Home ព័ត៌មានអន្តរជាតិ ថៃអះអាងថា ខ្លួនបានសាក់យ័ន្តតាំងពីសម័យបុរាណមកម៉្លេះ

ថៃអះអាងថា ខ្លួនបានសាក់យ័ន្តតាំងពីសម័យបុរាណមកម៉្លេះ

186
0

ប្រទេសថៃ ៖ ទំព័រហ្វេសប៊ុករបស់ថៃឈ្មោះ 7News ដែលតែងចុះផ្សាយព័ត៌មានញុះញង់ និងបង្កការស្អប់ជាតិសាសន៍ ដូចគ្នានឹងទំព័រហ្វេសប៊ុក TOURLONG ដែរនោះ និយាយថា ប្រទេសថៃបានសាក់យ័ន្តតាំងពីសម័យបុរាណមកម៉្លេះ ដោយថៃបានអភិវឌ្ឍន៍ និងអភិរក្សការសាក់យ័ន្តនេះរហូតមក ។ ទំព័រហ្វេសប៊ុក 7News បន្តថា ក្រោយពីទំព័រហ្វេសប៊ុក ASEAN បានបង្ហោះរូបសាក់យ័ន្តរបស់ថៃមក បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមថៃ និងវៀតណាមនាំគ្នាសរសើរ និងគាំទ្រជាច្រើននាក់ ។2023 The Sacred Sak Yant Tattoo Tour (Private & All-Inclusive)

ទំព័រហ្វេសប៊ុក 7News បានដកស្រង់ការបញ្ចេញមតិរបស់អ្នកលេងបណ្តាញសង្គមមកចុះផ្សាយ ក្នុងនោះជនជាតិថៃម្នាក់និយាយថា ពិតជាស្រស់ស្អាត និងសាក់បានលម្អិតណាស់ ហើយខ្មែរសាក់យ័ន្តមិនទាន់ថៃទេ ។ ចំណែកពលរដ្ឋខ្មែរនិយាយថា អរគុណ ជនជាតិថៃដែលស្រឡាញ់ និងថែរក្សាអក្សររបស់កម្ពុជារហូតមក ។ ជនជាតិថៃម្នាក់ទៀតថា តើខ្មែរអានដាច់ដែរឬទេ នេះជាអក្សរខមថៃ មិនមែនជាអក្សរខ្មែរទេ ។ ចំណែកជនជាតិវៀតណាមនិយាយថា ថ្វីដៃរបស់ថៃស្រស់ស្អាត ហើយខ្មែរពិបាកនឹងរៀនសូត្រតាមណាស់ ។ រីឯជនជាតិវៀតណាមម្នាក់ទៀតថា ការសាក់យ័ន្តរបស់ថៃស្រស់ស្អាតណាស់ ។ ជនជាតិថៃម្នាក់ទៀតថា នេះជាភាសាថៃបុរាណ មិនមែនជាតួអក្សរខ្មែរទេ ព្រោះខ្មែរគ្មានតួអក្សរ ។ ពលរដ្ឋខ្មែរម្នាក់ទៀតនិយាយថា អក្សរថៃទាំងអស់ក្នុងរូបនេះបានប្រើប្រាស់តួអក្សរខ្មែរទាំងអស់ យើងទទួលស្គាល់ថា ពួកអ្នកពូកែលួចចម្លងណាស់ ប្រទេសថៃ ។ ជនជាតិថៃម្នាក់ទៀតឆ្លើយតបថា តើជនជាតិខ្មែរអានអក្សរលើយ័ន្តដាច់ដែរឬទេ ។ ពលរដ្ឋខ្មែរផ្សេងទៀតនិយាយថា នេះជាតួអក្សររបស់ខម ដែលជាបុព្វបុរសរបស់យើង ហើយសៀមកុំបោកប្រាស់ ។Magic' Sak Yant tattooists eye cultural heritage list | Phnom Penh Post

ទំព័រហ្វេសប៊ុក 7News បន្តថា អ្នកលេងបណ្តាញសង្គមម្នាក់ទៀតថា អស្ចារ្យណាស់ប្រទេសថៃ អស្ចារ្យណាស់ខាងការលួចចម្លងពីប្រទេសផ្សេង ។ ពលរដ្ឋខ្មែរម្នាក់ទៀតថា អរគុណ ដែលថៃគោរពតួអក្សររបស់ខ្មែរ ។ រីឯជនជាតិថៃបានឆ្លើយតបវិញថា មិនយកទេរបស់ខ្មែរ ជនជាតិថៃបានសាក់យ័ន្តជាភាសាខមថៃបុរាណ ចំណែកការសាក់យ័ន្តភាសាខ្មែរវិញ មានតែអ្នកស្អប់ខ្ពើមប៉ុណ្ណោះ ។ ពលរដ្ឋខ្មែរថា អរគុណសៀម ដែលបានជួយផ្សព្វផ្សាយវប្បធម៌របស់ខ្មែរ ។ ដូចគ្នានេះ ពលរដ្ឋខ្មែរម្នាក់ទៀតថា អរគុណ សៀមដែលគាំទ្រភាសាខ្មែរ ហើយសៀមឈ្លក់ស្រឡាញ់នឹងវប្បធម៌ខម ។ ចំណែកជនជាតិវៀតណាមសរសេរថា ខ្ញុំស្រឡាញ់ភាសាថៃ ហើយខ្ញុំនឹងគាំទ្រអ្នក ។ ជនជាតិវៀតណាមម្នាក់ទៀតថា កម្ពុជានឹងលួចរូបភាពនេះ រួចប្រាប់ថា ជារូបភាពរបស់ខ្លួនឯង ។ Yantra Temporary Tattoo Set (10 tattoos) – TattooIconជនជាតិថៃម្នាក់ទៀតថា អក្សរខមទាំងអស់ គឺជាអក្សរសៀមបុរាណ ។ ចំណែកពលរដ្ឋខ្មែរឆ្លើយវិញថា បើជារបស់ថៃពិតប្រាកដ កុំសរសេរអក្សរខ្មែអី បើថៃសរសេរភាសាខ្មែរ គឺចាត់ទុកថាជារបស់ខ្មែរ ហើយអ្នកកុំកុហកពួកយើង ។ ដូចគ្នានេះ ពលរដ្ឋខ្មែរម្នាក់ទៀតថា ខ្មែរស្គាល់អក្សររបស់ខ្លួនច្បាស់ណាស់ មិនដូចជនជាតិថៃទេ ដែលមិនស្គាល់អក្សររបស់ខ្លួន និងបោកប្រាស់ប្រទេសជិតខាង ។ ពលរដ្ឋខ្មែរផ្សេងទៀតថា ជនជាតិថៃស្រឡាញ់អ្វីទាំងអស់ជារបស់ខ្មែរ ហើយសូម្បីតែតួអក្សរខ្មែរ ក៏ថៃស្រឡាញ់ដែរ អរគុណ ប្រទេសថៃដែលជួយថែរក្សាវប្បធម៌ខ្មែរ ។

ទំព័រហ្វេសប៊ុករបស់ថៃឈ្មោះ 7News អះអាងថា មានអ្នកលេងបណ្តាញសង្គមវៀតណាមបានចូលមកបញ្ចេញមតិគាំទ្រ និងសរសើរការសាក់យ័ន្តរបស់ថៃ ស្តាប់ទៅមិនសមទាល់តែសោះ គ្មានជនជាតិវៀតណាមមកពីណាទេ គឺជនជាតិថៃនេះហើយជាអ្នកនិយាយខ្លួនឯង សរសើរខ្លួនឯង ហើយចង់ឱ្យប្រទេសផ្សេងទៀតមកគាំទ្រខ្លួន ។ គេសង្កេតឃើញថា ជនជាតិថៃមួយចំនួនមានគំនិតជាតិនិយមជ្រុលពេក ទើបមើលឃើញអក្សរខ្មែរនៅលើយ័ន្តថា ជាអក្សរបុរាណរបស់ថៃទៅវិញ ហើយពួកគេតែងនិយាយថា ខមមិនមែនជាបុរព្វបុរសរបស់ខ្មែរទេ ៕

ប្រភព ៖ 7News