អ៊ីរ៉ង់៖ លោក Gholamreza Ardeshiri មានអាយុ ៥៨ ឆ្នាំបានរស់នៅជាមួយ Pepsi និង Coca-Cola អស់រយៈពេល ១៧ ឆ្នាំដោយសារតែលោកមានអារម្មណ៍ថាចង់ក្អួតនៅពេលឃើញអាហារ។
លោក Gholamreza Ardeshiri បាននិយាយថា នៅយប់មួយ ក្នុងឆ្នាំ២០០៦ លោកមានអារម្មណ៍ថាមានសក់ជាប់នៅបំពង់ករបស់លោក ហើយលោកថប់ដង្ហើម និងមិនអាចធ្វើអ្វីបាននោះទេ។ នៅថ្ងៃបន្ទាប់លោក Ardeshiri ក៏បានទៅជួបលោកគ្រូពេទ្យជាច្រើននាក់តែរកមិនឃើញសសៃសក់ដែលជាប់នឹងបំពង់ករបស់លោកនោះទេ។
ទីបំផុតគាត់ក៏សម្រេចចិត្តបោះបង់ការហូបចុកដោយរស់នៅជាមួយភេសជ្ជៈរហូតមកដល់បច្ចុប្បន្ន។ លោក Ardeshiri បានចែករំលែកថា នៅពេលដែលគាត់បានផឹកភេសជ្ជៈមួយកែវដំបូង គាត់មានអារម្មណ៍ថាពោរពេញដោយថាមពល ហើយសម្រេចចិត្តប្រើវាជំនួសអាហារជារៀងរហូត។
គ្រួសាររបស់ Ardeshiri បាននិយាយថា ពួកគេមិនហ៊ានញ៉ាំអាហារនៅចំពោះមុខគាត់នោះទេ ពីព្រោះការមើលឃើញអាហារនោះ អាចធ្វើឱ្យគាត់មានអារម្មណ៍ឈឺ ឬចង់ក្អួតជាដើម ។ ជារៀងរាល់ថ្ងៃ គាត់ផឹកភេសជ្ជៈកែវធំចំនួនបីកែវ ហើយគាត់អះអាងថាមិនដែលឃ្លានអាហារនោះទេ។ ចាប់តាំងពីទទួលបានទម្លាប់នេះមក គាត់ស្រកបាន ៣២ គីឡូក្រាម ហើយមិនមានបញ្ហាសុខភាពធ្ងន់ធ្ងរទេអស់រយៈពេល ១៧ ឆ្នាំមកហើយ។
លោក Ardeshiri ដឹងយ៉ាងច្បាស់អំពីហានិភ័យដែលទាក់ទងនឹងការទទួលទានភេសជ្ជៈដែលមានជាតិកាបូអ៊ីដ្រាតច្រើន។ គាត់បាននិយាយថា ខ្ញុំបានទៅពិនិត្យសុខភាពជាញឹកញាប់ សូម្បីតែថតអេកូក៏ដោយ។ លទ្ធផលទាំងអស់បានបញ្ជាក់ថា សរីរាង្គ និងរាងកាយរបស់ខ្ញុំមានសភាពធម្មតាទាំងអស់។ យោងតាមអ្នកជំនាញបាននិយាយថា លោក Ardeshiri គ្រាន់តែជាករណីកម្រដែលមិនប៉ះពាល់ដល់សុខភាព ដោយសារតែទម្លាប់នៃការញ៉ាំដ៏ចម្លែកនេះ។ ជាទូទៅភេសជ្ជៈដែលមានជាតិកាបូនអាចបណ្តាលឱ្យមានជំងឺជាច្រើនដូចជា គ្រួសក្នុងតម្រងនោម, ជំងឺពុកឆ្អឹង, ជំងឺធ្មេញ, រោគប្រគ្រីវ…ជាដើម៕
ប្រភព៖vnexpress










