Home ព័ត៌មានអន្តរជាតិ ឥណ្ឌូនេស៊ី លត់ ថៃ ៥ទល់២ ដណ្តើមមេដាយមាស ខណៈការប្រកួតបញ្ចប់ដោយភាពចម្រូងចម្រាស់

ឥណ្ឌូនេស៊ី លត់ ថៃ ៥ទល់២ ដណ្តើមមេដាយមាស ខណៈការប្រកួតបញ្ចប់ដោយភាពចម្រូងចម្រាស់

111
0

នៅយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ការប្រកួតវគ្គផ្តាច់ព្រ័ត្របោះទាត់ជម្រើសជាតិអាយុក្រោម២២ឆ្នាំ នាព្រឹត្តិការណ៍ស៊ីហ្គេមបានរកឃើញម្ចាស់មេដាយមាសហើយគឺបានទៅលើក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ដោយលទ្ធផល៥ទល់២លត់ជើងខ្លាំងក្រុមជម្រើសជាតិថៃយ៉ាងដំណំ ខណៈការប្រកួតនេះក្រុមទាំងពីរបានប្រទូសរ៉ាយគ្នាផ្អើលពេញទីលានពហុដ្ឋានជាតិអូឡាំពិក ជារូបភាពមួយដែលម្ចាស់ផ្ទះកម្ពុជា និងអ្នកស្នេហាកីឡាមិនចង់ឃើញបែបនេះ។May be an image of 8 people, people playing football, people playing soccer and text

ក្នុងវគ្គផ្តាច់ព្រ័ត្រដណ្តើមមេដាយមាស ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ត្រូវ ប៉ះជាមួយក្រុមជម្រើសជាតិថៃ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ខណៈក្រុមទាំងពីរនេះសុទ្ធតែជាជើងខ្លាំងអាចដណ្តើមមេដាយមាសក្នុងប្រវត្តិសាស្រ្តព្រឹត្តិការណ៍ស៊ីហ្គេម។ ជាលទ្ធផលនៃការប្រកួតក្នុងតង់ទី១ ឥណ្ឌូនេស៊ី បាននាំមុខ ថៃ ក្នុងលទ្ធផល២ទល់០ ខណៈក្នុងតង់ទី២ ក្រុមជម្រើសជាតិថៃ បានបំប៉ោងសំណាញ់នៅនាទី៦៥ បានចំនួន១គ្រាប់ និងនាទី៩០ បានចំនួន១គ្រាប់ទៀតដែលនាំឱ្យក្រុមទាំងពីរមានលទ្ធផលស្មើគ្នា រហូតត្រូវបន្ថែម ១៥ នាទីចំនួន២ដង។อาจเป็นรูปภาพของ 5 คน, ผู้คนกำลังเล่นฟุตบอล, ผู้คนกำลังเล่นฟุตบอล และ ข้อความ

អ្វីដែលកាន់តែភ្ញាក់ផ្អើល នៅនាទី៩២ ក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំឥណ្ឌូនេស៊ី បានទាត់ចូលក្រុមថៃមួយ១គ្រាប់ទៀតដោយកីឡាករ Irfan នាំឱ្យលទ្ធផលមានការប្រែប្រួលយ៉ាងលឿន ៣ទល់២ ។ យ៉ាងណាការបាន១គ្រាប់នេះ បានធ្វើឱ្យក្រុមទាំងពីរមានការប្រទូសរ៉ាយពេញទីលាន រួមទាំងគ្រូបង្វឹករបស់ក្រុមទាំងពីរផងរហូតអជ្ញាធរសម្ថកិច្ចកម្ពុជាជួយសម្រួបសម្រួលស្ថានភាព ខណៈអជ្ញាកណ្តាលការប្រកួតបាល់ទាត់នេះផ្តល់កាតលឿង និងក្រហម ដល់គ្រូបង្វឹកថៃ និងកីឡាករជម្រើសជាតិទាំងពីរផងដែរ។ បន្ទាប់ពីស្រុះស្រួលគ្នាវិញ ឥណ្ឌូនេស៊ី បានបំប៉ោងសំណាញ់ថៃចំនួន២គ្រាប់ទៀតនៅនាទី១០៦និងនាទី១២០ ដោយបញ្ចប់ការប្រកួតក្រុមជម្រើសជាតិឥណ្ឌូនេស៊ីយកឈ្នះថៃក្នុងលទ្ធផល៥ទល់២ ដណ្តើមមេដាយមាសព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ក្រោយពីខកខានគ្រងជើងឯកអស់រយៈពេល៣២ឆ្នាំមកហើយតាំងពីឆ្នាំ១៩៩១។อาจเป็นรูปภาพของ 1 คน, กำลังเล่นฟุตบอล, กำลังเล่นฟุตบอล และ ข้อความ

ការប្រកួតបាល់ទាត់នេះ បញ្ចប់ដោយភាពចម្រូងចម្រាស់ ក្នុងរូបភាពបែបនេះក្នុងនាមជាម្ចាស់ផ្ទះមិនចង់ឃើញឡើយ រួមទាំងអ្នកស្នេហាកីឡាផង ព្រោះការប្រកួតមានចាញ់មានឈ្នះជារឿងធម្មតា ត្រូវទទួលស្គាល់ការពិត និងព្រមទទួលយកលទ្ធផល ព្រោះការបញ្ចេញឥរិយាបថហិង្សាបង្ករឿងចម្រូងចម្រាស់ គ្មានអ្វីក្រៅពីអាប់ឱនកិត្តិយសខ្លួនឯងនិងប្រទេសជាតិខ្លួនឯងទេ ដែលសាងកេរ្តិ៍ឈ្មោះមិនល្អនៅលើទីលានប្រកួត។May be an image of one or more people, people playing soccer and text

គួរបញ្ជាក់ផងដែរថា ការប្រកួតបាល់ទាត់ជម្រើសជាតិអាយុក្រោម២២ឆ្នាំក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ក្រុមជម្រើសជាតិ ឥណ្ឌូនេស៊ី ទទួលបានមេដាយមាស ក្រុមជម្រើសជាតិថៃទទួលបានមេដាយប្រាក់ និងក្រុមជម្រើសជាតិវៀតណាមទទួលបានមេដាយសំរឹទ្ធ៕