អ្នកគាំទ្របានឃើញសមាជិកក្រុម Red Velvet គឺ Irene និង Seulgi ត្រូវបានបុគ្គលិកសន្តិសុខហាមមិនឱ្យពួកគេចូលរួមការប្រគុំតន្ត្រីរបស់តារាចម្រៀងពិភពលោក Beyoncé បានទេ ដោយសារកន្លែងប្រគំតន្ត្រីនោះមិនអាចចេញចូលតាមសេរីបាននោះទេ។

កាលពីថ្ងៃទី ៦ ខែមិថុនា តារាចម្រៀងរបស់កូរ៉េខាងត្បូងគឺកញ្ញា Irene និង Seulgi បានទិញ សំបុត្រប្រគុំតន្ត្រី Beyoncé នៅ Tottenham Hotspur Stadium ទីក្រុងឡុងដ៍ នៃប្រទេសអង់គ្លេស។ ដោយពួកគេទាំងពីរគឺជាអ្នកគាំទ្រតារាចម្រៀងពិភពលោក Beyoncé ជាយូរមកហើយ។Irene and Seulgi were unable to attend Beyoncé's concert in London. – Savor  Korea

ប៉ុន្តែនៅថ្ងៃនៃព្រឹត្តិការណ៍នោះ មានសមាជិកម្នាក់របស់ពួកគេមានបញ្ហានៅខាងក្រៅ ខណៈដែលអ្នកទាំងពីរ Irene និង Seulgi បានស្កេនសំបុត្រចូលទៅកន្លែងប្រគំតន្រ្តីនោះហើយ ស្រាប់តែអ្នកទាំងពីរសម្រេចចិត្តចេញពីកន្លែងប្រគំតន្រ្តីនោះវិញ ដើម្បីទៅជួយសមាជិកម្នាក់ទៀតរបស់ពួកគេ ដោយអ្នកទាំងពីរមិនបានដឹងឡើយអំពីច្បាប់វិន័យនៅទីនេះ។ ជាទូទៅក្នុងការប្រគំតន្រ្តីរបស់តារាចម្រៀងពិភពលោក Beyoncé អ្នកគាំទ្រមិនអាចចេញចូលតាមសេរីបាននោះទេ។

គួរបញ្ជាក់ដែរថា Red Velvet គឺជាក្រុមនារី K-pop ដ៏ល្បីល្បាញនៅតាមបណ្តាប្រទេសនានា ដែលក្រុមនេះមានសមាជិកចំនួន ៥ នាក់ និងស្ថិតនៅក្រោមផលិតកម្ម SM Entertainment ៕Red Velvet's Irene, Seulgi unable to attend Beyoncé's concert in London due  to ticket issues? Details here | PINKVILLA: Korean