អ្នកនិពន្ធបទភ្លេងលោក Emo Composer ពោលសរសើរលោក ណុំ ចាន់រតនៈ ហៅ សង្ហា ពេញៗមាត់ពីអត្តចរិតគួរឱ្យគោរពស្រលាញ់រឿងយកដៃទាំងទ្វេឱបគ្នាឈរនៅចំកណ្តាលចាំសម្របសម្រួល វណ្ណដា និង hara yuth ដែលសភាពកំពុងតឹកសរសៃកដាក់គ្នា។
នៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ វីដេអូខ្លីពី វណ្ណដា និង hara yuth ជាអ្នកលក់ស្បែកជើងប៉ាត់តាប្រ៊េន តឹងសរសៃកដាក់គ្នាដោយមានទាំងវត្តមាន សង្ហា នៅក្នុងនោះផងដែរ ធ្វើឱ្យបណ្តាញសង្គមផ្ទុះកក្រើកជាខ្លាំង មិនទាន់ដឹងច្បាស់ពីមូលហេតុយ៉ាងណានោះទេ ខណៈបណ្តាអ្នកលេងបណ្តាញសង្គមក៏ចូលទៅជជែកវែកញែកគ្នាមិនធម្មតា។
ផ្ទុះកក្រើករឿងនេះភ្លាម ងាកទៅកាន់គណនីហ្វេកប៊ុក លោក Emo Composer ដែលជាអ្នកនិពន្ធបទភ្លេង ទំនុកច្រៀង ហើយលោកក៏មានបទចម្រៀងផ្ទាល់ខ្លួនផងបានបង្ហោះរូបភាពនិងបញ្ចេញសំណេរកោតសរសើរពីអត្តចរិតគួរឱ្យគោរពរបស់ សង្ហា។
អ្នកនិពន្ធរូបនេះបានសរសេរយ៉ាងដូច្នេះថា «ចរិតមួយដែលខ្ញុំចូលគោរពស្រលាញ់ Songha – សង្ហា ដៃទាំងទ្វេឱបគ្នាឈរនៅចំកណ្តាលចាំសម្របសម្រួល You good my brother»។ ការបញ្ចេញសំណេរនេះគឺលើកឡើងស្របពេលមហាជនកំពុងផ្ទុះរឿង វណ្ណដា និង hara yuth ប្រកែកគ្នាតឹងសរសៃក។
ជាមួយគ្នានេះដែរ ការលើកឡើងរបស់លោក Emo កោតសរសើរពីអត្តចរិត សង្ហា អ្នកលេងបណ្តាញសង្គមក៏បង្ហាញការយល់ស្របនូវការលើកឡើងខាងលើនេះដូចគ្នា៕










