វីដេអូចម្រៀងផ្លូវការ៣បទចុងក្រោយរបស់តារាចម្រៀង តន់ ចន្ទសីម៉ា គ្រាប់ពេជ្រប្រចាំផលិតកម្មហ្គាឡាក់ស៊ី ហាក់ធ្លាក់សន្ទុះគាំទ្រក្រោយពីមានរឿងអាស្រូវ មិនដូចជាពេលមុនៗដែលបទចម្រៀងនាងមួយៗទទួលបានការគាំទ្រខ្លាំងមានអ្នកទស្សនាជិតខ្ទង់លាន និងបទខ្លះមានអ្នកទស្សនាច្រើនលានដងឯណ្ណោះ។No photo description available.

មហាជនជ្រាបមកហើយថា តារាចម្រៀង តន់ ចន្ទសីម៉ា មានរឿងអាស្រូវយ៉ាងខ្លាំងនៅលើបណ្តាញសង្គម ធ្វើឱ្យអ្នកមួយចំនួនបង្ហាញការខកចិត្តចំពោះរូបនាង អ្នកខ្លះក៏អះអាងឈប់បន្តគាំទ្រនាងតទៅទៀត ខណៈអ្នកខ្លះទៀតនៅតែបង្ហាញការគាំទ្រដដែលទោះបីជាមានរឿងអ្វីក៏ដោយ។ ជាមួយគ្នានោះ អ្នកគាំទ្របានលើកឡើងទៀតថា តារាចម្រៀងរូបនេះតស៊ូ ខ្លាំងណាស់លើវិថីនេះទម្រាំសាងភាពល្បីល្បាញកុំព្រោះតែរឿងអាស្រូវចុងក្រោយនេះធ្វើឱ្យការតស៊ូរបស់នាងត្រូវបញ្ចប់។May be an image of 3 people and people standing

ជាមួយគ្នានេះដែរ បន្ទាប់ពីមានរឿងអាស្រូវ តន់ ចន្ទសីម៉ា បានចេញបទចម្រៀង៣ ក្នុងរយៈពេល២សប្តាហ៍ ប៉ុន្តែគេសង្កេតឃើញថាបទចម្រៀងទាំងនោះទទួលបានការគាំទ្រនៅមានកម្រិតនៅឡើយ ពោលហាក់មានការធ្លាក់ចុះបន្ទាប់ពីមានរឿងអាស្រូវ។No photo description available.

«Sugar Mommy» បានចេញនៅថ្ងៃទី២០ ខែឧសភា មានអ្នកទស្សនា ៨៤K «ទឹកចិត្តមេ» ទម្លាក់នៅថ្ងៃទី៣០ ខែឧសភា មានអ្នកទស្សនា ៦៨K និងបទ «ចៀសអូនមិនរួច» ចេញថ្ងៃទី៣ មិថុនា មានទស្សនា ១៧០K នៅលើឆាណែលយូធូបផ្លូវការរបស់ផលិតហ្គាឡាក់ស៊ី គិតត្រឹមព្រឹកថ្ងៃ៦ មិថុនា ឆ្នាំ២០២៣។
តួលេខខាងលើនេះហើយ គេសង្កេតឃើញថាសន្ទុះបទចម្រៀង តន់ ចន្ទសីម៉ា ហាក់មានការធ្លាក់ចុះមិនដូចបទមុនៗរបស់នាង ប្រើពាក្យខ្លីប៉ុណ្ណោះមានអ្នកទស្សនាច្រើនលើសពីតួលេខដែលបង្ហាញនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgStJpSwcBnRvL1sePKTFYO6q9actUtjrTA3D0lNNVCRDhIZ4XvncApmAWPLtkRwlhD5aN2Fd3bwaWZBbW9Qc8zsfNwjF1JVF6mOkds75Fz_06mp6xhl-jcMZcwfPOxxvkpoot2qxINogCpEXhKlSP-HSHl4oRiLN1S_1bEb0MRsEc3PGtK5KwmpJ3Z/s1280/photo_2023-06-06_11-11-34%20(2).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjqSF_tLBYIrWmBskXBL3lFU-5Kx4Kx204OqbVwkf_DHIxKAXOoLF2TqSNd4vc-nJnd52YyqGnx_1pzi4Wam90ycRGEE22pEUfJHc9AAm5vgF86_1aJ8BAFziCQtyuno7OY0vp3OHLeuItVoSpOsy_3kay23Rurk3dfGOeuzM8_ORpOUCGMOPPFae2/s1224/photo_2023-06-06_11-11-34%20(3).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrbiiWCjvIKeZHCM_y32bqJhjRmU72tyVnGTPSW2muj_bcg0atvtROevSuA17VwkbTB2-PddRExFux6EVaUkodHuwGiatT7iDK9rq2t8x8vSMBNxCM_o8ZokcsBxBkdbgXMRPDErJY11nhtaWPdAxNQKHWKR70iLrTSNK7zuPDdwX8Jk-S1SXdD-Qa/s1280/photo_2023-06-06_11-11-34.jpg