ប្រទេសថៃ៖ ដំណឹងល្អសម្រាប់ភ្ញៀវទេសចរ ដែលមានគម្រោងធ្វើដំណើរទៅក្រៅប្រទេស ក្រុមហ៊ុន អ៊ែរ អាស៊ី បានធ្វើការប្រូម៉ូសិនសំបុត្រយន្តហោះដោយឥតគិតថ្លៃ ទាំងជើងហោះហើរក្នុងប្រទេស និងក្រៅប្រទេស ដោយមានកៅទំនេរជាង ៨ ម៉ឺនកៅអី គឺចាប់ពីការផ្សព្វផ្សាយនេះតទៅ។
ដែលក្រុមហ៊ុនបើកឱ្យកក់ចាប់ពីថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៣ រហូតដល់ថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៣ សម្រាប់តែជើងហោះហើរ FD ហើយអាចធ្វើដំណើរបានក្នុងអំឡុងថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៣ ដល់ថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២៤។
តម្លៃសំបុត្ររបស់ Air Asia មិនរាប់បញ្ចូលពន្ធព្រលានយន្តហោះទេ។ ពន្ធប្រេងឥន្ធនៈ សេវាបន្ថែម និងថ្លៃសេវាផ្សេងៗទៀត តម្លៃប្រូម៉ូសិនចាប់ផ្តើមពី ០ បាត មួយជើងអាចកក់បានតាមរយៈ airasia.com និង airasia superapp តែប៉ុណ្ណោះ យោងទៅតាមលក្ខខណ្ឌរបស់ក្រុមហ៊ុន។
គួរបញ្ជាក់ដែរថា តម្លៃមួយជើងចាប់ផ្តើមពី ០ បាតសម្រាប់តែជើងហោះហើរត្រង់ពីបាងកក ទៅ ឈៀងម៉ៃ ឈៀងរ៉ៃ ភីតសានូឡុក អ៊ូប៊ុន រ៉ាត់ថានី អ៊ូដនថានី ខនខេន បុរីរ៉ាម ស៊ូរ៉ាត់ថានី ភូកេត ញ៉ាត្រាង ហូជីមិញ សៀមរាប ភ្នំពេញ យ៉ាំងហ្គោន ឆុងឈីង ម៉ាកាវ និងឆាងសា សម្រាប់តែប្រទេសវៀតណាម កម្ពុជា មីយ៉ាន់ម៉ា និងចិនតែប៉ុណ្ណោះ។
របៀបកក់សំបុត្រប្រូម៉ូសិនដោយឥតគិតថ្លៃពី អ៊ែរ អាស៊ី (Air Asia)
• ការកក់ទុកអាចធ្វើឡើងចាប់ពីថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៣ វេលាម៉ោង ៩:០០ ព្រឹក ដល់ថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៣ វេលាម៉ោង ១១:០០ យប់។
• Pro Route ០ បាត អ្នកដំណើរបង់តែសម្រាប់ពន្ធប៉ុណ្ណោះ។
• កាលបរិច្ឆេទធ្វើដំណើរចាប់ពីថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៣ ដល់ថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២៤៕ ប្រភព៖sanook










