Home ព័ត៌មានជាតិ លោកជំទាវឧកញ៉ា នឹម វណ្ណៈ ថាសល់លុយសុខចិត្តទិញដី មិនទិញផ្ទះមិនទាន់សង់រួចជាដាច់ខាត

លោកជំទាវឧកញ៉ា នឹម វណ្ណៈ ថាសល់លុយសុខចិត្តទិញដី មិនទិញផ្ទះមិនទាន់សង់រួចជាដាច់ខាត

358
0

លោកជំទាវឧកញ៉ា នឹម វណ្ណៈ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន អេស៊ីអ៊ី គ្រុប និងជាម្ចាស់ជំនួញជាច្រើន បានចែករំលែកគំនិតផ្ទាល់ខ្លួននៅលើបណ្តាញសង្គមថា បើសិនជាសល់លុយនៅក្នុងខ្លួនអាចយកលុយទិញដីតម្លៃក្រោមទីផ្សារទុកចំណេញនៅពេលក្រោយ ប៉ុន្តែក៏ត្រូវពិនិត្យមើលឱ្យច្បាស់លាស់ទៅលើក្រុមហ៊ុនដីឡូតិ៍។ ក្នុងនោះក៏មានការលើកឡើងទៀតថា ផ្ទះមិនទាន់សង់រួចលោកជំទាវមិនតិចជាដាច់ខាត។No photo description available.

ថ្មីៗនេះនៅលើបណ្តាញសង្គមបានការបង្ហោះជាច្រើនទាក់ទងនិងការបង់លុយទិញផ្ទះ ទាំងខ្ចីបុលធនាគារជាដើម បែរជាមិនទាន់បានផ្ទះ មិនឃើញមានការសាងសង់នៅឡើយ ដីនៅទំនេរស្អាត ខណៈពួកគេអះអាងថា ការចេញមកបង្ហោះនៅលើបណ្តាញសង្គមនេះដោយសារមិនទាន់មានដំណោះស្រាយណាមួយច្បាស់លាស់ពីម្ចាស់ក្រុមហ៊ុន ខណៈរង់ចាំអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ដំនើរការសាងសង់ផ្ទះល្វែង – អ៊ិនអេសស៊ីកម្ពុជា

ជាមួយគ្នានេះដែរ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ លោកជំទាវឧកញ៉ា នឹម វណ្ណៈ ជាអ្នកជំនួញដ៏ល្បីឈ្មោះបានចែករំលែកគំនិតផ្ទាល់ខ្លួនជាគន្លឹះទៅដល់អ្នកសល់លុយពី៥ពាន់ដុល្លារទៅ៥ម៉ឺនដុល្លារគួរធ្វើបែបណា។
ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន អេស៊ីអ៊ី គ្រុប បានរៀបរាប់ថា « រីករាយថ្ងៃសំរាកបងប្អូន ជាគំនិតចែករំលែកផ្ទាល់ខ្លួនរបស់ខ្ញុំផ្ទាល់ ( បើសល់លុយ )$៥,០០០ ទៅ $៥០,០០០ដុល្លារអាម៉េរិក អាចទិញដីក្រោមទីផ្សារ៣០% ទៅ ៤០% ទុកចំណេញ២ ទៅ៣ឆ្នាំទៀតបានលក់បាន ត្រូវចាំយូរបន្តិចបានចំណេញ តែនឹងចំណេញច្រើនគួរសម។ ក្នុងស្ថានភាពនេះមានអ្នកលក់ដីច្រើនជាងអ្នកទិញដី បើមិនលក់ក្រោមទីផ្សារច្រើនកុំទិញហើយជាពិសេសផ្ទះមិនទាន់សង់រួច ខ្ញុំមិនទិញដាច់ខាត»។

លោកជំទាវ បន្តថា «ខ្ញុំតែងតែ ពិនិត្យឈ្មោះក្រុមហ៊ុនថាមានច្បាប់ត្រឹមត្រូវរឺអត់? មានប្លង់បំបែកក្បាលដីទេ? មានច្បាប់បើកលក់ដីឡូតិ៍និងផ្ទះរឺអត់ ? ជាចុងក្រោយពិនិត្យកុងត្រាឱ្យបានច្បាស់លាស់មុននឹងខ្ញុំកក់លុយ។ ក្នុងពេលនេះលុយពិបាករកណាស់ ចង់បានចំនូល $3000 ទៅ $10000 ក្នុងមួយខែគួររកស៊ីដាក់ទុនលើមុខរបរណាដែលបានលុយចំណេញជាប្រចាំថ្ងៃហើយមានហានិភ័យតិចបំផុត»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcyC68nnN6Vj9OaOzANTylzb-URBa4Zy9bglqzZgQHvd3HPHzv526JPMffWsUKCVLOKeBbgmk4vKIUb1Dr4L6jl3Dfp1Qns3rf_gma7yAo0Zm6FApA8D614OckeUyiQQKhLvXQ9OZw3magjtvyN7i8eEh3DnrE2cQT53ec7G0wuVl_0248iv6hKNjz/s670/Capture%20(19).PNG