ម៉ិកស៊ិក៖ ព្រះវិហារនៃសតវត្សទី ១៦ នៃសាវក Santiago បានផុសឡើងថ្មីៗនេះបន្ទាប់ពីគ្រោះរាំងស្ងួតយ៉ាងធ្ងន់ធ្ងរដោយទាក់ទាញអ្នកទស្សនាជាច្រើនកុះករ។
ព្រះវិហារ Apostle Santiago ត្រូវបានសាងសង់ឡើងដោយសមាជិកនៃលំដាប់ Dominican (DO) នៅសតវត្សទី ១៦ នៅពេលដែលប្រទេសម៉ិកស៊ិកស្ថិតនៅក្រោមអាណានិគមរបស់អេស្ប៉ាញក្នុងឆ្នាំ ១២១៥។ បច្ចុប្បន្នព្រះវិហារនេះ មានទីតាំងស្ថិតនៅតំបន់ Quechula ក្នុងរដ្ឋ Chiapas ភាគខាងត្បូងនៃប្រទេសម៉ិកស៊ិក បានលិចទឹកស្ទើរតែទាំងស្រុងចាប់តាំងពីឆ្នាំ ១៩៦៦ នៅពេលដែលទំនប់វារីអគ្គិសនីមួយត្រូវបានសាងសង់នៅក្នុងដៃទន្លេ Grijalva ក្បែរនោះ។ ជនជាតិដើមភាគតិចប្រហែល ១,០០០ – ២,០០០ នាក់ដែលរស់នៅក្នុងតំបន់ Quechula ត្រូវបានផ្លាស់ទីលំនៅដោយសារតែផ្ទះរបស់ពួកគេត្រូវបានជន់លិច។
ទោះជាយ៉ាងណាក៏ដោយយោងតាមប្រភពព័ត៌មាន AFP ដែលបានរាយការណ៍នៅថ្ងៃទី ១៨ ខែមិថុនា ថា ថ្មីៗនេះព្រះវិហារដែលមានកម្ពស់ ១៥ ម៉ែត្របានលាតសន្ធឹងពីអាងស្តុកទឹក Nezahualcoyotl ដោយសារតែកំដៅអូសបន្លាយ និងអវត្ដមាននៃភ្លៀងនៅតំបន់នោះ នាំឱ្យបរិមាណទឹកក្នុងអាងមានការថយចុះយ៉ាងខ្លាំង ដែលធ្វើឱ្យប៉ះពាល់ដល់រចនាសម្ព័ន្ធទាំងមូលនៅក្នុងប្រទេស។កម្រិតទឹកទាបក្នុងបឹងកំពុងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អ្នកនេសាទត្រី។ យោងតាមកសិករ Darinel Gutiérrez បាននិយាយថា ប្រហែលប្រាំខែមុន កម្រិតទឹកបានចាប់ផ្តើមធ្លាក់ចុះទាបជាងធម្មតា ដោយសារឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ កម្ដៅបង្កឱ្យត្រីងាប់ជាច្រើនក្បាល ប៉ះពាល់ដល់ចំណូលរបស់ប្រជាពលរដ្ឋ ។ ក្នុងពេលថ្មីៗនេះដែល មនុស្សយ៉ាងហោចណាស់ ៨ នាក់ក៏បានស្លាប់ដោយសារអាកាសធាតុក្តៅពេកក្នុងប្រទេសម៉ិកស៊ិកផងដែរ៕
![]()
ប្រភព៖vnexpress










