Home ព័ត៌មានជាតិ ១ គ្រាប់តែតចូលទីឥណ្ឌូនេស៊ីយប់មិញ កីឡាករ ស៊ិន សុវណ្ណមករា បាន១ ម៉ឺនដុល្លារ

១ គ្រាប់តែតចូលទីឥណ្ឌូនេស៊ីយប់មិញ កីឡាករ ស៊ិន សុវណ្ណមករា បាន១ ម៉ឺនដុល្លារ

112
0

ក្រុមជម្រើសជាតិកម្ពុជាបានហាលអាវត្រឹមវគ្គ​សន្សំពិន្ទុកាលពីយប់ថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២៣ ម្សិលមិញនេះ ក្រោយចាញ់ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ក្នុងលទ្ធផល ២-១ ។ឯកឧត្តមហោ ណាំហុង៖កម្ពុជាគាំទ្រពេញទំហឹងចំពោះច្បាប់សន្តិសុខជាតិរបស់ចិនទាក់ទងនឹងហុងកុង - សុីសុីថាមស៍

មួយគ្រាប់នៅក្នុងការប្រកួតនោះ ធ្វើបានដោយខ្សែបម្រើការពារ សុិន សុវណ្ណមករា នៅនាទី៤៥+១។  ក្រោយរកបានគ្រាប់បាល់មួយគ្រាប់ជូនជាតិកាលពីយប់មិញ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានប្រកាសឧបត្ថម្ភថវិកាចំនួន ១ ម៉ឺនដុល្លារ ដល់កីឡាករ ស៊ិន សុវណ្ណមករា។May be an image of 3 people, people playing football, people playing soccer and text

លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា បើទោះបីកម្ពុជាចាញ់ឥណ្ឌូនេស៊ី ២-១ ក៏ដោយ ប៉ុន្តែកីឡាករ ស៊ិន សុវណ្ណមករា បានធ្វើកិច្ចការយ៉ាងល្អ ដោយតែតបញ្ជូលសំណាញ់ទីរបស់ឥណ្ឌូនេស៊ីបានយ៉ាងឥតខ្ចោះ ដែលនេះបង្ហាញពីកិច្ចប្រឹងប្រែងរបស់ក្រុមកីឡាករកម្ពុជាយើង ក្នុងការដណ្តើមមេដាយ ក្នុងវគ្គជំរុះចែកពូលនៃស៊ីហ្គេម ២០២៣៕