Home ព័ត៌មានអន្តរជាតិ ប្រាក់យន់ធ្លាក់ចុះដល់កម្រិតទាបក្នុងរយៈពេល ៥ ខែធៀបនឹងប្រាក់ដុល្លារ

ប្រាក់យន់ធ្លាក់ចុះដល់កម្រិតទាបក្នុងរយៈពេល ៥ ខែធៀបនឹងប្រាក់ដុល្លារ

92
0

បរទេស៖ កាលពីថ្ងៃទី១៧ ខែឧសភា តម្លៃប្រាក់យន់នៅក្នុងទីផ្សារអន្តរជាតិបានធ្លាក់ចុះ ០.២% ធៀបនឹង USD ដែលនេះជាតម្លៃទាបបំផុតក្នុងរយៈពេល ៥ ខែចុងក្រោយនេះ ដោយសារតែទិន្នន័យសេដ្ឋកិច្ចចិនមិនសូវមានសុទិដ្ឋិនិយមក្នុងសប្តាហ៍នេះ។
សរុបចាប់តាំងពីដើមឆ្នាំមក ប្រាក់យន់បានធ្លាក់ចុះ ១.២% ដូច្នោះហើយក្នុង ១ដុល្លារស្មើនឹង ៧ យន់។ ប៉ុន្តែនៅក្នុងទីផ្សារប្រទេសចិន តម្លៃនៃរូបិយប័ណ្ណនៅថ្ងៃទី១៧ ខែឧសភា នេះក៏បានធ្លាក់ចុះ ០.២% មកនៅត្រឹមជាង ៦ យន់ក្នុងមួយដុល្លារវិញ។Why China's central bank is shoring up the yuan

រូបិយប័ណ្ណរបស់ប្រទេសចិនបានធ្លាក់ចុះដោយសារតែ ទិន្នន័យខែមេសា ជាបន្តបន្ទាប់ ដូចជាទិន្នផលរោងចក្រ ការលក់រាយ ការវិនិយោគលើទ្រព្យសកម្មថេរបានកើនឡើងយឺតជាងការរំពឹងទុក។ ក្រៅពីនេះ ប្រាក់យន់ក៏មានទំនោរធ្លាក់ចុះក្នុងត្រីមាសនេះផងដែរ ដោយសារលំហូរមូលធនចាកចេញ ហើយប្រជាជនធ្វើដំណើរទៅក្រៅប្រទេសបានកើនឡើង។The decoupling of the US dollar-yuan relationship? - Opinion -  Chinadaily.com.cnកាលពីខែមីនា អភិបាលធនាគារកណ្តាលនៃប្រទេសចិន PBOC លោក Yi Gang បាននិយាយថា ៧ យន់ក្នុងមួយដុល្លារមិនមែនជាឧបសគ្គផ្លូវចិត្តសម្រាប់រូបិយប័ណ្ណទៀតទេ។ ហេតុផលគឺដោយសារយន្តការអត្រាប្តូរប្រាក់កាន់តែមានភាពបត់បែន ហើយការប្រែប្រួលមិនមែនជាបញ្ហាធំសម្រាប់អាជីវកម្ម ឬគ្រួសារនោះទេ។ កាលពីខែមេសា លោកបាននិយាយថា ប្រទេសចិនបានបញ្ឈប់ការជ្រៀតជ្រែកក្នុងទីផ្សាររូបិយប័ណ្ណ។ ប្រសិនបើតម្លៃនៃរូបិយប័ណ្ណនេះធ្លាក់ចុះទាបពេក PBOC ក៏មានវិធីជាច្រើនដើម្បីទប់ទល់នឹងការធ្លាក់ចុះនេះផងដែរ៕

ប្រភព៖vnexpress