រយៈពេលថ្មីៗនេះមហាជនអ្នកលេងបណ្តាញសង្គមជ្រាបមកហើយថាអ្នកគាំទ្រតារាចម្រៀង ជី ដេវីត នាំគ្នាសម្រុកចូលទៅ Report បទ«How about Now? »អកកាដង់ ដែលCoverដោយ សុខុម រចនា យ៉ាងផុសផុល ក្រោយពីផ្ទុះរឿងនាងអរគុណ ៣០M Views មិនខ្ចីអរគុណម្ចាស់ដើម រួមទាំងបងប្រុសរបស់នាងបោះសម្តីថាម្ចាស់បទក៏មិនអាចReport បាននោះពេលនេះនៅលើយូធូបបទចម្រៀង Cover ខាងលើ Search លែងឃើញហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_Yb24IZ72BOLTNXQKCx9PZoAzR7Al89cQhlJuACTvgmk01wUjMAA_b5C_Oa9kOkEE9O_RpFXehG7B-gj8R1E_HgQKhVoHxbz9rClGf4G31prqNoOmi7Brd-W-tGFNmuVFE-sMwQrcVbOwvutMEexZelq63BLc6Q2Qp-jNg9L4GJUSqY5pSqvomATX/s2048/327961699_673054237892821_7989925528764771779_n.jpg

រឿងអាស្រូវរបស់ សុខុម រចនា អរគុណ៣០M Views អំឡុងពេលប្រលងកម្មវិធី The Voice Cambodia រដូវកាលទី៣ក្លាយជាប្រធានបទក្តៅគគុកនៅលើបណ្តាញសង្គមរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ រួមទាំងមានរឿងជាបន្តបន្ទាប់ទៀតធ្វើឱ្យមហាជននៅតែបន្តរិះគន់លើ រូបនាងដដែល ខណៈសាច់រឿង អរគុណ៣០M Views កៀកនឹងបញ្ចប់ស្រាប់តែធ្លាយរឿងបងប្រុស សុខុម រចនា បោះសម្តីថាម្ចាស់បទក៏មិនអាចReport បានដែរព្រោះតុងខុសគ្នា Melody ថ្មីទៀតនោះ មហាជនអ្នកគាំទ្រតារាចម្រៀង ជី ដេវីត ដែលជាម្ចាស់ដើម បានសម្រុកនាំគ្នាចូលទៅ Report «How about Now? »អកកាដង់យ៉ាងផុសផុលនៅលើឆាណែលយូធូបរបស់បងប្រុស សុខុម រចនា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJr_vWxrwgL5gGOIuyRAFK8XzisnBJ_HX_5pPlxjWDBmqPRVU2qEvyjx74EDZZ2TvPi46pm2bX8cs2Xx7-TTjoB1CyNlfYz7AsjzFBkWfm8IueBuVrCYUuCIGYaJLStndGhNbrnrfS3U7BxfC5N4ZbdKFnD3GSzjK797i8qYdtrir0rpCGSABxI_FE/s2048/353440960_105971869197283_2525114896029423958_n.jpg

ការ Report យ៉ាងផុសផុលព្រោះតែពាក្យសម្តីខ្មើតរបស់បងប្អូនពីររូបខាងលើនេះពេលនេះក៏មានរឿងថ្មីមួយទៀតនោះគឺការ Report នេះទទួលបានប្រសិទ្ធភាពដោយបទ «How about Now? »អកកាដង់ Search លើយូធូបលែងឃើញដូចមុនហើយ។ ដ្បិតតែបទ «How about Now? »អកកាដង់ Search លែងឃើញក្តី ប៉ុន្តែបើចូលទៅឆាណែលយូធូបផ្ទាល់របស់បងប្រុស សុខុម រចនា បទនេះមាននៅលើយូធូបដដែល ខណៈពេលនេះមួយបទនេះឡើងដល់ ៣២ M Views ហើយ។

ងាកទៅកាន់ លោក ជី ដេវីត វិញបានបង្ហោះEmoji សើចចំនួន៥ទៀតហើយទាំងវេលាម៉ោង៤ជាងទៀបភ្លឺថ្ងៃទី១៩ ខែមិថុនា នេះដែលធ្វើឱ្យហ្វេនៗសម្រុកវែកញែកជាច្រើននៅលើបណ្តាញសង្គមដោយអ្នកខ្លះលើកឡើងថាការបង្ហោះនេះអាចជាប់ទាក់ទងទៅហ្នឹងការ Search លែងឃើញបទ How about Now? អងកាដង់ និងអ្នកខ្លះក៏បានលើកឡើងទៀតថា បទ ៣០ M views ពេលនេះស្ពៃហើយ៕May be an image of 1 person and text that says 'Ngoun Chan Davith 2h Haha Comment how about now អកកេស Share All Shorts Unwatched Watched For you Reo G-DEVITH How About Now ? M/V DIT WAY 7.4M views 11 months ago 3:25'