ក្រោយពីក្រុមបាល់បោះបុរស របស់កម្ពុជា ៥ទល់៥ បានយកឈ្នះថៃ ដោយលទ្ធផល ៧៦ទល់៦៦ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅពហុកីឡដ្ឋានជាតិមរតតេជោ ឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដោយត្រូវប៉ះក្រុមខ្លាំងហ្វីលីពីន។
មុននឹងឡើងមកវគ្គផ្ដាច់ព្រ័ត្រ ហ្វីលីពីន បានយកឈ្នះក្រុមម្ចាស់ជើងឯកឆ្នាំចាស់ឥណ្ឌូនេស៊ី ក្នុងលទ្ធផល ៧៦ទល់៨៤។ មិនតែប៉ុណ្ណោះហ្វីលីពីន គឺជាម្ចាស់មេដាយមាសសុីហ្គេម១៨សម័យកាលលើវិញ្ញាសាបាល់បោះនេះ។
បាល់បោះបុរស (5×5) ១៦ ឧសភា ២០២៣ | ពហុកីឡដ្ឋានជាតិមរតតេជោ៖
-មេដាយសំរឹទ្ធ ថៃ vs ឥណ្ឌូណេស៊ី (ម៉ោង១:០០រសៀល)
-មេដាយមាស កម្ពុជា vs ហ្វីលីពីន (ម៉ោង៣:០០រសៀល)៕










