គីមឈី ត្រូវបានគេចាត់ទុកជាម្ហូបន្ទាប់បន្សំ ដែលពេញនិយមខ្លាំងនៅក្នុងប្រទេសកូរ៉េ។ ជាទូទៅយើងឃើញគេញ៉ាំវាជាមួយសាច់អាំង ឬយកទៅឆាបាយ និងដាក់ក្នុងស៊ុបជាដើម។ គីមឈី ក៏មានសារធាតុចិញ្ចឹមជាច្រើនរួមមាន វីតាមីន A វីតាមីន C វីតាមីន B6 និងសារធាតុរ៉ែផងដែរ។ ដូច្នេះហើយតើការទទួលទានគីមឈី មានអត្ថប្រយោជន៍អ្វីខ្លះដល់រាងកាយ?

១.ពង្រឹងមុខងារនៃប្រព័ន្ធភាពស៊ាំ៖ ការទទួលទានជ្រក់គីមឈី ជួយឱ្យប្រព័ន្ធការពាររាងកាយដំណើរការបានពេញលេញ និងកាត់បន្ថយការរលាកជាដើម។Is Kimchi Gluten-Free? | How to Know if Your Kimchi is Gluten Free -  Cultures For Health

២.ជំនួយសុខភាពបេះដូង៖ គីមឈីមានផ្ទុកសារធាតុមេតាការ៉ូទីន ដែលជំនួយដល់សុខភាពបេះដូង កាត់បន្ថយហានិភ័យនៃជំងឺបេះដូង និងធ្វើឱ្យបេះដូងកាន់តែរឹងមាំ។

៣.ជួយឱ្យប្រព័ន្ធរំលាយអាហារដំណើរការបានល្អ៖ ដោយសារជ្រក់គីមឈីមានផ្ទុកនូវសារធាតុ Probiotics និង Lactobacillus ដែលសារធាតុទាំងពីរនេះអាចជួយកសាងប្រព័ន្ធរំលាយអាហារឱ្យដំណើរការបានល្អ និងមានប្រសិទ្ធភាព។ លើសពីនេះ គីមឈីក៏អាចការពារជំងឺរាគរូស និងការទល់លាមក ព្រមទាំងធ្វើឱ្យសុខភាពផ្នែករំលាយអាហាររបស់អ្នកប្រសើរឡើងផងដែរ។What is Kimchi | Learn What Kimchi Is Made of & What It Tastes Like -  Cultures For Health

៤.ជួយសម្រកទម្ងន់៖ ជ្រក់គីមឈី មានចំនួនកាឡូរីទាបបំផុត ដូច្នេះវាមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ ដែលអាចជួយសម្រកទម្ងន់របស់អ្នកយ៉ាងមានប្រសិទ្ធភាព។

៥.ជំនួយការចងចាំ៖ ការទទួលទានជ្រក់គីមឈី ជាប្រចាំអាចជួយឱ្យប្រព័ន្ធខួរក្បាលមានការចងចាំល្អ និងព្យាបាលជំងឺភ្លេចភ្លាំង។

៦.កាត់បន្ថយការរលាក៖ យោងតាមការសិក្សាបានឱ្យដឹងថា នៅក្នុងគីមឈី មានប្រូបាយអូទិកដែលអាចប្រឆាំងនឹងការរលាកដែលនឹងកើតឡើងនៅក្នុងសរីរាង្គ៕ ប្រភព៖sanook