Home ព័ត៌មានជាតិ បេឡាជាតិសន្តិសុខសង្គម បកស្រាយជុំវិញករណីបុរសម្នាក់មរណ.ភាពលើកង់បី រឿងប័ណ្ណ បសស ផុតសុពលភាព

បេឡាជាតិសន្តិសុខសង្គម បកស្រាយជុំវិញករណីបុរសម្នាក់មរណ.ភាពលើកង់បី រឿងប័ណ្ណ បសស ផុតសុពលភាព

460
0

នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ បេឡាជាតិសន្តិសុខសង្គមបានចេញលិខិតបំភ្លឺ ក្រោយពីមានការចែកចាយព័ត៌មានថាបុរសម្នាក់បានបាត់ជីវិតនៅលើកង់ ក្រោយពីប្រើប័ណ្ណ បសស ទៅមន្ទីរពេទ្យ ប៉ុន្តែត្រូវគ្រូពេទ្យថាប័ណ្ណផុតសុពលភាពមិនទទួលបានការព្យាបាល។

តាមលិខិតបំភ្លឺរបស់ បេឡាជាតិសន្តិសុខសង្គម បានឱ្យដឹងថា «ដោយហេតុថា មានការផ្សព្វផ្សាយព័ត៌មានក្នុងបណ្តាញប្រព័ន្ធទំនាក់ទំនងសង្គមលើគណនីហ្វេសបុកមួយចំនួន ដែលបានសរសេរបង្ហោះមិនបានត្រឹមត្រូវ និងមានអត្ថន័យប្រហាក់ប្រហែលគ្នាថា “ពុទ្ធោអ៊ំសួរថា កំហុសអ្នកណា បើក្រហើយសូម្បីតែពេទ្យក៏ដាច់ចិត្តអោយមកវិញ គាត់មានជំងឺហឺតនិង បេះដូងរីក គាត់មានប័ណ្ណ បសស ដែរប៉ុន្តែគេថាផុតសុពលភាព ក៏សុខចិត្តត្រឡប់មកវិញ ហើយក៏ស្លាប់ ឃាំងកំសត់លើតុកៗ សង្វែកណាស់ពុកគេពុកយើង ព្រោះតម្លៃជីវីតមនុស្សវាមិនស្មើកាតមួយសន្លឹក” និងការ ចេញផ្សាយរបស់បណ្តាញព័ត៌មានមួយចំនួន ដែលមិនបានត្រួតពិនិត្យផ្ទៀងផ្ទាត់ ដែលបង្កឱ្យមានការភាន់ ច្រឡំថា ជនរងគ្រោះ ឈ្មោះ ម៉ៅ ហេង ដែលស្លាប់យ៉ាងអាណោចអាធ័មនៅលើម៉ូតូកង់បី ថាបានប្រើប្រាស់ ប័ណ្ណ ប.ស.ស. ។

លិខិតដដែលបញ្ជាក់ទៀតថា «តាមការស្រាវជ្រាវពីគ្រួសារជនរងគ្រោះ និងភាគីពាក់ព័ន្ធបង្ហាញឱ្យឃើញថា ជនរងគ្រោះ បានប្រើប្រាស់នោះ មិនមែនជាប័ណ្ណ ប.ស.ស. ។
ឆ្លើយតបចំពោះបញ្ហានេះ កុំឱ្យសាធារណជនបន្តការភាន់ច្រឡំតទៅទៀត បេឡាជាតិ សន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជម្រាប ជូនសាធា រណជន ឱ្យបានជ្រាបថា៖
១. ប្រភេទប័ណ្ណពណ៌ស្វាយ ដែលជនរងគ្រោះកាន់គឺជាប័ណ្ណមូលនិធិសមធម៌សុខាភិ- បាល ពុំមែនជាប័ណ្ណសមាជិក ប.ស.ស. ទេ។ ចំពោះការបែងចែករវាងប្រភេទប័ណ្ណសមាជិក ប.ស.ស. និងប័ណ្ណមូលនិធិសមធម៌សុខាភិបាល សូមពិនិត្យរូបភាពខាងក្រោមខ្លឹមសារនៃសេចក្ដីបំភ្លឺនេះ។
២. ជនរងគ្រោះឈ្មោះ ម៉ៅ ហេង ភេទប្រុស កើតថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៧០ មាន តួនាទីជាសមាជិកភូមិ១៦ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ តួនាទីជាសមាជិក ភូមិរបស់ជនរងគ្រោះ គឺជាកម្មវត្ថុនៃការទទួលបានប័ណ្ណមូលនិធិសមធម៌សុខាភិបាល។

គួរបញ្ជាក់ផងដែរថា កាលពីវេលាម៉ោង៣និង៣០នាទី ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ជនរងគ្រោះត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់នៅលើកង់បីក្បែរសាលារៀនឯកជនមួយកន្លែងនៅផ្លូវ១៥៦ សង្កាត់វាលវង់ ខណ្ឌ៧មករា៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhICx8BttD-42IplgtWgFVaEY_ESGkSZ5xG4-82vKTvMd3Zjk3Y0ZF6LVTimmsbMJDb9Tejx4Q07g_mWe1Gh_1HLzt6tXwSPG1tjbQFkRwmTQ0WCVLOcNgiUZWDfKdiNLqgju8LSvj8s5ZNKYgtFb8bf0_56enJXqOiDNjeHu4A70pSY2GSeAeLdt-B/s1280/image_2023-05-20_11-44-06.png