កូរ៉េខាងត្បូង៖ យោងតាមផលិតកម្ម SM Entertainment បានធ្វើការបញ្ជាក់ពី កាលបរិច្ឆេទត្រលប់មកវិញជាមួយអាប៊ុមថ្មីរបស់ក្រុម EXO ខណៈដែលពួកគេមិនបានចេញអាល់ប៊ុមចម្រៀងអស់រយៈពេលពីឆ្នាំហើយ។

ទីបំផុតការត្រលប់មកវិញរបស់ EXO ដែលអ្នកគាំទ្រទូទាំងពិភពលោកទន្ទឹងរង់ចាំជាយូរមកហើយ បានវិលវិញម្ដងទៀតជាមួយអាប៊ុមថ្មីរបស់ខ្លួននៅឆ្នាំ ២០២៣ នេះ ដែលមានសមាជិកត្រឹមតែ ៧ នាក់ប៉ុណ្ណោះគឺ Xuimin, D.o, Baekhyun, Sehun, Suho, Chanyeol, និង Chen ដោយឡែកសមាជិក EXO ម្នាក់ទៀតគឺ Kai មិនបានចូលរួមក្នុងសកម្មភាពផ្សព្វផ្សាយសម្រាប់អាល់ប៊ុមថ្មីនេះទេ ដោយសារតែការចូលបម្រើកងទ័ពភ្លាមៗ។Who is the richest EXO member and what is their net worth?

ទោះជាយ៉ាងណាក៏ដោយថ្មីៗនេះអ្នកគាំទ្រប្រាកដជាដឹងហើយថា សមាជិក EXO ៣នាក់គឺ Xuimin, Chen, និង Baekhyun កំពុងស្ថិតក្នុងដំណើរការប្តឹងផ្តល់ជាមួយភ្នាក់ងារផលិតកម្ម ដើម្បីបញ្ចប់កិច្ចសន្យាក៏ដោយ ក៏ពួកគេទាំងបីនៅតែបន្តសកម្មភាពជាមួយក្រុមរបស់ខ្លួនធម្មតា។

គួរបញ្ជាក់ដែរថា EXO នឹងត្រលប់មកវិញក្នុងឆ្នាំ ២០២៣ ដើម្បីអបអរខួបលើកទី ១១ របស់ក្រុម ដែលចេញជាផ្លូវការ នៅថ្ងៃទី ១០ ខែកក្កដា ជាមួយនឹងអាល់ប៊ុមថ្មីទី ៧ របស់ខ្លួន។ ដោយពួកគេបានខិតខំធ្វើការដើម្បីធានាថាអ្វីៗនឹងដំណើរការទៅតាមផែនការ។ សម្រាប់ព័ត៌មានលម្អិតអំពីសកម្មភាពផ្សព្វផ្សាយផ្សេងៗទៀត ខាងផលិតកម្មនឹងជូនដំណឹងដល់សាធារណជនទូទៅក្នុងពេលឆាប់ៗនេះ៕EXO - Rakuten Viki