សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសឧបត្ថម្ភ៣០០០ដុល្លារដល់យុវជនស្ម័គ្រចិត្តឈ្មោះ ផុន រ៉ាស៊ី ដែលបានបាត់ម៉ូតូអំឡុងពេលបំពេញភារកិច្ចការប្រកួតស៊ីហ្គេម។
សម្តេចបានសរសេរនៅលើបណ្តាញសង្គមតេលេក្រាមថា «ល្ងាចនេះតាបានឃើញតាមបណ្តាញសង្គមអំពីចៅស្រី ផុន រ៉ាស៊ី ដែលជាយុវជនស្ម័គ្រចិត្តមកចូលរួមជួយបម្រើដល់ការ
ប្រកួតស៊ីហ្គេមហើយបាត់ម៉ូតូ។ តាសុំជួយ3,000$សម្រាប់ទិញម៉ូតូមកប្រើប្រាស់វិញ។
សូមចៅទាក់ទងជាមួយលោកសេង ទៀងតាមទូរស័ពលេខ012 961971ដើម្បី
ទទួលយកថវិកា»។
តាមការរៀបរាប់របស់យុវជនស្ម័គ្រចិត្តខាងលើបានឱ្យដឹងថា អំឡុងពេលបំពេញការងារជាអ្នកស្ម័គ្រចិត្តនៅទីលាន AZ Group Cricket Oval (ផ្លូវ60ម៉ែត្រ) នាងបាត់ម៉ូតូម៉ាក ហុងដា ឌ្រីម ពណ៌ខ្មៅ ១គ្រឿងនៅព្រឹកថ្ងៃទី១១ ខែ ឧសភា ឆ្នាំ២០២៣។
គួរបញ្ជាក់ផងដែរថា អំឡុងការប្រកួតស៊ីហ្គេមមានយុវជនស្ម័គ្រចិត្តចំនួន៦ពាន់នាក់ជាកម្លាំងស្នូលដែលជំរុញឱ្យការប្រកួតកីឡាអាស៊ីអាគ្នេយ៍ប្រព្រឹត្តនិងបញ្ចប់ដោយរលូន៕










