ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ លោក ភិន ភក្តី អនុប្រធាននាយកដ្ឋាននៃនាយកដ្ឋានអភិរក្ស និងបុរាណវិទ្យាប្រចាំរមណីយដ្ឋានប្រាសាទកោះកេរ បានដឹកនាំមន្រ្តីបច្ចេកទេសរៀបចំពិធីសែនព្រេនបើកការដ្ឋានគម្រោងអភិរក្សបដិមាព្រះព្រហ្មរកឃើញនៅប្រាសាទបន្ទាយពីរជាន់។
បដិមាព្រះព្រហ្មនៅប្រាសាទខាងលើនេះគឺបានរកឃើញកាលពីឆ្នាំ២០១៩ នៅពេលអាជ្ញាធរជាតិព្រះវិហារបានអនុវត្តន៍គម្រោងផ្លាស់ប្តូរបង្គុំទល់ទ្រឈើអស់គុណភាព មកប្រើប្រាស់គ្រឿងបង្គុំទល់ទ្រដោយដែកវិញ។ ក្នុងពេលរៀបចំកំណាយដាក់ជើងតាងគ្រឿងបង្គុំដែក ក្រុមការងារបានរកឃើញបំណែកដងខ្លួនបដិមាព្រះព្រហ្ម និងបល្ល័ង្កមានទម្រង់មូល លម្អដោយក្បាច់ដ៏វិចិត្រ។.png)
វត្ថុសិល្បៈទាំងនោះ ត្រូវបានរៀបចំទុកដាក់ និងអភិរក្សឱ្យបានគង់វង្សសម្រាប់ការជួសជុលនាពេលអនាគត ទើបអាជ្ញាធរជាតិព្រះវិហារចាត់តាំងមន្ត្រីបច្ចេកទេសអនុវត្តន៍គម្រោងនេះបន្ថែមក្នុងគោលបំណង អភិរក្សបំណែកបដិមាព្រះព្រហ្ម បំណែកបល្ល័ង្ក និងបំណែកហង្ស ដែលនៅរាយប៉ាយខាងមុខតួប៉មកណ្តាល ដោយនាំយកមកសម្អាត ចុះបញ្ជី រក្សាទុកឱ្យបានត្រឹមត្រូវនៅទីតាំងមានសុវត្ថិភាព និងធ្វើការសាងសង់ដំបូលគ្របពីខាងលើតួប៉មកណ្តាលដើម្បីការពារបល្ល័ង្កនៃបដិមាព្រះព្រហ្ម៕
.png)










