Home ព័ត៌មានអន្តរជាតិ អ្នកគាំទ្រថៃ ទទូចឱ្យ ម៉ាដាម ប៉ាង នាំយកលោក ហុងដា ទៅដឹកនាំក្រុមជម្រើសជាតិថៃ

អ្នកគាំទ្រថៃ ទទូចឱ្យ ម៉ាដាម ប៉ាង នាំយកលោក ហុងដា ទៅដឹកនាំក្រុមជម្រើសជាតិថៃ

175
0

លោក Keisuke Honda បានបង្ហោះសារនៅលើបណ្តាញសង្គមរបស់ខ្លួនថា ខ្លួនមានចំណាប់អារម្មណ៍ក្នុងការដឹកនាំក្រុមជម្រើសជាតិ ជាពិសេសក្រុមណាដែលចង់ទៅលេងក្នុងជុំចុងក្រោយនៃព្រឹត្តិការណ៍ World Cup ឆ្នាំ 2026។

លោកហុងថា បានបង្ហោះសារថា៖” ក្នុងនាមជាគ្រូបង្វឹក ខ្ញុំចាប់អារម្មណ៍លើការគ្រប់គ្រងប្រទេសអូម៉ង់ នូវែលហ្សេឡង់ អារ៉ាប់រួម ថៃ និងប្រទេសមួយចំនួនដែលចង់លេងក្នុងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2026″។Madam Pang: Away ke Indonesia Laga Terberat Thailand!

អតីត​ខ្សែបម្រើ​ជម្រើសជាតិ​ជប៉ុន​ទើបតែ​លា​ឈប់​ពី​តំណែង​គ្រូបង្វឹក​ជម្រើសជាតិ​កម្ពុជា​ជា​ផ្លូវការ ក្រោយពីមិនអាចជួយឱ្យកម្ពុជាឡើងទៅកាន់វគ្គផ្តាច់ពាក់កណ្តាលផ្តាច់ព្រ័ត្របាន នៅក្នុងព្រឹត្តិការណ៍សុីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ទន្ទឹមគ្នានេះដែរ ម៉ាដាម ប៉ាង ដែលគេគ្រប់គ្នាស្គាល់ថាជាអ្នកដែលនៅពីក្រោយភាពជោគជ័យនៃបាល់ទាត់ថៃនាពេលបច្ចុប្បន្ន ក៏បានបង្ហាញចំណាប់អារម្មណ៍ចង់នាំយកលោកហុងដា មកដឹកនាំក្រុមដំរីសឹកថៃផងដែរ។Madam Pang cảm ơn CĐV tại sân Thiên Trường - Thể thao

ខណៈ​បច្ចុប្បន្ន​ក្រុម​ជម្រើស​ជាតិ​ថៃ​មាន​លោក Mano Polking ជា​គ្រូ​បង្វឹក ដែលទើបតែបន្តកុងត្រាថ្មីក្នុងរយៈពេលខ្លី ត្រឹម៣ខែប៉ុណ្ណោះ។

សូមជម្រាបផងដែរថា ម៉ាដាម ប៉ាង ធ្លាប់បានសរសើរពីការដឹកនាំរបស់លោកហុងដា ដោយគាត់ពេញចិត្តនៅបច្ចេកទេស និងយុត្តិសាស្ត្រសម្រាប់ ដឹកនាំជម្រើស ជាតិ ថៃ ដែលហៅថា Japan Way៕People in Japan don't expect a lot this time: Honda | Football News - Hindustan Times

ប្រភព៖ Thairath