ដែលស្ថិតនៅភាគខាងជើងប្រទេសជប៉ុន កំពុងតែប្រឈមនឹងបញ្ហាក្តាមយក្សចេញល្បាត ។ កំណើនក្តាមយក្សបានធ្វើឱ្យប៉ះពាល់ដល់ការនេសាទនៅក្នុងតំបន់យ៉ាងខ្លាំង ដោយសារក្តាមទាំងនេះមានចំនួនកាន់តែច្រើន ហើយពួកវាតែងជាប់ក្នុងអួន និងឧបករណ៍នេសាទផ្សេងទៀត ។
ចំនួនក្តាមយក្សនៅប្រទេសជប៉ុនបានកើនឡើងយ៉ាងខ្លាំង និងធ្វើឱ្យតម្លៃក្តាមយក្សធ្លាក់ចុះខ្លាំងផងដែរ ។ គេសង្កេតឃើញថា នៅតាមផ្សារទំនើបនានានៅទីក្រុងសាប៉ូរ៉ូ ក្តាមយក្សមានតម្លៃចាប់ពី១៥០យេន ទៅ៣០០យេនប៉ុណ្ណោះក្នុង១គីឡូក្រាម ។ អតិថិជនមកទិញក្តាមក្នុងផ្សារទំនើបម្នាក់ប្រាប់ថា ក្តាមយក្សមានរសជាតិផ្អែមឆ្ងាញ់ មិនចាញ់ក្តាមទូទៅទេ ។ រីឯមូលហេតុដែលធ្វើឱ្យក្តាមយក្សមានចំនួនកើនឡើងខុសធម្មតានោះ ដោយសារជប៉ុនបានបិទប្រទេសកាលពីពេលកន្លងមក ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ។
ក្តាមយក្សភាគច្រើនចូលចិត្តរស់នៅក្នុងបរិវេណទឹកត្រជាក់ខ្លាំង ហើយគេអាចឃើញវារស់នៅតាមតំបន់ឆ្នេរសមុទ្រភាគខាងលិចប្រទេសជប៉ុន ។ ក្តាមយក្សទាំងនេះមានសាច់ច្រើន ជាពិសេស ក្តាមឈ្មោល ហេតុនេះ ទើបក្តាមឈ្មោលមានតម្លៃថ្លៃជាងក្តាមញី ។ ពលរដ្ឋជប៉ុននិយមទទួលទានសាច់ក្តាមប្រភេទនេះច្រើន ពីព្រោះពួកគេអាចទទួលទានសាច់ជើងក្តាមដោយងាយ ហើយវាមានពង និងខ្លាញ់ទៀតផង ។ ចំណែកសាច់ដុំក្តាម គេនិយមយកមកធ្វើម្ហូបឈ្មោះសាស៊ិមិ ខណៈមនុស្សមួយចំនួនយកក្តាមទាំងមូលទៅដាក់ក្នុងឆ្នាំងភ្លើង ឬយកវាទៅអាំងផងដែរ ៕
ប្រភព ៖ Mono News










