តារាសម្តែងល្បីឈ្មោះ ព្រះកាយច័ន្ទ និងជាម្ចាស់ ព្រះកាយច័ន្ទក្លិបដែលជាក្លិបបណ្តុះបណ្តាលក្មេងៗទាំងទម្រង់បុរាណ និងសម័យ បានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបើទោះជាល្បីឈ្មោះលើអាជីពសិល្បៈយ៉ាងណាក្តីនៅតែឈានជើងប្រលងនៅក្នុងកម្មវិធី The Voice Cambodia រដូវកាលទី៣ ដែលហេតុផលចម្បងក្នុងការប្រកួតនេះ ព្រះកាយច័ន្ទរៀបរាប់ទាំងទឹកភ្នែកថាដោយសារតែបំពេញឪពុករបស់ខ្លួន ព្រោះមុនពេលឪពុកនាងនៅមានជីវិតព្រោះគាត់ចង់កូនរបស់ខ្លួនឡើងប្រលង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkKc_Oaz6Z12N-i8vzOuM4CbZ3bZaamX4cS86wILDUOjP_furAtqYOyo_WXR_yXbdgAHicvEueZjTco0D-HOxP4QmKOB5mYcO_dbOe-wdRzF7gGrQQSU8FJtAgj5sX_2FIzr6ZNqZNVdTIndivHeV5xkgXNA1UT2TdNFPybEqF9xQ4UdlvLdMAIvux/s1352/Screenshot%202023-06-19%20104233.jpg

កម្មវិធីលំដាប់ថ្នាក់ពិភពលោក The Voice Cambodia រដូវកាលទី៣ បានឈានដល់សប្តាហ៍ទី៣ហើយក្នុងវគ្គ Blind Auditions មានទាំងជនជាតិខ្មែរ និងជនជាតិកូរ៉េមកប្រកួតកាន់តែញុំាងឱ្យកម្មវិធីនេះទទួលបានការចាប់អារម្មណ៍មិនធម្មតាពីមហាជន។ អ្វីដែលកាន់តែធ្វើឱ្យមហាជនភ្ញាក់ផ្អើល តារាស្រីល្បីឈ្មោះប្រចាំប្រទេសកម្ពុជា ព្រះកាយច័ន្ទ ក៏បានចូលរួមប្រកួតក្នុងកម្មវិធីផងដែរធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលមិនធម្មតា សូម្បីអ្នកដែលបានទៅទស្សនាផ្ទាល់ក្នុងស្ទូឌីយ៉ូ ស្រែកហ៊ោកងរំពងនៅពេលនាងឈានចូលឆាកត្រៀមបញ្ចេញសមត្ថភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAGHAddnK9LwEgKnMFCmP3MJM0V9fei4ag366h6CLWk14WBcXusvxHkXOn_f8eWayzpsNlLa3I0LIx0FGrGruKZfbINMn9Dpm-v0xwRT65UfRCqroAmy7CiBm8W4XLf4ZEcuXEm0WYPOk_GBUmeNR-ulWtrVOM0f8R8qkO6C57Fu1JLNQ-Zn9L_bZU/s2048/image_2023-06-19_10-41-30.png

ព្រះកាយច័ន្ទ បានជ្រើសបទ «មួយលានឆ្នាំ»ពីសំនៀងដើម អ្នកនាង ឱក សុគន្ធកញ្ញា មកប្រកួតក្នុងវគ្គខាងនេះតែគួរឱ្យសោកស្តាយតារាស្រីរូបនេះមិនអាចបន្តនៅវគ្គក្រោយឡើយ ខណៈមហាជនភាគច្រើនបានលើកឡើងថាដោយសារតែតួឯកស្រីរូបនេះជ្រើសរើសបទខុសមិនត្រូវសំឡេងរបស់នាងទើបមិនអាចទទួលបានកៅអីពី Coach ទាំង៤។ ទោះបីជាលទ្ធផលបែបនេះក្តី ព្រះកាយច័ន្ទ បានបង្ហាញថាខ្លួនទទួលបានទាំងអស់។

រៀបរាប់ទាំងទឹកភ្នែក ព្រះកាយច័ន្ទ បានឱ្យដឹងថាការចូលរួមប្រកួតនេះគឺដើម្បីបំពេញបំណងឪពុករបស់ខ្លួន ព្រោះនៅពេលលោកនៅមានជីវិតឪពុកព្រះកាយច័ន្ទ បាននិយាយថាទោះបីជាកូនស្រីល្បីប៉ុណ្ណាគឺគាត់ចង់ឃើញកូនស្រីរបស់គាត់ចូលរួមប្រលងចម្រៀងបានបំពេញក្តីស្រមៃរបស់ឪពុកហើយបើទោះជាពេលនេះមិនមានវត្តមានលោកឪពុកមើលឃើញដោយផ្ទាល់ក្តី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoCkBFB70d2bcg3hPCPJpMtU52r_BsKw1o9OmTnTy9hrZiU5ZcxZWEkySt_T6GTCgRscanRoKN-TMLiVbTA9txJe-cotZhF-BIn9hTigK49w1k-iyyWn5InNEnjmUwswjJfWQTCIVEIS-KaduKkEqS5saAs8TjOih4aj6dSplJKAYxazrtqRddmtdl/s2048/image_2023-06-19_10-41-33.png

ការទម្លាយហេតុផលដ៏រំជួលចិត្តនេះបានធ្វើឱ្យមហាជនមានការសោកស្តាយនិងអាណិតតារាស្រីរូបនេះជាខ្លាំងដែលមិនអាចបន្តទៅវគ្គក្រោយទៀត តែទោះជាយ៉ាងណានាងបានសម្រេចបំណងឪពុកនាងបានហើយ ជាអ្វីដែលកូនស្រីរូបនេះអាចធ្វើបានទោះបីជារងបរាជ័យក្តី។

គួរបញ្ជាក់ផងដែរថា ព្រះកាយច័ន្ទ ជាសិល្បការិនីមានទេពកោសល្យមួយរូបពេញដោយសមត្ថភាពទទួលបានការបណ្តុះបណ្តាលបានយ៉ាងល្អរហូតតារាស្រីរូបនេះអាចបើកក្លិបបណ្តុះបណ្តាលក្មេងៗជំនាន់ក្រោយជាច្រើនរូបទាំងទម្រង់បុរាណនិងសម័យជាក់ស្តែងកុមារី កែវ ហ្សាណា ក៏ជាកូនសិស្សរបស់ ព្រះកាយច័ន្ទក្លិបផងដែរ៕