Home ព័ត៌មានជាតិ ស្ពានឆ្លងទន្លេមេគង្គមួយទៀត នឹងសាងសង់ដំណាលគ្នាជាមួយផ្លូវល្បឿនលឿនភ្នំពេញ-បាវិត

ស្ពានឆ្លងទន្លេមេគង្គមួយទៀត នឹងសាងសង់ដំណាលគ្នាជាមួយផ្លូវល្បឿនលឿនភ្នំពេញ-បាវិត

112
0

គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត មានប្រវែងសរុប ១៣៥.១០គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពីឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ទៅដល់សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង បានចាប់ផ្តើមបើកការដ្ឋានសាងសង់តបស់ខ្លួនហើយ ដោយគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៧។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjW9ShIKpFAzITNYB1EscTNpfxH1yb4xwyfBr90EwfN0hJwW6JHrq8f02AK9Yol2XGwVajSCLZkpJCIJLkV3vagZ1Dbduejoq0bQ-fXrAHNifwWdG6gd6oF8RGUos-NvmWaNaxXYk6T14v1CXa2AZQIBXzcRGDea0G-i33BTpgA-CwteK5uU9mvzQR8/s970/647eeaf98ffca_1686039240_medium.jpg

ផ្លូវល្បឿនលឿននេះ ត្រូវផ្លូវឆ្លងកាត់ខេត្តកណ្តាល ប្រវែង ៤,១គីឡូម៉ែត្រ ខេត្តព្រៃវែង ប្រវែង ៧០,៩គីឡូម៉ែត្រ និងខេត្តស្វាយរៀង ប្រវែង ៦០,១គីឡូម៉ែត្រ។

ទន្ទឹមគ្នានេះដែរ រាជរដ្ឋាភិបាលក៏នឹងសាងសង់ស្ពានឆ្លងទន្លេងមេគង្គមួយទៀត ដែលតភ្ជាប់ពីឃុំដីឥដ្ឋ ស្រុកកៀន​ស្វាយ (ពីផ្លូវក្រវាត់ក្រុងខ្សែទី៣) ទៅដល់ឃុំថ្មគរ ស្រុកល្វាឯម និងតភ្ជាប់​ទៅផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត។ ស្ពាននេះជាប្រភេទស្ពានបេតុង មានប្រវែង ១,៦០០ម៉ែត្រ ទទឹង ២៦ម៉ែត្រ និងផ្លូវតភ្ជាប់ទាំងសងខាងពីក្បាលស្ពានមានប្រវែង ២,១០០​ម៉ែត្រ ទទឹង ២៦ម៉ែត្រ ក្រាលបេតុងកៅស៊ូ AC កម្រាស់ ១០សង់ទីម៉ែត្រ រួមទាំង​ការសាងសង់ផ្លូវប្តូរទិសចរាចរណ៍ ចំនួន ១កន្លែង និងផ្លូវក្រោមស្ពានចំនួន ២កន្លែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFT8fHbKHmq9P0YDHNZhzLzCzZcR7GQ1li10PI9b65OSpwlLPxwzK5YeqkPR5wNXs4-d2Qaz6eMNMFcGFX9N4Hni2vfG0TuXDDEpY5sPuTysyyb6sDRkY9rF1II4GZteYyD2EtjpxGU27DLxGftOcemGm2EiMIT5RrNdHvAjrz18RQhSQ2T5cW1YUg/s970/647eeacd339db_1686039240_medium.jpg

ស្ពានឆ្លងកាត់​ទន្លេមេគង្គនេះ គ្រោងចំណាយថវិកាសរុបប្រមាណ ២៣២,៥៨​លាន​ដុល្លារអាមេរិក ដែលជាថវិកាវិនិយោគរបស់រាជរដ្ឋាភិបាល រួមជាមួយនឹងថវិកា​បដិ​ភាគសម្រាប់ការបោសសម្អាតគ្រាប់មីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។ គម្រោងទាំងពីរនេះនឹងអនុវត្តការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់​ចិន (CRBC) ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤៨ខែ គ្រោងនឹងបញ្ចប់​នៅក្នុង​អំឡុងឆ្នាំ២០២៧៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjevchuckZgHsvvanYSkJyEdZq_s0vJVtWfcjVOunY1GU0rFh9dIqaOC2ttptbDoGiyMmQqhgHlCmyXnb-YBv8_o3MxdSpnEZ4_70wQWg19pbrqLkKKqrCIrCuOPOj7UjjwDCHDB1oeGJvdqsv_9OKiu9KSn2Jz0gnvibQT5Fu2ivFciuoQI7WGsn2F/s970/647eeab2c520d_1686039180_medium.jpg