ជាទូទៅ យើងដឹងហើយថារដូវវស្សា ជារដូវភ្លៀងធ្លាក់ ក្នុងស្ថានភាពខ្លះ ក៏មានព្យុះ និងទឹកជំនន់ផងដែរ ដូច្នេះវាមិនសូវមានអំណោយផលក្នុងការធ្វើដំណើរកំសាន្តនោះទេ។ ប៉ុន្តែបើអ្នកពិតជាមានចំណូលចិត្តចង់ដើរលេងក្នុងរដូវវស្សារមែន អ្នកគួរតែអនុវត្តគន្លឹះទាំងនេះដើម្បីជួយដល់ការធ្វើដំណើរកម្សាន្តរបស់អ្នកកាន់តែល្អប្រសើរ ដែលគន្លឹះទាំង ៥ នោះមានដូចជា៖
១.ការជ្រើសរើសទីតាំង៖ នៅក្នុងរដូវវស្សាបែបនេះ យើងនៅតែមានសិទ្ធិជ្រើសរើសកន្លែងដែលយើងចង់ធ្វើដំណើរដូចជា ទៅវាលស្មៅ ឡើងភ្នំ ដើរចូលព្រៃ ទៅសមុទ្រ ទៅទឹកជ្រោះ ឬទៅក្រៅប្រទេសជាដើម។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ អ្នកត្រូវជ្រើសរើសទីតាំងមួយដែលស្ថិតនៅជិតហាងកាហ្វេ ភោជនីយដ្ឋាន ឬនៅជិតតំបន់ទីប្រជុំជន ជៀសវាងការដើរព្រៃឆ្ងាយ ឬដាច់ស្រយាល ព្រោះរដូវធ្លាក់ភ្លៀងអាចនាំឱ្យអ្នកមានគ្រោះថ្នាក់បាន។
២.ការមើលឧតុនិយម៖ បើអ្នកពិតជាមានបំណងចង់ដើរកំសាន្តក្នុងរដូវវស្សានេះមែន អ្នកគួរតែតាមដានឧតុនិយមឱ្យបានដិតដល់ ព្រោះវាក៏អាចជួយដល់ការធ្វើដំណើរបស់អ្នកប្រកបដោយសុវត្ថិភាព។![]()
៣.ពិនិត្យស្ថានភាពរថយន្ត៖ វាជារឿងសំខាន់ណាស់ ដែលអ្នកចាំបាច់ត្រូវតែពិនិត្យមើលស្ថានភាពរថយន្តគ្រប់ផ្នែកទាំងអស់មុនពេលធ្វើដំណើរ ជៀសវាងហានិភ័យនៃការអស់សាំង ខូចសំបកកង់ឡានជាដើម…។
៤.ត្រូវចេះបត់បែន៖ ក្រៅពីត្រូវប្រុងប្រយ័ត្ន អ្នកក៏គួរយកចិត្តទុកដាក់ជាពិសេសលើការបត់បែន ព្រោះអាកាសធាតុអាចប្រែប្រួលយ៉ាងលឿនដែលយើងមិនអាចកំណត់បាន ដូច្នេះបើអ្នកមើលទៅស្ថានភាពហាក់ដូចជាមានគ្រោះថ្នាក់ សូមត្រឡប់មកផ្ទះវិញភ្លាមៗមក។
៥ .ឥវ៉ាន់ដែលត្រូវយក៖ សម្ភារៈដែលមិនអាចខ្វះបានក្នុងរដូវវស្សាមានដូចជា តង់, ឆ័ត្រ, អាវភ្លៀង, មួក, កាបូបដែលមិនជ្រាបទឹក, ជ្រើសរើសសំលៀកបំពាក់ និងស្បែកជើងដែលស្រួលពាក់, ភ្លើងពិល, ទូរស័ព្ទ, Power Bank, ថង់ផ្លាស្ទិក សំខាន់កុំភ្លេចថ្នាំក្នុងផ្ទះទូទៅដូចជា ថ្នាំសំលាប់សត្វល្អិត ថ្នាំផ្ទាល់ខ្លួន និងឧបករណ៍សង្គ្រោះបឋម ត្រូវតែរៀបចំ…៕ ប្រភព៖sanook










