Home ព័ត៌មានអន្តរជាតិ ក្តីបារម្ភរបស់ពលរដ្ឋខេត្តលុបបុរីពីការកើនឡើងចំនួនសត្វស្វាចោទជាបញ្ហាច្រើន

ក្តីបារម្ភរបស់ពលរដ្ឋខេត្តលុបបុរីពីការកើនឡើងចំនួនសត្វស្វាចោទជាបញ្ហាច្រើន

115
0

ប្រទេសថៃ ៖ ចំនួនសត្វស្វានៅខេត្តលុបបុរី ប្រទេសថៃ បានកើនឡើងយ៉ាងឆាប់រហ័ស ហើយពួកវាតែងបង្កបញ្ហាផ្សេងៗ និងរំខានដល់ការរស់នៅរបស់ពលរដ្ឋក្នុងខេត្តនេះ ។ អាជីវករលក់ដូររបស់របរផ្សេងៗនៅស្រុកមឿងលុបបុរី បានអំពាវនាវឱ្យភ្នាក់ងារពាក់ព័ន្ធប្រញាប់ដោះស្រាយបញ្ហាស្វាជាបន្ទាន់ ដោយសារ ពួកវាធ្វើឱ្យប៉ះពាល់ដល់ការរស់នៅ និងប្រាក់ចំណូលរបស់អាជីវករ ។ អាជីវករលក់ដូរម្នាក់និយាយថា ប្រាក់ចំណូលរបស់ខ្លួនបានធ្លាក់ចុះ ដោយសារអតិថិជនខ្លាចស្វាធ្វើបាប រហូតមិនហ៊ានមកទិញរបស់របរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsqE5iRIvo6Ru5c_HSYEgWloE14bLHIbo6rSpOhMzIMH6Fag6Tg7jG92tjMrhqJQNGqHY0KjeqPLlEHF7KngMMIR-EOvfLT1u8j1mX4vovPBwNDnb_jDntNgLv6oFekhD_OhTFHi8-rEXRsukjzPGFIjEp7EGaMymKYLlGJkzOr5igMCqcS2HzGWUu4qc/s1280/photo_2023-06-19_14-52-58.jpg

លោក Amphon Angkhapakornkul អភិបាលខេត្តលុបបុរី បានបើកកិច្ចប្រជុំមួយដើម្បីស្តាប់មតិយោបល់ផ្សេងៗ និងរកដំណោះស្រាយបញ្ហាចំនួនស្វាកើនឡើងនេះ ។ លោកអភិបាលខេត្តលុបបុរីលើកឡើងថា ខាងខេត្តបានរួមសហការជាមួយភ្នាក់ងារពាក់ព័ន្ធជាច្រើនដូចជា ភ្នាក់ងាររដ្ឋាភិបាល ផ្នែកឯកជន និងពលរដ្ឋផងដែរ ។ ជំហានដំបូង យើងត្រូវត្រួតពិនិត្យ និងគ្រប់គ្រងចំនួនស្វាទាំងនេះ ដោយការចាប់ក្រៀវ និងបញ្ជូនពួកវាទៅរស់នៅតាមព្រៃធម្មជាតិវិញ ។ ប៉ុន្តែភ្នាក់ងារពាក់ព័ន្ធក៏ត្រូវស្តាប់មតិយោបល់របស់ពលរដ្ឋរស់នៅក្នុងតំបន់ផងដែរ មុននឹងចាត់វិធានការលើស្វា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-NVMPSkrQCHB3weXiB1WjY-7j6ZVAHO801c2EUDxBUfbJqL-XQ1zk2goUWQvRsUUGmnhLveDLdDpl5FVp-OpG6II5o1PtoxcLtUGFAX2Psh4_cmzm456OnEn60T_1syf8F8brTASMvI8ODBSNxdsghDDKLIQc0KAjNmfKEXczUdNQxJDW1IDRwB0G1jU/s770/photo_2023-06-19_14-53-08.jpg

កាលពីឆ្នាំ២០២០ មានស្វាសរុបចំនួន៩.៣២៤ក្បាលបានរស់នៅតាមស្រុកផ្សេងៗក្នុងខេត្តលុបបុរី ដូចជា ស្រុកមឿងលុបបុរី, ស្រុកថាវ៉ុង, ស្រុកណងមួង, ស្រុកជ័យបាដាល, ស្រុកបានមី និងស្រុកផាត់តាណានិឃម ហើយភាគច្រើនជាស្វាមានទំហំមធ្យម ៕ ប្រភព ៖ Mono News