Home ព័ត៌មានអន្តរជាតិ ក្រុមមេធាវី ដេកភ័យនឹងរបបយោធាមីយ៉ាន់ម៉ា អូសកចូលគុក

ក្រុមមេធាវី ដេកភ័យនឹងរបបយោធាមីយ៉ាន់ម៉ា អូសកចូលគុក

124
0

រដ្ឋធានីណៃពិដោរ៖ ការធ្វើរដ្ឋប្រហាររបស់ពួកយោធាមីយ៉ាន់ម៉ា រឹបអូសអំណាច ពីរដ្ឋាភិបាលស៊ីវិលជាប់ឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យរបស់លោកស្រី អ៊ោង សានស៊ូជី (Aung San Suu Kyi) កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ បានរុញច្រានប្រទេសអាស៊ានមួយនេះ ឲ្យធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិល វាយប្រយុទ្ធគ្នាស្ទើរពាសពេញប្រទេស ហើយឥឡូវ របបសឹកមួយនេះ កំពុងតែបង្កការបំភិតបំភ័យ និង គំរាមកំហែងដល់មេធាវីការពារក្ដីឲ្យអ្នកជាប់ឃុំឃាំងខាងនយោបាយ។Win Myint elected new Myanmar president - BBC News

សារព័ត៌មាន CNA មានមូលដ្ឋាន នៅសិង្ហបុរី បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី៨ ខែមិថុនា ថា អង្គការសិទ្ធិមនុស្ស បានថ្លែង កាលពីថ្ងៃព្រហស្បតិ៍ (៨ មិថុនា) ថា ក្រុមមេធាវីរបស់មីយ៉ាន់ម៉ា កំពុងតែការពារដល់កូនក្ដី ជាអ្នកជាប់ឃុំឃាំងផ្នែកនយោបាយ នៅក្នុងតុលាការ គ្រប់គ្រងដោយរបបយោធា ក៏កំពុងតែរងការយាយី ហើយថែមទាំងត្រូវបានចាប់ដាក់គុក ដោយអាជ្ញាធររបបយោធានេះ។ សកម្មភាពបែបនេះ កំពុងតែបំភិតបំភ័យ និង គំរាមកំហែងដល់ក្រុមមេធាវីជាច្រើន ឲ្យបញ្ឈប់ទទួលយកសំណុំរឿងរបស់អ្នកជាប់ឃុំឃាំងខាងនយោបាយ។

ក្រុមអង្គការសិទ្ធិមនុស្ស បានអះអាង ថា របបយោធាមីយ៉ាន់ម៉ា តែងតែប្រើប្រាស់ប្រព័ន្ធតុលាការ សម្រាប់ផ្ដួលគូបដិបក្ខ រួមទាំងមេដឹកនាំលទ្ធិប្រជាធិបតេយ្យ លោកស្រី អ៊ោង សានស៊ូជី (Aung San Suu Kyi) និង លោក វីន មីយីន (Win Myint) អតីតប្រធានាធិបតី ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ រយៈពេលវែង ដោយតុលាការ នៃរបបសឹកនេះ។Justice denied as regime targets activists' lawyers | Frontier Myanmar

ក្រុមអង្គការសិទ្ធិមនុស្ស បានបញ្ជាក់ នៅក្នុងរបាយការណ៍មួយ ដោយផ្អែកលើបទសម្ភាសន៍ជាមួយនឹងមេធាវី ចំនួន១៩នាក់ ថា មេធាវីការពារក្តី ធ្វើការ នៅក្នុងតុលាការពិសេស ត្រូវបានបង្កើតឡើង ដោយរបបយោធា សម្រាប់កាត់ទោសបទឧក្រិដ្ឋកម្មផ្នែកនយោបាយ កំពុងតែ ប្រឈមមុខនឹងការយាយី ការបំភិតបំភ័យ និង ការគំរាមកំហែង ពីអាជ្ញាធរ នៃរបបយោធាមីយ៉ាន់ម៉ា។

មេធាវីមួយរូប នៅទីក្រុងយ៉ាំងហ្គោន (Yangon) បានប្រាប់ដល់អង្គការសិទ្ធិមនុស្ស Watchdog ថា «ឥឡូវនេះ នៅក្នុងបន្ទប់សវនាការ ខ្ញុំមានការព្រួយបារម្ភ អំពីការឃុំឃាំងខ្លួនឯង ច្រើនជាជាងការនិយាយ អំការពិត។ មេធាវីគ្រប់គ្នា នៅក្នុងតុលាការ បានដឹងច្បាស់ ថា ខ្ញុំជានរណា… របបយោធា អាចឃុំខ្លួនខ្ញុំ នៅពេលណាក៏បាន ហើយពួកគេអាចនឹងបង្កើតហេតុផលណាមួយ ដែលពួកគេចង់បាន»។ASEAN's Myanmar Crisis | Council on Foreign Relations

អង្គការឃ្លាំមើលសិទ្ធិមនុស្ស បានលើកឡើង អំពីករណីរបស់លោកស្រីមេធាវី អ៊ីវែត នូ អ៊ោង (Ywet Nu Aung) ត្រូវបានគេរាយការណ៍ ថា ត្រូវបានចាប់ឃុំឃាំង ខណៈលោកស្រី បានចាកចេញពីសវនាការ។ លោកស្រី កំពុងតែធ្វើជាតំណាងឱ្យអតីតប្រធានរដ្ឋ និង ជាសមាជិកគណបក្សរបស់លោកស្រី សានស៊ូជី គឺគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD)។ លោកស្រី មេធាវីរូបនេះ ត្រូវបានរបបយោធា ចោទប្រកាន់ ពីការជួយផ្តល់ជំនួយហិរញ្ញវត្ថុ ដល់កងជីវពល ប្រឆាំងនឹងរបបយោធាមីយ៉ាន់ម៉ា ហើយក្រោយមក ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ រយៈពេល១៥ឆ្នាំ។

អង្គការឃ្លាំមើលសិទ្ធិមនុស្ស ក្នុងស្រុក បានអះអាង ថា របបសឹកមីយ៉ាន់ម៉ា បានចាប់ខ្លួនមនុស្ស ជាង ២៣ ០០០នាក់ និង ជនរងគ្រោះ ចំនួន ៣ ៦២២នាក់ផ្សេងទៀត ត្រូវបានសម្លាប់ ចាប់តាំងពីការធ្វើរដ្ឋប្រហារយោធា កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ រហូតមក៕Opinion | The Myanmar Crisis - The New York Times