលាំងពលកម្មរបស់កុមារ គួរមានវិធានការណ៍ជាមួយក្រុមមេខ្យល់ទាំងនោះឲ្យឱ្យបានធ្ងន់ធ្ងរជាទីបំផុត»៕