Home ព័ត៌មានអន្តរជាតិ កុំចតរថយន្តនៅកន្លែងទាំងនេះក្នុងអំឡុងពេលមានខ្យល់ព្យុះ

កុំចតរថយន្តនៅកន្លែងទាំងនេះក្នុងអំឡុងពេលមានខ្យល់ព្យុះ

99
0

ក្នុងអំឡុងពេលមេឃក្តៅលាយឡំនឹងមានភ្លៀងធ្លាក់ វាមានឱកាសខ្ពស់បណ្តាលឱ្យកើតខ្យល់ព្យុះបាន ហើយបើទោះជាមេឃភ្លៀងបានជួយកាត់បន្ថយអាកាសធាតុក្តៅក៏ដោយ ប៉ុន្តែវាក៏អាចធ្វើឱ្យរថយន្តរបស់លោកអ្នកខូចខាតផងដែរ ។ លោកអ្នកមិនត្រូវចតរថយន្តនៅកន្លែងទាំង៥ នេះជាដាច់ខាតក្នុងអំឡុងមានខ្យល់ព្យុះ ។

១-ផ្ទាំងឃោសនា ៖ បើទោះជាគេដាក់ផ្ទាំងឃោសនានៅតាមកន្លែងនានាឱ្យមានសភាពរឹងមាំ និងអាចទប់ទល់នឹងខ្យល់ក្តី ប៉ុន្តែបើមានខ្យល់ព្យុះខ្លាំងនោះ វាអាចធ្វើឱ្យកំទេចរបស់ផ្ទាំងឃោសនាធ្លាក់មកលើរថយន្ត ឬធ្លាក់សង្កត់រថយន្តបណ្តាលឱ្យខូចខាតបាន ។80+ Trees And Plants Hit By Cyclone Stock Photos, Pictures & Royalty-Free  Images - iStock

២-បង្គោលភ្លើង ៖ គេឃើញបង្គោលភ្លើងនានាមានសភាពរឹងមាំ ប៉ុន្តែបើមានខ្យល់ព្យុះខ្លាំងក្លានោះ វាក៏អាចធ្វើឱ្យខ្សែភ្លើងខូចហើយធ្លាក់មកលើរថយន្ត ។ ករណីខ្លះ មានហេតុការណ៍រថយន្តបើកបុកបង្គោលភ្លើង គឺវាអាចធ្វើឱ្យបង្គោលភ្លើងរលំជាច្រើនបង្គោល និងធ្វើឱ្យខូចខាតដល់ទ្រព្យសម្បត្តិសាធារណៈនៅតាមផ្លូវ ។

៣-នៅក្រោមដើមឈើ ៖ មនុស្សជាច្រើនតែងចតរថយន្តរបស់ខ្លួននៅក្រោមដើមឈើ ពីព្រោះគិតថា វាជាកន្លែងមិនត្រូវកំដៅថ្ងៃនៅពេលមេឃបើកថ្ងៃ ប៉ុន្តែបើថ្ងៃណាមានខ្យល់ព្យុះខ្លាំង វាអាចធ្វើឱ្យមែកឈើបាក់ធ្លាក់សង្កត់លើរថយន្តដែលចតនៅក្រោមនោះ ។Woman in intensive care after being hit by falling tree in car park - TODAY

៤-ការដ្ឋានសំណង់ ៖ រថយន្តចតនៅក្បែរការដ្ឋានសំណង់អាចរងការខូចខាតដោយសារកំទេចស៊ីម៉ងត៍ ខ្សាច់ រួមទាំងខ្យល់ព្យុះដែលបក់មកខ្លាំងអាចធ្វើឱ្យសម្ភារសំណង់ដែលមានទម្ងន់ធ្ងន់ៗធ្លាក់ពីអគារមកត្រូវរថយន្ត ។

៥-តំបន់ទាបជាងផ្លូវ ៖ តំបន់ទំនាបងាយនឹងកើតទឹកលិច ជាពិសេស នៅបរិវេណជិតលូទឹកស្អុយដែលមានទំហំធំៗ ខណៈលោកអ្នកចតរថយន្តទុកចោល ៕ ប្រភព ៖ sanook