Home ព័ត៌មានអន្តរជាតិ មេដឹកនាំគណបក្សកាវក្លៃសន្យាថា នឹងធ្វើការឱ្យអស់ពីសមត្ថភាព

មេដឹកនាំគណបក្សកាវក្លៃសន្យាថា នឹងធ្វើការឱ្យអស់ពីសមត្ថភាព

43
0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៨ ខែឧសភា លោក Pita Limjaroenrat មេដឹកនាំគណបក្សកាវក្លៃ និងជាអនាគតនាយករដ្ឋមន្ត្រីទី៣០ របស់ប្រទេសថៃ បានឡើងជិះរថយន្តហែរក្បួនដើម្បីអរគុណដល់ពលរដ្ឋនៅខេត្តណុនថៈបុរី ដែលបានបោះឆ្នោតគាំទ្រគណបក្សលោក ។ គេសង្កេតឃើញមានសិស្ស-និស្សិត ពលរដ្ឋ និងអ្នកគាំទ្រគណបក្សកាវក្លៃជាច្រើននាក់បានមករង់ចាំផ្តល់កម្លាំងចិត្ត និងគាំទ្រការដង្ហែក្បួនរថយន្តរបស់មេដឹកនាំគណបក្សនេះ ។Pita Limjaroenrat: The Thai opposition leader is ready to be the country's  next PM | Tatler Asia

លោក Pita Limjaroenrat មេដឹកនាំគណបក្សកាវក្លៃបានណែនាំខ្លួនទៅកាន់ពលរដ្ឋថា លោកនឹងធ្វើជានាយករដ្ឋមន្ត្រីប្រទេសថៃ ហើយក៏សូមអរគុណរាល់ការបោះឆ្នោតគាំទ្រពីពលរដ្ឋ និងការផ្តល់ទំនុកចិត្តដល់គណបក្សកាវក្លៃឱ្យដឹកនាំប្រទេសថៃបន្តពីរដ្ឋាភិបាលយោធា ។ លោកបន្តថា លោកនឹងមិនធ្វើឱ្យពលរដ្ឋទាំងអស់ខកចិត្តដាច់ខាត ហើយលោកនឹងមិនឈប់ធ្វើការទេ ប៉ុន្តែលោកនឹងតាំងចិត្តធ្វើការឱ្យអស់ពីសមត្ថភាព ។

លោក Pita Limjaroenrat បន្តថា លោកសប្បាយចិត្តណាស់ដែលពលរដ្ឋមិនភ្លេចគ្នា ហើយលោកបញ្ជាក់ថា មុនពេលបោះឆ្នោត លោកបានសន្យាបែបណា គឺក្រោយបោះឆ្នោត លោកត្រូវតែធ្វើបែបនោះ ។ លើសពីនេះ លោកនឹងមានទំនាក់ទំនងជាប់ជានិច្ចជាមួយពលរដ្ឋ ដើម្បីឱ្យដឹងពីការងាររបស់រដ្ឋាភិបាលធ្វើដល់ណាហើយ និងអរគុណដល់អ្នកទាំងអស់គ្នាដែលមកទទួលស្វាគមន៍លោកយ៉ាងកក់ក្តៅ ។Pita Limjaroenrat: After Thailand Election, Senate Urged to Back His PM Bid  - Bloomberg

មេដឹកនាំគណបក្សកាវក្លៃបន្ថែមថា លោកនឹងព្យាយាមចុះតាមតំបន់ទាំងអស់ ប៉ុន្តែក៏អាស្រ័យលើពេលវេលាធ្វើការរបស់លោកផងដែរ ហើយលោកមិនទាន់បានចុះទៅខេត្តឆ្ងាយៗទេ ។ ទោះយ៉ាងណា គណបក្សកាវក្លៃបានបញ្ជាក់ពីគោលជំហររបស់ខ្លួនទៅកាន់ពលរដ្ឋថា គណបក្សត្រូវតែធ្វើវិសោធនកម្មច្បាប់ព្រហ្មទណ្ឌ មាត្រា១១២ បើទោះជាមានបញ្ហាមួយចំនួន ហើយគណបក្សខ្លះមិនឯកភាពក៏ដោយ ។

ចំណែកការធ្វើកិច្ចព្រមព្រៀងរួមគ្នាជាមួយគណបក្សផ្សេងៗ (MOU) លោក Pita Limjaroenrat បញ្ជាក់ថា លោកកំពុងធ្វើការយ៉ាងលម្អិត និងផ្តោតលើនយោបាយល្អ ជីវភាពរស់នៅល្អប្រសើរ និងមានអនាគត ។ រីឯការជជែកជាមួយគណបក្សនយោបាយផ្សេងៗ គណបក្សកាវក្លៃបានប្រគល់តួនាទីឱ្យកញ្ញា Sirikanya Tansakul អនុប្រធានគណបក្សកាវក្លៃ គឺជាអ្នកទំនាក់ទំនង និងទទួលមតិពីគណបក្សផ្សេងៗដើម្បីឱ្យការគ្រប់គ្រងជាក្រុមមានប្រសិទ្ធភាព ៕Thailand's Pita Limjaroenrat vows to be 'PM for all' as Move Forward claims  right to govern with Pheu Thai | South China Morning Post

ប្រភព ៖ News show