ប្រទេសចិន ៖ វិធានការហាមឃាត់ការនេសាទប្រចាំឆ្នាំរបស់ប្រទេសចិន បានចាប់ផ្តើមអនុវត្តតាំងពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ មកម៉្លេះ ។ ប្រទេសនេះបានហាមឃាត់ការនេសាទនៅសមុទ្រភាគខាងជើង, ភាគខាងកើត និងភាគខាងត្បូង ហើយវិធានការហាមឃាត់នេះបានគ្របដណ្តប់លើសមុទ្របូហៃ, សមុទ្រលឿង, សមុទ្រចិនខាងកើត និងផ្នែកខ្លះរបស់សមុទ្រចិនខាងត្បូង ។ ប្រទេសចិនមានទូកនេសាទប្រមាណ១២ម៉ឺនគ្រឿង និងអ្នកនេសាទជាង១លាននាក់ ។
មន្ត្រីការិយាល័យជលផលនៃក្រសួងកសិកម្ម និងកិច្ចការជនបទ បានថ្លែងថា នៅរដូវផ្ការីក និងរដូវក្តៅ គឺជាអំឡុងពេលនៃការបង្កាត់ពូជ និងការលូតលាស់របស់សត្វរស់នៅក្នុងទឹកសមុទ្រ ។ វិធានការហាមឃាត់ការនេសាទនៅរដូវក្តៅ វានឹងជួយការពារសត្វរស់នៅក្នុងទឹក ក៏ដូចជាជួយស្តារប្រព័ន្ធអេកូឡូស៊ីផងដែរ ។
នៅរដូវក្តៅឆ្នាំ២០២៣នេះ ក្រសួងកសិកម្ម និងកិច្ចការជនបទបានកែលម្អវិធានការមួយចំនួន ក្នុងនោះក្រសួងអនុញ្ញាតឱ្យទូកនេសាទ និងទូកប្រើប្រាស់ឧបករណ៍បុរាណអាចចាប់ត្រីនៅសមុទ្របានធម្មតា ។![]()
ក្នុងអំឡុងពេលហាមឃាត់ការនេសាទនេះ ការស្វែងរកអាហារតាមសមុទ្រភាគច្រើនជាប្រភេទអាហារក្លាស្សេ និងអាហារសមុទ្រដែលគេចិញ្ចឹម ។ បច្ចុប្បន្ន ការផ្គត់ផ្គង់អាហារសមុទ្រនៅតាមទីផ្សារនៅទូទាំងប្រទេសចិន គឺគ្រប់គ្រាន់ជាមួយនឹងតម្លៃនៅដដែល ៕ ប្រភព ៖ China Face










