Home ព័ត៌មានអន្តរជាតិ សា.ហាវណាស់! និស្សិតម៉ាឡេស៊ីម្នាក់ វះពោះមិត្តស្រីមានកូន៤ខែ រួចដុតសាកស.ពចោល

សា.ហាវណាស់! និស្សិតម៉ាឡេស៊ីម្នាក់ វះពោះមិត្តស្រីមានកូន៤ខែ រួចដុតសាកស.ពចោល

993
0

ពិតជាសាហាវខ្លាំងណាស់ បុរសម្នាក់អាយុ២០ឆ្នាំ ជានិស្សិត រស់នៅប្រទេសម៉ាឡេស៊ីត្រូវជាប់ចោទ ពីបទឃាតកម្មលើមិត្តស្រីអាយុ២១ឆ្នាំ ដោយបានចាក់សម្លាប់ វះយកកូនចេញ និងដុតសាកសព ព្រោះតែជម្លោះមានកូនមុនរៀបការ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNA ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣នេះ។

លោក Agus Salim Mohd Alias អធិការនគរបាលស្រុក Sabak Bernam បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនថា ជនជាប់ចោទគឺជាអតីតនិស្សិតមហាវិទ្យាល័យបាននាំជនរងគ្រោះចូលទៅក្នុងរថយន្ត ហើយបានឈ្លោះជាមួយនាង និងបានវាយក្បាលនាង។ បន្ទាប់មកជនជាប់ចោទនៅបន្តវាយ និងចាក់ជនរងគ្រោះដោយកាំបិតចុងស្រួច ថែមទាំងកាប់ជនរងគ្រោះទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpFG2Lm4cRauwzwYiIQX4k9bUF5Jl3CkHmUHgH945C7cuwsEMNeny1ijp_uIszCSfFI00eUBvZ-e6gZPP1LT_D1BN5Rh5TxA9mviN-AsP7XlTnOeLM-yT1iCwF-VoLBKbO9civgPjsw9IgBDBQc2FKA5hUh5ehssuIQ_sqDggEV2k-4oue19jYzVjD/s729/image_2023-06-02_11-36-18.png

ប្រភពដដែល បានឱ្យដឹងទៀតថា ជនជាប់ចោទបានវះទារកចេញមុនពេលដុតសាកសពជនរងគ្រោះ ខណៈស្ត្រីរងគ្រោះត្រូវបានគេសន្និដ្ឋានថាមានផ្ទៃពោះប្រហែល៤ខែ។ នៅថ្ងៃបន្ទាប់ ជនជាប់ចោទបានត្រឡប់ទៅកន្លែងកើតហេតុវិញនៅចំការដូងប្រេងមួយកន្លែង ជាមួយនឹងធុងសាំង និងបំផ្លាញភស្តុតាងវត្ថុប្រើប្រាស់របស់ជនរងគ្រោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHmlJtH-cY1WkSOtDYelnxcC_OZ6STyU4KvRqQKbq1tBB6QTdWIm-wUQ3rLUpqQLS7Quu4hNV5GxjZXtznzqOTU3h-eMwD63XY5nUdQ7VQ7eMJfL9f_RxF7nY7Vxof_E7iUqz52KNGymjzlwWGb-pSJC_Q9VHgEY6fL1qE9TQjE_3IYRQA5tuVt-MQ/s860/image_2023-06-02_11-36-27.png

យោងតាមការស៊ើបអង្កេតបឋម សាកសពជនរងគ្រោះ ត្រូវបានគេសន្និដ្ឋានថា ត្រូវបាន ដុតបំផ្លាញចំនួន២លើកក្នុងគោលបំណងបំផ្លាញភស្តុតាង មុនពេលសាធារណជនប្រទះឃើញ ខណៈសពជនរងគ្រោះត្រូវបានភ្លើងឆេះអស់៦០ភាគរយ។ បើតាមការស្រាវជ្រាវរបស់សមត្ថកិច្ច ជនជាប់ចោទមិនមានប្រវត្តិបទឧក្រិដ្ឋទេ ហើយគូស្នេហ៍មួយគូនេះត្រូវបានគេជឿថាមានទំនាក់ទំនងជាមួយគ្នា១ឆ្នាំមុន។

គួរបញ្ជាក់ផងដែរថា ជនជាប់ចោទត្រូវបានចោទប្រកាន់នៅក្នុងតុលាការ Sungai Besar Magistrate នៅថ្ងៃទី១ ខែមិថុនា។ បើតាមមាត្រា ៣០២ នៃក្រមព្រហ្មទណ្ឌ គឺត្រូវអនុវត្តទោសប្រហារជីវិត ខណៈតុលាការនឹងកាត់សេចក្តីនៅថ្ងៃទី៣ ខែសីហា៕