Home ព័ត៌មានអន្តរជាតិ ក្រុមហ៊ុនរបស់អង់គ្លេសប្រើប្រាស់ ChatGPT ដើម្បីជំនួសមនុស្ស ២៥០ នាក់

ក្រុមហ៊ុនរបស់អង់គ្លេសប្រើប្រាស់ ChatGPT ដើម្បីជំនួសមនុស្ស ២៥០ នាក់

58
0

បរទេស៖ លោក Greg Jackson នាយកប្រតិបត្តិនៃក្រុមហ៊ុនថាមពល Octopus Energy នៅចក្រភពអង់គ្លេស បាននិយាយថា ចាប់តាំងពីខែធ្នូមក គាត់បានចាប់ផ្តើមសាកល្បង ChatGPT នៅក្នុងប្រព័ន្ធ។ ដែលបច្ចុប្បន្ន ChatGPT កំពុងជំនួសបុគ្គលិក ២៥០ នាក់ដែលអាចឆ្លើយតបនឹងអ៊ីមែលបានយ៉ាងឆាប់រហ័ស ហើយត្រូវបានវាយតម្លៃថាប្រសើរជាងអ្នកដែលបានទទួលការបណ្តុះបណ្តាលផ្នែកសេវាកម្មទៀត។
បន្ទាប់ពីរយៈពេលសាកល្បង ចាប់ពីដើមខែនេះ ក្រុមហ៊ុនបានសម្រេចឱ្យ AI ទំនើប ឆ្លើយតប ៣៤% នៃអ៊ីមែលរបស់អតិថិជនទាំងអស់។ បើគ្មាន ChaGPT ទេ ក្រុមហ៊ុន Octopus Energy នឹងត្រូវការមនុស្សចំនួន ២៥០ នាក់ ដើម្បីដោះស្រាយបន្ទុកការងារនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnbb2UuaI1X06JVzMREvIIpLvTtBWdnOYA21gTECnRM5yTN94eBq6SVDUKmvTeVOwPfU-crpBdX3Ozsaff7sV6yjXZwYJHnT4-hycsNDkDNvyyGLqwNpfIfbyCiZ2IA1ovi3cYkYljZQoKRWgjh7CLTtMGA9kpvx48YnLHUY3vb_kHB8bPcShR-c4O/s1200/photo_2023-05-16_14-34-29.jpg

លោក Jackson បាននិយាយទៀតថា អរគុណចំពោះ AI សម្រាប់សេវាអតិថិជន ដែលត្រូវបានធ្វើឱ្យប្រសើរឡើង នឹងពេលវេលាឆ្លើយតបតាមទូរស័ព្ទត្រូវបានកាត់បន្ថយ កម្រិតពេញចិត្តក៏កាន់តែកើនឡើង។
ទោះជាណាក៏ដោយក្រោមឥទិ្ធពលរបស់ AI អ្នកជំនាញបាននិយាយថាល្បឿននៃការផ្លាស់ប្តូរបុគ្គលិកក៏កំពុងកើតឡើងលឿន និងខ្លាំងជាងមុន។ នេះគឺជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរសម្រាប់ទីផ្សារការងារ ដែលអាចធ្វើឱ្យមនុស្សបាត់បង់ការងារជាបន្តបន្ទាប់។

កាលពីដើមខែឧសភា លោក Geoffrey Hinton ដែលជាអ្នកបង្កើតកម្មវិធីបច្ចេកវិទ្យា AI បានលាលែងពី Google ដើម្បីព្រមានជាសាធារណៈអំពីគ្រោះថ្នាក់នៃបច្ចេកវិទ្យានេះ។ លោក Geoffrey Hinton គិតថា AI នឹងក្លាយជា ការគំរាមកំហែង ដល់អរិយធម៌របស់មនុស្ស នៅពេលដែលវាអាចដំណើរការទិន្នន័យយ៉ាងច្រើន។ ទន្ទឹមនឹងនេះ មហាសេដ្ឋី Warren Buffett បានប្រៀបធៀបការកើនឡើងនៃ AI ទៅនឹងការបង្កើត គ្រាប់បែកបរមាណូ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHvEOnpzYnVOmX_gT0P4YMzLtMhsAcHupHBrq1v6dmtvXF2f4izb1jkG5w11lCVbqHxjpKV-ecMOjINSCH3EVQvTNXlr_92WJUmUJ7zzZG-1feTCC_f5pErUuLno6dBZCG0O6EOriFh4nyp4BBPPgwyH2SW5cyySA141zvVslurLeYDNecTfJU7PLu/s1200/photo_2023-05-16_14-35-31.jpg

អ្វីដែលអ្នកស្រាវជ្រាវព្រួយបារម្ភនោះគឺ AI អាចធ្លាក់ក្នុងដៃមនុស្សខុស ឬពួក Hacker ហើយនឹងក្លាយជាឧបករណ៍ដ៏គ្រោះថ្នាក់បំផុត។ ការព្រមានដំបូងមួយគឺការលេចចេញនូវ វីដេអូ ក្លែងបន្លំ ដែលធ្វើឱ្យអ្នកប្រើប្រាស់មិនអាចបែងចែកអំពីការពិត ឬក្លែងក្លាយបានទេ។ នៅពេលអនាគត បញ្ញាសិប្បនិមិត្តនឹងមិនត្រឹមតែដឹងពីសមតុល្យគណនីរបស់ម្ចាស់ប៉ុណ្ណោះទេ ថែមទាំងផ្លាស់ប្តូរឥរិយាបថទិញទំនិញ ថែមទាំងជំនួសមនុស្សឱ្យធ្វើអ្វីៗដែលត្រូវបានវិភាគថាមាន “អត្ថប្រយោជន៍បំផុត” ទៀតផង៕ ប្រភព៖vnexpress