Home ព័ត៌មានអន្តរជាតិ ប្រធានក្រុមហ៊ុនស៊ីឈ្នួលរុស្ស៊ី ថា អ៊ុយក្រែនរំដោះបានផ្នែកមួយចំនួនរបស់ទីក្រុងបាកមូត

ប្រធានក្រុមហ៊ុនស៊ីឈ្នួលរុស្ស៊ី ថា អ៊ុយក្រែនរំដោះបានផ្នែកមួយចំនួនរបស់ទីក្រុងបាកមូត

64
0

រដ្ឋធានីកៀវ៖ ក្រោយពេលកងកម្លាំងទាហានស៊ីឈ្នួល Wagner និង កងទ័ពរបស់រដ្ឋាភិបាលរុស្ស៊ី បានវាយដណ្ដើមកាន់កាប់ទីក្រុងបាកមូត មានទំហំផ្ទៃដី ៤១,៦គីឡូម៉ែត្រការ៉េ បន្ទាប់ពីការវាយប្រយុទ្ធគ្នា អស់រយៈពេលជាច្រើនខែរួចមក ឥឡូវនេះ ថៅកែរបស់ក្រុមហ៊ុនទាហានស៊ីឈ្នួលមួយនេះ បានអះអាង ថា អ៊ុយក្រេន បានវាយរំដោះផ្នែកមួយចំនួនរបស់ទីក្រុងនេះ ត្រឡប់ទៅវិញ។

សារព័ត៌មានអារ៉ាប់អន្ដរជាតិ Alarabiya News បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី៥ ខែមិថុនា ថា លោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន (Yevgeny Prigozhin) ស្ថាបនិកក្រុមហ៊ុនទាហានស៊ីឈ្នួលរបស់រុស្ស៊ី Wagner បានបញ្ជាក់ កាលពីថ្ងៃចន្ទ ថា «អ៊ុយក្រែន បានដណ្តើមយកមកវិញនូវផ្នែកមួយចំនួនរបស់ទីតាំងឈរជើង នៅប៊ឺឃីវកា (Berkhivka) នាភាគខាងជើង នៃទីក្រុងបាកមូត ( Bakhmut)។ នេះ ជាការអាម៉ាស់បំផុតមួយផងដែរ»។Wagner Group: power struggle with the Kremlin? | eurotopics.net

កម្លាំងទាហានរបស់ក្រុមហ៊ុនទាហានឯកជន Wagner របស់លោក ព្រីហ្គោហ្ស៊ីន បានដណ្ដើមកាន់កាប់ទីក្រុងបាកមូត កាលពីខែមុន ក្រោយពេលវាយប្រយុទ្ធគ្នាយ៉ាងយូរបំផុត នៅក្នុងសង្រ្គាម។ បន្ទាប់មក ក្រុមហ៊ុនទាហានឯកជនមួយនេះ បានប្រគល់ទីក្រុងបាកមូត ទៅឱ្យកម្លាំងទាហានរបស់រដ្ឋាភិបាលរុស្ស៊ី គ្រប់គ្រង។ ដោយឡែក កម្លាំងកងទ័ពអ៊ុយក្រែន បានបន្តវាយប្រហារ ដណ្ដើមកាន់កាប់តំបន់ នៅជិតទីក្រុងនោះត្រឡប់ទៅវិញ។With Ukraine under pressure in Bakhmut, fight becomes a battle over roads |  The Japan Times

លោក ព្រីហ្គោហ្ស៊ីន ថៅកែក្រុមហ៊ុនទាហានស៊ីឈ្នួលរុស្ស៊ី បានបញ្ជាក់ នៅក្នុងសារជាសំឡេងមួយ ហើយត្រូវបានផ្សព្វផ្សាយ ថា «ឥឡូវនេះ ប៊ឺឃីវកា ( Berkhivka) មានចម្ងាយត្រឹមតែ៣គីឡូម៉ែត្រ ពីទីក្រុងបាកមូត ត្រូវបានបាត់បង់ទៅវិញ ខណៈកងទ័ព កំពុងតែរត់គេចខ្លួនទៅឆ្ងាយ។ គាត់បានជំរុញឱ្យរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក ស៊ើរហ្គេ សយហ្គូ (Sergei Shoigu) និង លោកនាយអគ្គសេនាធិការ វ៉ាឡេរី ហ្គេរ៉ាស៊ីម៉ូវ (Valery Gerasimov) ទៅកាន់សមរភូមិ ប្រមូលផ្តុំកម្លាំងកងទ័ពឡើងវិញ»។Russia claims progress in battle for Bakhmut | Reuters

លោកថៅកែ ព្រីហ្គោហ្ស៊ីន បានឈ្លោះប្រកែកគ្នា ជាសាធារណៈជាមួយនឹងលោករដ្ឋមន្រ្ដីក្រសួងការពារជាតិរុស្ស៊ី និង លោកនាយអគ្គសេនាធិការ អស់រយៈពេលជាច្រើនខែមកហើយ ដោយគាត់បានចោទប្រកាន់ពួកគេ ជាញឹកញាប់ ថា មិនបានផ្តល់គ្រាប់រំសេវ និង ផ្ដល់ការគាំទ្រគ្រប់គ្រាន់ សម្រាប់កងកម្លាំងទាហាន Wagner នៅលើសមរភូមិ ទើបបណ្ដាលឲ្យទាហានរបស់គាត់ រងការខាតបង់យ៉ាងខ្លាំង៕Ukraine war: The meaning of the battle for Bakhmut - New Statesman