Home ព័ត៌មានជាតិ គយគន់សម្រស់ធម្មជាតិដ៏ស្រល់ត្រកាល នៃទឹកធ្លាក់មួយកន្លែងនៅខេត្តកំពង់ឆ្នាំង

គយគន់សម្រស់ធម្មជាតិដ៏ស្រល់ត្រកាល នៃទឹកធ្លាក់មួយកន្លែងនៅខេត្តកំពង់ឆ្នាំង

246
0

សហគមន៍អេកូទេសចរណ៍ ទឹកធ្លាក់ថ្មក្រាល ស្ថិតនៅភូមិកោះក្ទម្ព ឃុំជៀប ស្រុកទឹកផុស មានចម្ងាយប្រមាណ ៥៧ គីឡូម៉ែត្រ ពីក្រុងកំពង់ឆ្នាំង។

ភ្ញៀវទេសចរ ដែលចង់ទៅលេងកម្សាន្តនៅរមណីយដ្ឋានទឹកធ្លាក់ថ្មក្រាល ត្រូវធ្វើដំណើរចេញពីទីរួមខេត្តកំពង់ឆ្នាំង តាមផ្លូវជាតិលេខ៥៣ ទៅដល់ផ្សារស្រុកទឹកផុស ត្រូវបន្តដំណើរឆ្លងកាត់ផ្លូវរថភ្លើង រហូតដល់ជិតវត្តក្នុងខ្លុងពពក ដែលមានចម្ងាយជាង៣០គីឡូម៉ែត្រ រួចបត់ស្តាំតាមផ្លូវក្រាលកៅស៊ូ និងក្រួសក្រហមជាង២០គីឡួម៉ែត្រ ទើបដល់ទៅដល់រមណីយដ្ឋានដ៏ស្រស់ស្អាតមួយនេះ ។

ពេលមកដល់ទីនេះ ភ្ញៀវទេសចរអាចទៅទស្សនាលំហែកាយ នៅពេលសម្រាកពីការងារ ឬថ្ងៃចុងសប្តាហ៍ ស្រស់ស្រូបអាហារជុំគ្រួសារ ឬជួបជុំមិត្តភក្ត្រ នៅក្រោមម្លប់ឈើដ៏ត្រឈឹងត្រឈៃ កម្សាន្តជាមួយនូវទឹកធ្លាក់ដ៏សែនត្រជាក់ លាងជម្រះនូវភាពនឿយហត់ តប់ប្រមល់ និងទុក្ខសោកទាំងឡាយឲ្យទៅតាមទឹក និងនាំមកវិញនូវសេរីសួស្តីត្រលប់មកវិញ។

មួយរយៈចុងក្រោយនេះ​ សហគមន៍អេកូទេសចរណ៍ ទឹកធ្លាក់ថ្មក្រាល បានប្រែមុខមាត់ជាច្រើន សូម្បីតែផ្លូវច្រកចូល និងទីតាំងលក់ចំណីអាហារហាក់សម្បូរជាងមុន ដែលបានផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរដែលចង់ទៅកម្សាន្តនៅទីនោះ៕