Home ព័ត៌មានជាតិ មកទស្សនាផ្ទាំងទស្សនីយភាពស្រស់ស្អាតក្នុងពិធីមហោស្របសិល្បៈទីក្រុងស្អាត-ខេត្តបាត់ដំបង

មកទស្សនាផ្ទាំងទស្សនីយភាពស្រស់ស្អាតក្នុងពិធីមហោស្របសិល្បៈទីក្រុងស្អាត-ខេត្តបាត់ដំបង

108
0

មហោស្រពសិល្បៈទីក្រុងស្អាត ដែលរៀបចំដោយអង្គការហ្វាពន្លឺសិល្បៈបាត់ដំបង បានធ្វើឡើងរយៈពេល ៥ ថ្ងៃពេញចាប់ពីថ្ងៃទី១២-១៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោមទម្រង់សិល្បៈទីក្រុងផ្សេងៗ ក្នុងនោះរួមទាំងរបាំហ៊ីបហប់ គំនូរ និងគំនូរបែបសិល្បៈលើជញ្ជាំងជាដើម ដើម្បីចូលរួមលើកកម្ពស់សិល្បៈ និងបេតិកភណ្ឌវប្បធម៌រួមក្នុងតំបន់ និងផ្សព្វផ្សាយដល់សាធារណៈជនពីគ្រប់ទិសទីឱ្យបានយល់ដឹងកាន់តែទូលំទូលាយផងដែរ។May be an image of 6 people and text

តាមមន្ទីរទេសចរណ៍ខេត្តបាត់ដំបងដដែល ការរៀបចំ “មហោស្រពសិល្បៈទីក្រុងស្អាត” របស់អង្គការហ្វាពន្លឺសិល្បៈបាត់ដំបង ធ្វើឡើងក្រោមគោលបំណងសំខាន់់ៗដូចជា៖

  • បញ្ចូលប្រជាជនក្នុងស្រុក និងភ្ញៀវទេសចរទៅក្នុងសកម្មភាពច្នៃប្រឌិត និងទាក់ទាញឱ្យចូលរួមក្នុងការបង្កើតសិល្បៈ
  • បង្កើតគុណតម្លៃប្រកបដោយចិរភាពរបស់សិល្បៈនិងវប្បធម៌
  • លើកកម្ពស់សិល្បៈ និងវប្បធម៌នៅក្នុងកម្ពុជា និងចូលរួមចំណែកដល់ការយល់ដឹងពីអន្តរវប្បធម៌ក្នុងតំបន់
  • ផ្ដល់វេទិកាមួយដែលសិល្បករ-ការិនីអាចធ្វើការទំនាក់ទំនងគ្នាបានលើកកម្ពស់ការយល់ដឹងកាន់តែច្រើននូវបេតិកភណ្ឌវប្បធម៌រួម ក្នុងតំបន់ នឹងក្លាយជាធាតុមួយដ៏សំខាន់របស់មហោស្រពMay be an image of 10 people, street and text

គួរបញ្ជាក់ផងថា ឆ្នាំនេះគឺជាឆ្នាំទី៣ នៃការរៀបចំ “មហោស្រពសិល្បៈទីក្រុងស្អាត” បន្ទាប់ពីការចាប់ផ្ដើមដំបូងកាលពីឆ្នាំ២០១៨ នៅក្នុងបរិវេណហ្វារពន្លឺសិល្បៈ និងក្នុងកម្រិតទូទាំងក្រុងក្នុងឆ្នាំ២០១៩៕May be an image of 11 people, street, temple and monumentMay be an image of 12 people, lighting, monument, street and textMay be an image of one or more people, temple, crowd and textMay be an image of 12 people and crowdMay be an image of 3 people, motorcycle and scooterMay be an image of monument and textMay be an image of 6 people and templeMay be an image of 5 people and textMay be an image of 6 people, Batu Caves and textMay be an image of 1 person, temple and crowd

រូបភាព៖ art and idea សិល្បៈ និងគំនិត