Home ព័ត៌មានអន្តរជាតិ វៀតណាមទទួលបានប្រាក់ចំណេញលើកដំបូងពីរថភ្លើងអាកាស

វៀតណាមទទួលបានប្រាក់ចំណេញលើកដំបូងពីរថភ្លើងអាកាស

138
0

ប្រទេសវៀតណាម ៖ Hanoi Metro ជាក្រុមហ៊ុនផ្តល់សេវាកម្មរថភ្លើងអាកាសដំបូងគេនៅប្រទេសវៀតណាម បានប្រកាសពីប្រាក់ចំណេញលើកដំបូងរបស់ខ្លួននៅឆ្នាំ២០២២ គឺស្មើប្រមាណ៩,៧ម៉ឺនលានដុង ។ វាជាការទទួលបានប្រាក់ចំណេញលើកដំបូងរបស់ក្រុមហ៊ុននេះ ក្រោយពីខាតទុនអស់ចំនួន៣,៧ម៉ឺនលានដុងកាលពីឆ្នាំ២០២១ ។

ក្រុមហ៊ុន Hanoi Metro បានចាប់ផ្តើមផ្តល់សេវាកម្មរថភ្លើងក្រោមដី ដែលចេញដំណើរពី Cat Linh ទៅកាន់ Ha Dong នៅខែមិថុនា ឆ្នាំ២០២១ ។ ប៉ុន្តែនៅចុងឆ្នាំ២០២១ ក្រុមហ៊ុនបានខាតទុនអស់ទឹកប្រាក់ប្រមាណ៣,៧ម៉ឺនលានដុង ។First Metro Line In Vietnam! : r/transit

ក្រោយមក ក្រុមហ៊ុន Hanoi Metro បានចាប់ផ្តើមទទួលប្រាក់ឧបត្ថម្ភពីខេត្ត តាមរយៈការលក់សំបុត្រនៅឆ្នាំ២០២២ ។ ប្រាក់ទាំងនេះអាចជួយដល់របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនឱ្យល្អប្រសើរឡើងផងដែរ ។ ចំណែកតម្លៃសំបុត្ររថភ្លើងចាប់ពី៨.០០០ដុង ទៅ១៥.០០០ដុង គឺអាស្រ័យលើចម្ងាយផ្លូវ រីឯតម្លៃសំបុត្ររថភ្លើងប្រចាំខែគឺស្មើនឹង២០ម៉ឺនដុង ក្នុងនោះសម្រាប់កូនសិស្ស និងអ្នកធ្វើការនឹងចំណាយលើសំបុត្ររថភ្លើងត្រឹមតែពាក់កណ្តាលប៉ុណ្ណោះ ។

បច្ចុប្បន្ន នៅប្រទេសវៀតណាមមានរថភ្លើងអាកាសចំនួន៩ខ្សែ ដែលបានផ្តល់សេវាកម្មដល់អ្នកដំណើរ ។ រថភ្លើងអាកាសចេញដំណើរពី Cat Linh ទៅកាន់ Ha Dong បានរត់នៅលើផ្លូវចម្ងាយ១៣គីឡូម៉ែត្រ ក្នុងនោះមានស្ថានីយចំនួន១២កន្លែង ហើយរថភ្លើងអាកាសនីមួយៗអាចដឹកអ្នកដំណើរបានចំនួន៩៦០នាក់ ។ ក្រុមហ៊ុន Hanoi Metro មានផែនការផ្តល់សេវាកម្មធ្វើដំណើរតាមរថភ្លើងអាកាសដល់អ្នកដំណើរចំនួន១០,៦លាននាក់នៅឆ្នាំ២០២៣ នេះ ៕Vietnam's first metro welcomes first passengers in Hanoi | Tuoi Tre News ប្រភព ៖ AEC connect