Home ព័ត៌មានជាតិ សម្តេចតេជោហ៊ុនសែន បង្ហើបតម្រុយខ្លះៗ ក្នុងជំនួបជាមួយលោកគ្រូ សាន សុជា

សម្តេចតេជោហ៊ុនសែន បង្ហើបតម្រុយខ្លះៗ ក្នុងជំនួបជាមួយលោកគ្រូ សាន សុជា

215
0

នៅថ្ងៃនេះ ក្នុងជំនួបសំណេះសំណាលជាមួយកម្មករ និយោជិត នៅជិតវត្តព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន បានបង្ហើបនៅថ្ងៃនេះ ក្នុងជំនួបសំណេះសំណាលជាមួយកម្មករ និយោជិត នៅជិតវត្តព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានឱ្យដឹងថា៖”ក្នុងជំនួបនេះអន្ទិតសាន សុជា ស្នើសុំការគាំទ្រកិច្ចការមួយ”។May be an image of 9 people and text

សម្ដេចមិនបានមានប្រសាន៍លម្អិតថា នោះជាកិច្ចការអ្វីនោះទេ ប៉ុន្តែបានបន្តថា៖”អ្វីដែលជាការស្នើសុំនោះ ក៏ជាអ្វីដែលរាជរដ្ឋាភិបាលចង់បានដែរ។ សម្ដេចថា ចង់បាន អ្នកដែលមានចំណេះដឹងជ្រៅជ្រះខាងធម៌បែបនេះ មកជួយផ្សព្វផ្សាយធម៌អប់រំលើកកម្ពស់ការធ្វើអំពើល្អនៅក្នុងសង្គម រក្សាសន្តិភាព រក្សាសន្តិភាពនយោបាយ”។May be an image of 4 people and text

សម្ដេចថ្លែងថា៖ “យើងក៏ត្រូវការ ដើម្បីឱ្យព្រះសង្ឍដែលលាចាកសិក្ខាបទ ដែលមានចេះធម៌អាហ៍ត្រឹមត្រូវ គឺបន្តទៅតាមផ្លូវ ជួយទៅដល់ការអប់រំសង្គម អប់រំផ្លូវចិត្ត ដើម្បីធ្វើយ៉ាងម៉េច ប្រើប្រាស់ធម៌អាខ្លះ សម្រាប់ការរក្សាសន្តិភាព រក្សាស្ថិរភាពនយោបាយ ជាពិសេសការកសាងអំពើល្អនៅក្នុងចំណោមប្រជាជនរបស់យើង”។

សូមបញ្ជាក់ផងដែរថា បន្ទាប់ពី​ស្ថិត​នៅ​ក្នុង​ភាពជា​បព្វជិត​អស់ ៣១​ឆ្នាំ​មក ភិក្ខុ​វជិរប្បញ្ញោ សាន សុជា បាន​ប្រកាស​រៀបចំ​ពិធី​លាចាក​សិក្ខាបទ​ហើយ​នៅ​រសៀល​ថ្ងៃអាទិត្យ ទី២១ ខែឧសភា កន្លងទៅ៕