Home ព័ត៌មានជាតិ កុំភ្លេចចូលរួមគាំទ្រ! ល្ងាចនេះក្រុមបាល់ទាត់នារីកម្ពុជា ប៉ះជាមួយថៃ ប្រកួតយកចំណាត់ថ្នាក់លេខ៣

កុំភ្លេចចូលរួមគាំទ្រ! ល្ងាចនេះក្រុមបាល់ទាត់នារីកម្ពុជា ប៉ះជាមួយថៃ ប្រកួតយកចំណាត់ថ្នាក់លេខ៣

93
0

នៅវេលាម៉ោង៤រសៀល ថ្ងៃទី១៥ ខែឧសភា នេះ ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា ត្រូវប៉ះក្រុមជម្រើសជាតិនារីថៃ ដើម្បីស្វែងរកចំណាត់ថ្នាក់លេខ៣ នាព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiu4NmXIz4pFY35fqtG0P8wjMU33OEXvz7F-jj-X-XV8ZTWw1QMQbT3bCCN-6iqFO80xN1P1j6PuABf_o7cKcpGDmhVymzBjzW1NVkoW5LnzKTNQ1nZ5UIoofS_W42OYh3eti4b721c0r8FgLrkObsK9Fct37AuqrElO6d3nK_n-tL3yTmOKuX92NZfKQ/s1879/347130066_954177965609377_5369646827524962310_n.jpg

ដើម្បីជាការលើកទឹកចិត្តដល់ក្រុមជម្រើសជាតិនារីកម្ពុជា បងប្អូនជនរួមជាតិកុំភ្លេចចូលរួមទស្សនាផ្ទាល់ឱ្យបានច្រើនកុះករជាការលើកទឹកចិត្តការបោះជំហានដ៏ល្អមួយសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា។ ជាមួយគ្នានេះ សម្រាប់អ្នកចូលរួមទស្សនាផ្ទាល់អ្វីកុំភ្លេចភ្ជាប់ជាមួយទង់ជាតិខ្មែរ ក្រមា និង អាវក្រុមជម្រើសជាតិ ដើម្បីជាចលនាមួយលើកទឹកចិត្តភាពជាសាមគ្គី និងឆ្លុះបញ្ចាំងពីអត្តសញ្ញាណជាតិ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGXZ_3a7TeHSuwNOR5y559Te2RSyVcFMGYayFDKLkddvlViIkzOJR9LqKlllPJ_W4qjoFL770_VhoDMc0OZRbet7ayEpt4eB0kUi26gQSvdpoYgNsXDkL7hhOel50Qr3opc1YsD11R_mYVEXD62-aPfNcdO69qZ5IIzmCQZio-Dot1cdgySwrcmBfRqg/s2048/346463531_749450566915962_8771246055834808073_n.jpg

ក្នុងជំនួបវគ្គសន្សំពិន្ទុកន្លងមក ក្រុមបាល់ទាត់នារីរបស់កម្ពុជាបានយកឈ្នះចំនួន២ប្រកួត និងចាញ់ចំនួន២ប្រកួត។ ក្នុងនោះរួមមានថ្ងៃបើកឆាកការប្រកួតដំបូងនាយប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ នៅកីឡដ្ឋាន ស្មាត អ អេស អិន ក្រុមបាល់ទាត់នារីកម្ពុជា បានយកឈ្នះក្រុមជម្រើសជាតិឡាវ ក្នុងលទ្ធផល២ទល់០។ ការប្រកួតលើកទី២ ត្រូវប៉ះគ្នាជាមួយសង្ហិបុរី កម្ពុជាបានយកឈ្នះក្នុងលទ្ធផល ១ទល់០ កាលពីយប់ថ្ងៃទី៦ ខែឧសភា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRH0vqFF3M-c-GJGEyuEJm_oMB8IeWVKZ6Bs8AAwu8bDBEH30uzw1nS5qzrcB0_RumRjXLPJlEQS1NsvA5oPRW4YEkRV-3Sepi7LuGFaEVoMuXXzAjnXBXVE6hMOv4VM4HliImcCtIGCWVyTs7XiOCaV3hW71j_ONjT2hDKZ1WlzulJAVcprnTv7dT7A/s1503/346865315_949504959834996_3274736261327664462_n.jpg

ការប្រកួតទី៣ ក្រុមជម្រើសជាតិកម្ពុជា បានចាញ់ក្រុមជម្រើសជាតិថៃក្នុងលទ្ធផល ៣ទល់០ នាយប់ថ្ងៃទី៩ ខែឧសភា និងការប្រកួតលើកទី៤ ចាញ់ក្រុមជម្រើសជាតិវៀតណាមក្នុងលទ្ធផល៤ទល់០ នាយប់ថ្ងៃទី១២ ខែឧសភា។
ដូច្នេះថ្ងៃនេះយើងរង់ចាំតាមដានទាំងអស់គ្នាតើក្រុមជម្រើសជាតិបាល់ទាត់នារីកម្ពុជាអាចសាងប្រវត្តិសាស្រ្តរបស់ខ្លួនជាបន្តទៀតឬយ៉ាងណា ខណៈការប្រកួតដែលអាចឈានដល់វគ្គនេះគឺជាប្រវត្តិសាស្រ្តរបស់ក្រុមជម្រើសជាតិនារីកម្ពុជាផងដែរ៕
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizmJBmHUf-dmplQ125iy14Ag8ytPi9pwPBa7d2PmHATXqVK_iUOWYZuHG6mueaw8oo8VvMKwSwLd3cCeIV2o_xeJwtTdtf_ciO-86kcBzsKYGD13IGWkOpD5BEKvmSo2cfhMSQNneGlonw37AOt0Woy-3sv3A6YQCzO39iphHYo1KhA_oa1RW_ogI1xA/s2048/345473437_622254983114522_5745642204627930379_n.jpg